ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គាំទ្រ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ក្នុង​ការ​ចែករំលែក​ឱកាស​វិនិយោគ​ដល់​វិនិ​យោគិន​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គាំទ្រ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ក្នុង​ការ​ចែករំលែក​ឱកាស​វិនិយោគ​ដល់​វិនិ​យោគិន​

កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​នាំមុខ​គេ​មួយ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ជា​ក្រុមហ៊ុន​កំពូល​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឆ្នើម​ទាំង​បី​នៅ​កម្ពុជា​ (​យោង​តាម​របាយការណ៍​ផ្លូវការ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​) ​ក្នុង​ការ​បង្ហាញ​ពី​ភាព​សាមញ្ញ​និង​ភាព​ងាយស្រួល​នៃ​ការ​វិនិយោគ​ ​ក៏ដូចជា​ការ​ទាញ​យក​ផល​ចំណេញ​ពី​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​ដើម្បី​ជា​ប្រយោជន៍​ដល់​វិនិ​យោគិន​។​ ​ការ​គាំទ្រ​នេះ​ ​ស្ថិត​ក្នុង​រូបភាព​ជា​ការផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​ដោយ​លោកជំទាវ​បាន​ពន្យល់​អំពី​ការ​ជួញ​ដូ​រមាស​រូបិយប័ណ្ណ​សំខាន់​ៗ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​នៅ​លើ​កម្មវិធី​ជួញ​ដូរ​ ​មេ​តា​ត្រេ​ដឺ​ ​៤​។​

​សកម្មភាព​នេះ​ ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​អំពី​បេសកកម្ម​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​លើ​ការ​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ ​ក៏ដូចជា​លើ​ការ​រួមបញ្ចូល​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​ទៅជា​ធាតុផ្សំ​សំខាន់​មួយ​នៃ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ​ក្នុង​ដំណើរ​ឆ្ពោះទៅ​រកការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​នេះ​គឺជា​ការផ្លាស់ប្តូរ​មួយ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុង​ការ​ទាញ​យក​សា​រៈ​ប្រយោជន៍​ពី​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​វិធី​សា​ស្រ្ត​ក្នុង​ការ​ផ្ដល់​ការអប់រំ​និង​ការ​ចែករំលែក​នូវ​ឱកាស​វិនិយោគ​ដល់​សាធារណជន​។​ ​ការផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក្នុងថ្ងៃនេះ​ ​គឺ​គ្រាន់តែ​ជាឧទាហរណ៍​បង្ហាញ​ថា​គ្មានអ្វី​អាច​បញ្ឈប់​យើង​បាន​នោះ​ទេ​ ​ហើយ​យើង​តែងតែ​ផ្ដល់​នូវ​ការ​គាំទ្រ​ខ្លាំងក្លា​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់យើង​ ​ជាពិសេស​លើ​យុទ្ធនាការ​ទី​ផ្សារ​នា​អំឡុង​ពេល​ដ៏​លំបាក​ដែល​បណ្ដាលមកពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​នេះ​។​»​