កិច្ចប្រជុំ​រវាង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ក្រុមហ៊ុន​ ​I​G​ ​Market​s ​Group​ ​ផ្ដល់​សញ្ញា​ល្អ​ ​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ហិរញ្ញវត្ថុ​ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

កិច្ចប្រជុំ​រវាង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ក្រុមហ៊ុន​ ​I​G​ ​Market​s ​Group​ ​ផ្ដល់​សញ្ញា​ល្អ​ ​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ហិរញ្ញវត្ថុ​ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

​ភ្នំពេញ​៖​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នឹង​ក្រុមហ៊ុន​ ​I​G​ ​Market​s ​Group​ ​ដែល​ជា​ក្រុមហ៊ុន​ ​ផ្ដល់​សេវា​ ​ជួញ​ដូរ​រូបិយប័ណ្ណ​ ​អន្តរជាតិ​ ​ដ៏​ធំបំផុត​មួយ​ ​នៅ​ទ្វីប​អឺរ៉ុប​ ​និង​មាន​បទពិសោធន៍​ជាង​៤​០​ឆ្នាំ​ ​មក​ហើយ​នៅ​ក្នុង​វិ​ស​័​យ​ហិរញ្ញវត្ថុ​ ​នា​ពេលថ្មីៗនេះ​បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ ​ដើម្បី​ពិភាក្សា​ ​ទៅលើ​ ​កិច្ច​សហប្រតិបត្តិការ​ ​សក្តានុពល​មួយ​ ​សម្រាប់​ការពង្រីក​ ​អាជីវកម្ម​ ​និង​ការ​អភិវឌ្ឍ​ទី​ផ្សារ​ ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​តំណាង​នៃ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ឌូ​បៃ​ ​នៃ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​នេះ​រួម​មាន​ ​លោក​ ​Law​r​e​nc​e​ Kook (​អភិបាល​) ​លោក​ On​yen​ ​Yon​g​ (​ទីប្រឹក្សា​ផ្នែក​ច្បាប់​) ​លោក​ Jo​h​n ​H​su (​នាយក​ផ្នែក​គម្រោង​ពិសេស​) ​និង​លោក​ ​M​i​c​h​a​e​l​ ​T​am​ (​ប្រធាន​ផ្នែក​រដ្ឋបាល​ ​និង​ហិរញ្ញវត្ថុ​) ​ខណៈ​ដែល​ក្រុមហ៊ុន​ ​I​G​ ​Market​s ​Group​ ​មាន​លោក​ ​A​dam​ ​Dance​ ​ដែល​ជា​មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​ជា​តំណាង​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ ​បាន​កើតឡើង​ស្រប​ពេល​ដែល​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​កំពុង​ផ្ដោ​ត​ទៅលើ​ការពង្រីក​ទំហំ​អាជីវកម្ម​ ​ទៅកាន់​តំបន់​ផ្សេងៗ​ ​នៃ​ពិភពលោក​ ​និង​បាន​កត់​សម្គាល់​ថា​ ​ក្រុមហ៊ុន​ ​I​G​ ​Market​s ​Group​ ​អាច​ជា​ដៃគូ​សហការ​រយៈពេល​វែង​ ​ដ៏​មាន​សក្តានុពល​មួយ​ ​ក្នុង​ការ​សម្រេច​បាន​ ​នូវ​ផែនការ​ ​និង​គោលដៅ​នានា​។​

​សូម​ជម្រាប​ថា​ ​ជាមួយនឹង​ឯកទេស​ ​និង​បទពិសោធន៍​ដ៏​សម្បូរ​បែប​ ​នៃ​ក្រុមហ៊ុន​ទាំងពីរ​ ​កិច្ច​សហប្រតិបត្តិការ​ ​ដែល​អាច​នឹង​កើតមានឡើង​មួយ​នេះ​ ​ត្រូវ​បាន​រំពឹង​ថា​ ​វា​នឹង​នាំ​យកមក​នូវ​ពន្លឺ​ ​ដ៏​ត្រចះត្រចង់​សម្រាប់​ ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​សូម​ចូល​ទៅ​គេហទំព័រ​ ​w​w​w​.c​d​x.​co​m​.k​h​ ​ឬ​ទំព័រ​ហ្វេសប៊ុក​ ​Cambodian​ ​Derivative​s ​Exchange​៕​