​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បង្កើន​ឱកាស​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ ​E​quit​i​ ​Group​ ​នៅ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បង្កើន​ឱកាស​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ ​E​quit​i​ ​Group​ ​នៅ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមហ៊ុន​ ​E​quit​i​ ​Group​ ​L​t​d​. ​នៅ​ទីក្រុង​ឌូ​បៃ​នៃ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ពិភាក្សា​លើ​ឱកាស​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​រ​ភាគី។​ ​កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​កំពុង​បន្ត​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​ក្នុង​ការ​ប្រមូលផ្តុំ​ដៃគូ​ហិរញ្ញវត្ថុ​សកល​ ​និង​ពង្រឹង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​នៅ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ផង​ដែរ​។​

​កិច្ចពិភាក្សា​ដ៏​មាន​អត្ថន័យ​នេះ​ ​ត្រូវ​បាន​ចូលរួម​ដោយ​លោក​ Jo​h​n ​H​su ​នាយក​ផ្នែក​គម្រោង​ពិសេស​ ​និង​លោក​ ​M​i​c​h​a​e​l​ ​T​am​ ​ប្រធាន​ផ្នែក​រដ្ឋបាល​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​ជា​តំណាង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​រួម​ជាមួយនឹង​លោក​ ​M​o​ham​me​d​ ​I​s​beer​ ​នាយក​សកល​ផ្នែក​លក់​ដល់​ឈ្មួញ​ជើងសា​ ​និង​លោក​ ​H​or​m​o​z​ ​Far​y​ar​ ​នាយក​សកល​ផ្នែក​លក់​ដល់​ស្ថាប័ន​ ​ដែល​ជា​តំណាង​ក្រុមហ៊ុន​ ​E​quit​i​ ​Group​ ​L​t​d​.​។​

​E​quit​i​ ​Group​ ​L​t​d​. ​គឺជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខ​គេ​មួយ​ ​ដែល​ផ្តល់​តម្លៃ​នៃ​ផលិតផល​ជួញ​ដូរ​ដូចជា​ ​រូបិយប័ណ្ណ​អន្តរជាតិ​ ​និង​C​F​D​ ​ហើយ​មាន​សាខា​ជាច្រើន​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ ​អាមេរិក​ខាងជើង​ ​អឺរ៉ុប​ ​និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

​គម្រោង​បង្កើត​សហគមន៍​នៃ​វិនិ​យោគិន​នៅ​ក្នុង​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ ​ក៏​ត្រូវ​បាន​លើកយក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ។​ ​ក្រុមហ៊ុន​ទាំងពីរ​មាន​គោលបំណង​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ ​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ជាពិសេស​លើ​វិស័យ​ឧបករណ៍​និស្សន្ទ៕​