សិក្ខាសាលា​តាម​បណ្តា​ខេត្ត​របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា

សិក្ខាសាលា​តាម​បណ្តា​ខេត្ត​របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា

ជា​មួយ​នឹង​វត្តមាន​សិក្ខា​កាម​រាប់​រយ​នាក់ សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​របស់​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ទទួលជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ​បន្ទាប់ពី​បាន​ពង្រីក​ការ​គ្របដណ្តប់​លើ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​។​

​សិក្ខា​សិលា​នេះ​ ​ក៏មាន​វត្តមាន​របស់​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​និង​ ​ឯកឧត្តម​ ​សៀង​ ​ធី​រិទ្ធ​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​​ ​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត​ដែល​មកពី​សភា​ពាណិជ្ជកម្ម​ព្រមទាំង​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​ផង​ដែរ​។​

តាមរយៈ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២​០​១​៨​នេះ​ ​ទិដ្ឋភាព​ទូទៅ​ ​និង​ការយល់​ដឹង​ពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ត្រូវ​បាន​គូស​បញ្ជាក់​ដើម្បី​ធានា​ថា​សិក្ខាកាម​អាច​ទទួល​បាន​ព័ត៌មាន​លម្អិត​គ្រប់គ្រាន់​សម្រាប់​ការ​បង្កើន​ចំណេះ​ដឹង​វិនិយោគ​ ​និង​ការ​វាយ​តម្លៃ​ខ្លួនឯង​លើ​ជម្រើស​វិនិយោគ។

ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏​មាន​វត្ត​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ក្រុមហ៊ុន​បាន​ចូលរួម​ក្នុង​ពិព័រណ៍អន្ដរជាតិ​នៅ​ប្រទេស​សៃ​ប្រឺ​ស​ (Cyp​r​us​) ​កាលពីដើម​ឆ្នាំនេះ​ ​ហើយ​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​ឡុង​ប្រចាំ​ឆ្នាំ​២​០​១​៨​ (2018 ​L​on​don​ ​Summit​) ​នៅ​ប្រទេស​អង់គ្លេស​កាលពី​ខែមុន។​ ​នៅដើម​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នឹង​ចូលរួម​ពិព័រណ៍អន្តរជាតិ​មួយផ្សេងទៀត​នៅ​ទីក្រុង​ហុងកុង។​

លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​មាន​មោទកភាព​លើ​សមិទ្ធផល​ដ៏​អស្ចារ្យ​ទាំងនេះ​បាន​និយាយ​ថា​ “​គ្រប់គ្នា​នៅ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួម​ទាំង​ខ្ញុំ​ពិតជា​មាន​សេចក្តីរីករាយ​ណាស់​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​របស់យើង​ដល់​អ្នកចូលរួម​នៅ​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​។​ ​មិនថា​ពួកគេ​នៅ​ទីណា​ទេ​ វិនិ​យោគិន​កម្ពុជា​សមនឹង​ទទួល​បាន​ការអប់រំ​អំពី​ការ​វិនិយោគ​ ​ក៏ដូចជា​ការ​បង្ហាញ​ ​និង​ការ​គាំទ្រ​ក្នុង​ការ​ចាប់​យក​ឱកាស​វិនិយោគ​ឱ្យ​បាន​ប្រសើរ​។​ ​ទោះបីជា​យើង​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ត្រួសត្រាយផ្លូវ​ក្នុង​ឧស្សាហកម្ម​ថ្មី​មួយ​នេះ​ក៏ដោយ​ ​ការងារ​របស់យើង​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​ ​យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​នាំ​យក​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​ ​មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ប៉ុណ្ណោះ​ទេ​”៕