​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រៀបចំ​កម្មវិធី​ ​អប​អរសាទរ​ ​ការ​ប្រកួត​ ​សរសេរ​អត្ថបទ​ ​ច្នៃប្រឌិត​ ​សម្រាប់​បេក្ខជន​ឆ្នើម​ ​២​៥​ ​រូប​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រៀបចំ​កម្មវិធី​ ​អប​អរសាទរ​ ​ការ​ប្រកួត​ ​សរសេរ​អត្ថបទ​ ​ច្នៃប្រឌិត​ ​សម្រាប់​បេក្ខជន​ឆ្នើម​ ​២​៥​ ​រូប​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​មាន​មោទកភាព​ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួត​សរសេរ​អត្ថបទ​ច្នៃប្រឌិត​ដែល​បាន​បញ្ចប់​ដោយ​ភាព​ជោគជ័យ​ ​ស្របតាម​គោលជំហរ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្ដេជ្ញា​ចិត្ដ​ចូលរួម​អភិវឌ្ឍ​វិ​ស័​យ​អប់រំ​នៅ​កម្ពុជា​តាមរយៈ​ការ​លើក​ក​ម្ពស់​ស្មារតី​ ​និង​បទពិសោធន៍​ជាក់ស្តែង​ដល់​យុវជន​ជំនាន់​ក្រោយ​ ​និង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ការ​បង្កើត​ឱកាស​ការងារ​បន្ថែម​។​

​បន្ទាប់ពី​ការប្រកាស​ម្ចាស់​ជ័យ​លា​ភី​ ​៥​ ​នាក់​រួចមក​ ​នៅ​ថ្ងៃ​ទី​ ​០​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បាន​រៀបចំ​កម្មវិធី​អប​អរសាទរ​ការ​ប្រកួត​សរសេរ​អត្ថបទ​ច្នៃប្រឌិត​នេះ​ជា​ផ្លូវការ​ជាមួយ​បេក្ខជន​ឆ្នើម​ចំនួន​ ​២​៥​ ​នាក់​ ​ដែល​បាន​ប្រព្រឹត្ដទៅ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​និង​បាន​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​បង្ហាញ​នូវ​ការ​កោតសរសើរ​ដ៏​ស្មោះចំពោះ​សមត្ថភាព​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​បេក្ខជន​ទាំងអស់​។​

​ក្រៅពី​បេក្ខជន​ឆ្នើម​ទាំង​ ​២​៥​ ​នាក់​ ​កម្មវិធី​នេះ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​​ ​ដើម្បី​បង្ហាញ​ការ​អប​អរសាទរ​យ៉ាង​ជ្រាលជ្រៅ​ដោយ​ផ្ទាល់​ដល់​បេក្ខជន​ ​និង​តំណាង​ឱ្យ​ក្រុមហ៊ុន​ទាំងមូល​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​វប្បធម៌​នៃ​ការ​ចែករំលែក​ ​និង​ការចូលរួម​ចំណែក​កសាង​សង្គម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​

​កម្មវិធី​ប្រកួត​សរសេរ​អត្ថបទ​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​ដែល​បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​ ​០​១​ ​ដល់​ ​ថ្ងៃ​ទី​ ​១​៦​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​កន្លងទៅ​នេះ​ ​មាន​គោលបំណង​បង្កើត​នូវ​វេទិកា​មួយ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ទាំងអស់​ ​ដើម្បី​ឱ្យ​ពួកគាត់​អាច​បញ្ចេញ​ទេពកោសល្យ​ក្នុង​ការ​សរសេរ​អត្ថបទ​ ​និង​សមត្ថភាព​ក្នុង​ការ​ត្រិះរិះ​ពិចារណា​ក្នុង​សំណេរ​របស់​ខ្លួន​ ​ព្រមទាំង​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ​និង​ផ្ដល់​នូវ​ឱកាស​ការងារ​ផ្សេងៗ​សម្រាប់​និស្សិត​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​មានប្រសាសន៍ថា​ ​៖​ ​«​ក្រុមហ៊ុន​របស់យើង​ពិតជា​មាន​កិតិ្ដ​យស​ ​ដែល​បាន​រៀបចំ​ ​និង​ផ្តល់​ឱកាស​មួយ​នេះ​ដល់​និស្សិត​សាកលវិទ្យាល័យ​ ​ដែល​មាន​ទេពកោសល្យ​ទាំងអស់​។​ ​ការ​បង្កើត​កម្មវិធី​នេះ​ ​គឺជា​មោទកភាព​មួយ​របស់យើង​ ​ពីព្រោះ​យើង​បាន​ផ្ដល់​នូវ​វេទិកា​មួយ​សម្រាប់​ពួកគាត់​ក្នុង​ការ​វាស់​ស្ទង់​សមត្ថភាព​ខ្លួនឯង​ ​ចាប់​យក​បទពិសោធន៍​ថ្មីៗ​ ​ទទួល​បានការ​ទទួលស្គាល់​ដើម្បី​បង្កើន​ប្រវត្ដិ​ស្នាដៃ​ ​និង​អាច​ទទួល​បាន​នូវ​ឱកាស​ការងារ​ជាមួយនឹង​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ក្រុមហ៊ុន​របស់យើង​។​ ​យើង​ពិតជា​មាន​សេចក្ដីសោមនស្ស​ ​ដែល​បានឃើញ​ធនធានមនុស្ស​នៅ​កម្ពុជា​មានការ​អភិវឌ្ឍ​កាន់តែ​ល្អ​ប្រសើរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​យើង​ក៏បាន​ក្លាយ​ជា​កាតាលីករ​ ​ឬ​កម្លាំង​ជំរុញ​យ៉ាងសំខាន់​ ​តាមរយៈ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កំពុង​ជួបនឹង​វិបត្ដិ​នៃ​ជំងឺ​កូ​វី​ដ​​១​៩​»​។​

​នៅ​ក្នុង​កម្មវិធី​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បាន​ប្រគល់​ជូន​នូវ​ប័ណ្ណសរសើរ​ដល់​បេក្ខជន​ជ័យ​លា​ភី​ចំនួន​ ​៥​ ​នាក់​ ​និង​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ការចូលរួម​ដល់​បេក្ខជន​ឆ្នើម​ចំនួន​ ​២​០​ ​នាក់​ ​ផ្សេងទៀត​ ​ដែល​នឹង​ជួយ​បង្កើន​ប្រវត្តិ​ស្នាដៃ​ ​និង​ផល​ប​ត្រ​ផ្ទាល់ខ្លួន​របស់​ពួកគាត់​បន្ថែម​ទៀត​ចាប់ពី​ពេលនេះ​តទៅ​។​ 

នៅ​ក្នុង​កម្មវិធី​ ​កញ្ញា​ ​តាំង​ ​គឹម​នី​ ​កញ្ញា​ ​ចាន់​ដារ៉ា​ ​សុផា​នី​ ​និង​លោក​ ​សួន​ ​សុខជា​ ​បាន​តំណាង​ឱ្យ​បេក្ខជន​ទាំងអស់​ ​និង​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​ដែល​បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​នេះ​ឡើង​ ​ដើម្បី​ឱ្យ​ពួកគាត់​អាច​ប្រមូល​បទពិសោធន៍​ជាក់ស្ដែង​នៅ​ក្នុង​បរិ​បទ​ខាងក្រៅ​សាលា​ ​និង​អាច​វាស់​ស្ទង់​សមត្ថភាព​របស់​ពួកគាត់​ជាមួយ​បេក្ខជន​ផ្សេងទៀត​បាន​។​ ​ពួកគាត់​ក៏មាន​សេចក្តីរំភើប​ផង​ដែរ​ ​ដែល​បាន​ស្វែងយល់​បន្ថែម​អំពី​ឱកាស​ការងារ​ ​និង​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​ ​ហើយ​សង្ឃឹម​ថា​ក្រុមហ៊ុន​នឹង​បន្ត​អនុ​វត្តសកម្មភាព​បែប​នេះ​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​របស់​និស្សិត​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ម្ដងទៀត​ ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បេក្ខជន​ ​ភ្ញៀវកិត្ដិយស​ ​និង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូល​រួមចំណែក​ធ្វើ​ឱ្យ​កម្មវិធី​មួយ​នេះ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ​និង​រីករាយ​បំផុត​។​ ​គំនិតច្នៃប្រឌិត​ ​គុណភាព​មាតិកា​ ​ការប្រើប្រាស់​ភាសា​នៅ​ក្នុង​អត្ថបទ​នីមួយៗ​ ​និង​មតិ​យោបល់​ផ្ទាល់​របស់​បេក្ខជន​ ​បាន​ធ្វើ​ឱ្យ​យើង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​និង​ជឿជាក់​ថា​ ​បេក្ខជន​ទាំងអស់​សុទ្ធតែ​ជា​ធនធាន​យ៉ាងល្អ​ ​ដែល​នឹង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​ក៏ដូចជា​ធ្វើ​ឱ្យ​ពិភពលោក​នេះ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​

​សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ (​Cambodian​ ​Derivative​​Exchange​​ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​កម្មវិធី​បន្ដបន្ទាប់​ទៀត​ ​ក៏ដូចជា​ព័ត៌មាន​អំពី​ការ​វិនិយោគ​ ​និង​ទី​ផ្សារ​ហិរញ្ញវត្ថុ​ផង​ដែរ​៕​ ​ដោយ​សហការ។