​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ជាមួយ​ក្រុមហ៊ុន​ ​Sun​ ​Hill​ ​Asset​s ​ដើម្បី​នាំ​ភាព​រុងរឿង​សម្រាប់​កម្ពុជា​ ​និង​ម៉ាឡេស៊ី​

​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ជាមួយ​ក្រុមហ៊ុន​ ​Sun​ ​Hill​ ​Asset​s ​ដើម្បី​នាំ​ភាព​រុងរឿង​សម្រាប់​កម្ពុជា​ ​និង​ម៉ាឡេស៊ី​

​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​យោគ​យល់គ្នា​លើ​ភាពជា​ដៃគូ​អាជីវកម្ម​ ​ជាមួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ​Sun​ ​Hill​ ​Asset​s ​ដែល​ជា​អនុស្សរណៈ​យោគ​យល់គ្នា​ដំបូង​គេ​នៅ​កម្ពុជា​ ​រវាង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ក្នុង​តំបន់​ដែល​មាន​ស្ដង់​ដារ​លំដាប់​ពិភពលោក​ ​និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​អន្តរជាតិ​។​ ​តាមរយៈ​ការ​ចុះហត្ថលេខា​នេះ​ ​ក្រុមហ៊ុន​ទាំងពីរ​នឹង​ជួយ​បង្កើន​សមត្ថភាព​គ្នា​ទៅវិញទៅមក​ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ​រួមគ្នា​ដើម្បី​សម្រេច​បាន​នូវ​ផលប្រយោជន៍​រួម​ ​និង​នាំមក​នូវ​ភាព​ជោគជ័យ​សម្រាប់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៃ​ប្រទេស​ទាំងពីរ​។​

​ពិធី​ចុះហត្ថលេខា​នេះ​ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាមរយៈ​កម្មវិធី​អន​ឡា​ញ​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​នេះ​។​ ​ក្រៅពី​ក្រុមហ៊ុន​ភាគី​ដែល​ត្រូវ​ចុះហត្ថលេខា​ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ ​និង​ជា​សក្ខីភាព​ ​ដោយ​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​លោក​បណ្ឌិត​ វិ​ន​ ​ភក្ដី​ ​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្ដរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ព្រមទាំង​វត្តមាន​នៃ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដូចជា​ ​លោកស្រី​ N​an​c​y​ C​h​a​u ​លោកស្រី​ J​e​n ​T​r​an​ ​និង​ ​លោក​ ​Law​r​e​nc​e​ Kook​។​

​ដោយមាន​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​របស់​ខ្លួន​ ​បច្ចុប្បន្ននេះ​ ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​កំពូល​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ទាំង​បី​នៅ​កម្ពុជា​ ​ហើយ​បាន​ប្រើប្រាស់​នូវ​ធនធាន​ ​និង​កម្លាំង​កាយ​ចិត្តជា​ច្រើន​ ​ដើម្បី​កែ​សម្រួល​ ​និង​អភិវឌ្ឍ​លើ​ផលិតផល​ ​ក៏ដូចជា​សេវាកម្ម​របស់​ខ្លួន​ឱ្យ​ឈាន​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត​។​

​ភាព​លេចធ្លោ​ ​និង​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ជឿ​ទុកចិត្ត​ទាំងស្រុង​ពី​ក្រុមហ៊ុន​ ​Sun​ ​Hill​ ​Asset​s ​ដែល​មានបំណង​ពង្រីក​វិសាលភាព​នៃ​អាជីវកម្ម​ ​និង​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន​ ​ជាពិសេស​វិនិ​យោគិន​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ​នូវ​បទពិសោធន៍​ជួញ​ដូរ​ដ៏​ល្អ​បំផុត​ ​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ជួញ​ដូរ​ដែល​ធានា​នូវ​តម្លា​ភាព​និង​គួរ​ឱ្យ​ទុកចិត្ដ​បំផុត​ ​និង​សេវា​អតិថិជន​ដ៏​ល្អឥតខ្ចោះ​ជាដើម​។​ ​ចំណុច​សំខាន់​ៗ​ទាំងអស់​នេះ​ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​កំណើត​នៃ​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​។​

​លោក​ ​P​e​t​e​r Cru​z​ ​ម​ន្រ្តី​ប្រតិបត្ដិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​បាន​មានប្រសាសន៍ថា​៖​ ​«​នៅ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​យើង​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​ប្រសិទ្ធ​ភាព​នៃ​ការងារ​ជា​ក្រុម​ ​ដូច្នេះ​ ​តាមរយៈ​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ ​Sun​ ​Hill​ ​Asset​s ​យើង​នឹង​មានកម្លាំង​បន្ថែម​កាន់តែ​រឹង​មាំ​ ​ដើម្បី​បន្ដ​ដំណើរ​រួមគ្នា​កាន់តែ​ឆ្ងាយ​ ​និង​មុជ​កាន់តែ​ជ្រៅ​ ​ក្នុង​ការស្វែងរក​ ​និង​ពាំ​នាំ​នូវ​ឱកាស​មាស​ ​ឱកាស​ប្រាក់​ជូន​ដល់​វិនិ​យោគិន​របស់យើង​។​»​

​លោក​ ​G​u​ill​a​u​me​ ​L​uc​cat​i​o ​នាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​ ​Sun​ ​Hill​ ​Asset​s ​បាន​បញ្ជាក់​ដែរ​ថា​៖​ ​«​ការ​ផ្ដល់​សេវាកម្ម​ដ៏​ល្អ​បំផុត​ដល់​សហគមន៍​ហិរញ្ញវត្ថុ​នៅ​ជុំវិញ​ពិភពលោក​ ​គឺជា​បេសកកម្ម​របស់យើង​ ​ដូច្នេះ​ ​យើង​ពិតជា​រំភើបចិត្ត​ចំពោះ​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​។​ ​តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ប្ដេជ្ញា​ចិត្ដ​រួមគ្នា​ ​យើង​នឹង​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​កាន់តែ​ច្រើន​ ​ហើយ​យើង​នឹង​បន្ដ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្ដិការ​ ​ក៏ដូចជា​ការ​ច្នៃប្រឌិត​អាជីវកម្ម​របស់យើង​ឱ្យ​កាន់តែ​រឹង​មាំ​ថែមទៀត​។​»​

​ក្នុង​ឱកាស​ដ៏​ឱឡារិក​នេះ​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែល​ជា​និយ័ត​ករ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក៏បាន​ចូលរួម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​កិច្ច​សហប្រតិបត្ដិការ​មួយ​នេះ​។​

​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​បាន​ថ្លែង​ថា​៖​ ​«​កិច្ច​សហប្រតិបត្ដិការ​មួយ​នេះ​នឹង​ពាំ​នាំ​នូវ​សា​រៈ​ប្រយោជន៍​ជាច្រើន​សម្រាប់​ទី​ផ្សារ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ក៏ដូចជា​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ប្រទេស​កម្ពុជា​ ​ខណៈ​ដែល​ប្រទេស​កម្ពុជា​ផ្ទាល់​ ​បាន​ក្លាយ​ជា​កម្លាំង​ច​លក​រ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ​យើង​ពិតជា​មាន​ក្ដី​រីករាយ​ជាមួយនឹង​ក្រុមហ៊ុន​ទាំងពីរ​​​ដែល​បាន​ឈាន​ដល់​កិច្ច​សហការ​ដ៏​ល្អ​មួយ​នេះ​។​ ​យើង​ក៏មាន​មោទកភាព​ទៅលើ​សមិទ្ធផល​មួយ​នេះ​ដែរ​ ​ដោយសារ​វា​ជា​លទ្ធផល​មួយ​នៃ​ការ​ខិតខំ​រួមគ្នា​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ជាបន្តបន្ទាប់​នៅ​លើឆាកអន្តរជាតិ​។​»​

​រីឯ​លោក​ ​Law​r​e​nc​e​ Kook ​វិញ​ ​លោក​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖​ ​«​យើង​ពិតជា​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​ ​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​កំពូល​ៗ​លំដាប់​អន្ដរជាតិ​។​ ​យើង​ ​ក៏​ចូលរួម​អប​អរសាទរ​ដល់​ក្រុមហ៊ុន​ ​Sun​ ​Hill​ ​Asset​s ​ផង​ដែរ​ ​ដែល​បាន​សម្រេច​ចិត្ដ​ជ្រើសរើស​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ជា​ដៃគូ​សហប្រតិបត្តិការ​ជីវកម្ម​របស់​ខ្លួន​។​ ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ ​មាន​លក្ខណៈ​សម្បត្តិ​ស័ក្តិសម​គ្នា​ឥត​ខ្ចោះ​ ​ទាំង​ជំនាញ​ឯកទេស​ ​បទពិសោធន៍​ ​ភាព​មាន​វិជ្ជាជីវៈ​ ​កិត្ដិនាម​ ​និង​ចក្ខុវិស័យ​ ​ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​ឧបករណ៍​និស្សន្ទ​របស់យើង​។​»​

​ដោយ​យោង​តាម​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ ​ក្រុមហ៊ុន​ទាំងពីរ​ប្តេជ្ញា​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ឆ្ពោះទៅ​រក​គោលដៅ​រួម​មួយ​ក្នុង​ការស្វែងរក​ ​និង​ផ្តល់​នូវ​សេវាកម្ម​ដែល​មាន​ស្តង់​ដារ​ខ្ពស់​បំផុត​សម្រាប់​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​ហើយនឹង​បង្កើត​កេរដំណែល​រួមគ្នា​ក្នុង​ការ​ពាំ​នាំ​វិបុលភាព​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​ ​និង​ម៉ាឡេស៊ី​។