ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ចូលរួម​ក្នុង​សិក្ខាសាលា​របស់​ “Keller ​Williams ​Cambodia”

ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ចូលរួម​ក្នុង​សិក្ខាសាលា​របស់​ “Keller ​Williams ​Cambodia”

ជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​លើក​ក​ម្ពស់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ណែនាំ​ឧបករណ៍​និស្សន្ទ​ជា​អត្ថប្រយោជន៍​បន្ថែម​ដល់​អាជីវកម្ម​អចលន​ទ្រព្យ​ ​និង​បង្ហាញ​ពី​ជំនាញ​ទំនាក់ទំនង​ជាមួយ​អតិថិជន​នៅ​កម្ពុជា។ នេះ​គឺជា​សម្ដី​ដកស្រង់​ពី​សុន្ទរកថា​របស់​លោក​ ​Lawrence​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ខណៈ​ដែល​ក្រុមហ៊ុន​ ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​របស់​ Keller ​Williams ​Cambodia​ ​នា​ថ្ងៃ​ទី​ ​១​១​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​១​៩​ ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ។ Keller ​Williams ​Cambodia​ ​គឺជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ប្រតិបត្តិការ​(​franchise​)​ពី​Keller ​Williams ​Worldwide​ ​ដែល​ជា​ស្ថាប័ន​ដែល​មាន​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ច្រើន​បំផុត​ ​ជាមួយនឹង​វត្តមាន​នៅ​លើ​ទី​ផ្សារ​ចំនួន​ ​១​៧​០​ ​នៅ​ទូទាំង​សាកលលោក។ សិក្ខាសាលា​នេះ​ ​បាន​ផ្តោត​សំខាន់​លើ​វិស័យ​អចល​ន​ទ្រព្យ​ ​និង​ការ​វិនិយោគ​ចម្រុះ​ ​ហើយ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ត្រីមាស​ទី​ ​១​ ​នៃ​ឆ្នាំ​ ​២០១៩​ ​របស់​ Keller ​Williams ​Cambodia។​

​ការចូលរួម​របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​នៅ​ក្នុង​សិក្ខាសាលា​នេះ​ ​បាន​បន្ត​ឆ្លុះបញ្ចាំង​ពី​ភាព​ស្វិតស្វាញ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ការអប់រំ​ដ៏​ទូលំទូលាយ​ទាក់ទង​នឹង​ការ​វិនិយោគ​ដល់​សាធារណៈ​ជន។​ ​បន្ទាប់ពី​ការ​ចាប់បដិសន្ធិ​របស់​ខ្លួន​ ​ក្រុមហ៊ុន​ ​បាន​រៀបចំ​ព្រឹត្តិការណ៍​ទាក់ទង​នឹង​ចំណេះ​ដឹង​ជាច្រើន​ ​និង​បាន​សហ​ការរៀបចំ​សិក្ខាសាលា​ ​និង​វេទិកា​ផ្សេងៗ​ ​ដើម្បី​ជម្រុញ​សមត្ថភាព​លើ​ការ​វិនិយោគ។​ ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ក៏បាន​ឧបត្ថម្ភ​ពិធីសម្ពោធ​និង​ការ​បោះពុម្ព​សទ្ទានុក្រម​ទំនើប​មួយ​កាលពីឆ្នាំមុន​ ​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​របស់​ខ្លួន​លើ​ការ​បង្កើន​គុណភាព​នៃ​ការអប់រំ​ ​ការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការអប់រំ​ ​និង​ការ​ផ្តល់​នូវ​ធនធាន​អប់រំ​ដ៏​ល្អ​បំផុត​។​

​លោក​ ​Lawrence​ ​បាន​បន្ត​ថា៖​ “​មិនថា​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ ​និង​ចំណាយ​ធនធាន​ប៉ុណ្ណា​នោះ​ទេ​ ​យើង​តែងតែ​ជឿជាក់​ថា​ ​ការអប់រំ​គឺជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។​ ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ផ្តល់​ការអប់រំ​មិន​ត្រឹមតែ​សម្រាប់​សាធារណជន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​បុគ្គលិក​របស់យើង​ផង​ដែរ​ ​ដើម្បី​ឱ្យ​ពួកគេ​រក្សា​បាន​នូវ​ស្តង់​ដារ​ខ្ពស់​មួយ​ ​ហើយ​យើង​នឹង​អនុវត្ត​វា​បន្ត​ទៀត។”

​អភិបាល​នៃ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​រូប​នេះ​ ​បាន​បន្ថែម​ថា៖​ “​មិនថា​វិនិ​យោគិន​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចល​ន​ទ្រព្យ​ ​ឧបករណ៍​និស្សន្ទ ​ឬ​ទម្រង់​ផ្សេង​ណាមួយ​នៃ​ការ​វិនិយោគ​នោះ​ទេ​ វិនិ​យោគិន​ត្រូវការ​ការអប់រំ​ ​ពីព្រោះ​តាមរយៈ​ការអប់រំ​ ​ពួកគេ​ពិតជា​អាច​តាមដាន​ស្ថានភាព​ទី​ផ្សារ​ ​កំណត់​បាន​នូវ​ឱកាស​វិនិយោគ​ល្អ​ៗ​ ​បង្កើន​ជំនាញ​ ​និង​បង្កើត​យុទ្ធសាស្ត្រ​វិនិយោគ​ល្អ​បំផុត​ ​ហើយ​ប្រាកដ​ណាស់​ ​ពួកគេ​អាច​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​វិនិយោគ។​ ​នៅ​ទីនេះ​ ​ខ្ញុំ​ក៏​ចង់​ចែករំលែក​ជាមួយ​អ្នក​ទាំងអស់គ្នា​ថា​ ​ការ​ធ្វើ​ពិពិធ​កម្ម​លើ​សំ​នុំ​នៃ​ការ​វិនិយោគ​ ​អាច​ជួយ​ឱ្យវិនិ​យោគិន​គ្រប់គ្រង​ហា​និ​ភ័យ​ ​និង​បង្កើត​ផល​ត្រលប់​ពី​ការ​វិនិយោគ​បន្ថែម​ទៀត​ ​ជាជាង​ពឹងផ្អែក​លើ​ការ​ទាញ​យក​ប្រាក់ចំណូល​ពី​ប្រភព​តែមួយ។”

​ក្រៅពី​ការចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​អប់រំ​ ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ក៏បាន​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ ​និង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​មួយ​នេះ​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ។​ ​នៅ​ចុងខែ​មករា​នេះ​ ​ក្រុមហ៊ុន​ ​នឹង​ចូលរួម​ក្នុង​ពិព័រណ៍​ ​iFX ​Expo ​Asia​ ​ឆ្នាំ​2019 ​នៅ​ទីក្រុង​ហុងកុង​ ​ដើម្បី​បន្ត​បង្ហាញ​ប្រទេស​កម្ពុជា​ទាំងមូល​ដល់​បណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​ ​និង​ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​អំពី​សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា។