​ក្រុមហ៊ុន​ C​D​X ​បង្កើត​កម្មវិធី​ ​«​ប្រកួត​សំណេរ​ច្នៃប្រឌិត​សម្រាប់​និស្សិត​»​ ​ជា​វេទិកា​ពិសេស​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​នានា​បង្ហាញ​នូវ​ទេពកោសល្យ​របស់​ខ្លួន​

​ក្រុមហ៊ុន​ C​D​X ​បង្កើត​កម្មវិធី​ ​«​ប្រកួត​សំណេរ​ច្នៃប្រឌិត​សម្រាប់​និស្សិត​»​ ​ជា​វេទិកា​ពិសេស​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​នានា​បង្ហាញ​នូវ​ទេពកោសល្យ​របស់​ខ្លួន​

​រាជធានី​ភ្នំពេញ​ ​៖​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ហៅ​កាត់​ថា​ C​D​​គឺជា​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​និយ័ត​ករ​មូលបត្រ​កម្ពុជា​។​ C​D​​មាន​ទស្សនវិស័យ​ក្លាយ​ជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​ជាពិសេស​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​ប្តេជ្ញា​ចិត្ត​ផ្ដល់​ការ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ក៏ដូចជា​វិនិ​យោគិន​ ​ក្នុង​ប្រតិបត្តិការ​បញ្ជាទិញ​លក់​ ​និង​ការ​ផាត់ទាត់​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​តម្លា​ភាព​។​ ​ទន្ទឹម​នឹង​នេះ​ C​D​​មាន​បេសកកម្ម​នាំ​យក​ទី​ផ្សារ​ហិរញ្ញវត្ថុ​ក្នុងស្រុក​ឆ្ពោះទៅ​កាន់​ទី​ផ្សារ​ហិរញ្ញវត្ថុ​សាកលលោក​ ​និង​ទាក់ទាញ​វិនិ​យោគិន​បរទេស​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ​ព្រមទាំង​ផ្ដល់​នូវ​ឱកាស​ការងារ​ជាច្រើន​ ​ក្រុមហ៊ុន​ C​D​​មាន​មោទកភាព​ក្នុង​ការ​បង្កើត​ ​«​កម្មវិធី​ប្រកួត​សំណេរ​ច្នៃប្រឌិត​សម្រាប់​និស្សិត​»​ ​ដែល​ជា​វេទិកា​ពិសេស​មួយ​សម្រាប់​និស្សិត​នៃ​សាកលវិទ្យាល័យ​នានា​ក្នុង​ការ​បង្ហាញ​នូវ​ទេពកោសល្យ​ ​សមត្ថភាព​ត្រិះរិះ​ពិចារណា​ ​ការប្រើប្រាស់​ភាសា​ ​និង​ជំនាញ​សរសេរ​ដ៏​ល្អ​របស់​ខ្លួន​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​និស្សិត​ទាំងឡាយ​ដែល​ចូលរួម​ប្រកួត​ ​និង​ផ្ញើ​សំណេរ​របស់​ពួកគេ​មក​ក្រុមហ៊ុន​ C​D​​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ជាក់ស្ដែង​ពី​ការ​ប្រកួត​ ​អាច​ដឹង​ពី​សមត្ថភាព​បច្ចុប្បន្ន​របស់​ខ្លួន​ ​អាច​ទទួល​បាន​នូវ​ប័ណ្ណសរសើរ​ដែល​ពិតជា​មានប្រយោជន៍​ល្អ​សម្រាប់​ប្រវត្តិរូប​របស់​ពួកគេ​ ​និង​ជាពិសេស​ ​អាច​ទទួល​បាន​នូវ​ឱកាស​ការងារ​ ​និង​អត្ថប្រយោជន៍​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​។​

​កម្មវិធី​ប្រកួត​សំណេរ​សម្រាប់​និស្សិត​មួយ​នេះ​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ​០​១​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​រហូតដល់​ថ្ងៃ​ទី​ ​១​៦​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ហើយ​ស្វាគមន៍​គ្រប់​និស្សិត​តាម​បណ្តា​សាកលវិទ្យាល័យ​ទាំងអស់​។​ ​កម្មវិធី​ប្រកួត​មួយ​នេះ​ ​អនុញ្ញាត​ឲ្យ​បេក្ខជន​ជ្រើសរើស​ប្រធាន​បទ​មួយ​ក្នុងចំណោម​ប្រធាន​បទ​ ​៣​ ​សម្រាប់​ការ​សរសេរ​ក្នុង​ទម្រង់​ជា​អត្ថបទ​ផ្សព្វផ្សាយ​។​ ​ប្រធាន​បទ​ទាំង​ ​៣​ ​នោះ​ ​រួម​មាន​ ​៖​ ​ទី​ ​១​​ការ​វិនិយោគ​ល្អ​បំផុត​ ​៥​ ​ប្រភេទ​ ​សម្រាប់​ឆ្នាំ​ ​២​០​២​១​ ​ទី​ ​២​​សារៈសំខាន់​នៃ​ការអប់រំ​ចំពោះ​គ្រប់​ស្ថាប័ន​ទាំងអស់​ ​និង​ទី​ ​៣​​ហេតុអ្វី​តម្រូវ​ការ​លើ​ខុន​ដូ ​នឹង​កើន​ឡើង​យ៉ាង​ខ្ពស់​ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​​បេក្ខជន​នីមួយៗ​ត្រូវ​សរសេរ​ ​បកប្រែ​ ​និង​ផ្ញើ​អត្ថបទ​ជា​ ​២​ ​ភាសា​ ​ដែល​អាច​ជា​ភាសាខ្មែរ​និង​អង់គ្លេស​ ​ឬ​ ​ភាសាខ្មែរ​និង​ភាសា​ចិន​ ​ឬ​ ​ភាសា​អង់គ្លេស​ ​និង​ភាសា​ចិន​ ​មក​អុី​ម៉ែ​ល​ ​៖​ ​in​f​o@c​d​x.​co​m​.k​h​ ​ដោយ​អត្ថបទ​នីមួយៗ​ត្រូវ​ស្ថិត​ក្ន​ង​ចន្លោះ​ ​៣​៥​០​ ​ទៅ​ ​៥​០​០​ ​ពាក្យ​។​ ​កា​រដាក់​ពិន្ទុ​ ​នឹង​ផ្ដោ​ត​សំខាន់​លើ​ខ្លឹមសារ​នៃ​អត្ថបទ​ ​វេយ្យាករណ៍​ ​ការប្រើប្រាស់​ពាក្យពេចន៍​ ​និង​ភាព​ស៊ីចង្វាក់គ្នា​នៃ​អត្ថបទ​ពីដើម​ដល់​ចប់​។​ 

ម្ចាស់​ជ័យ​លា​ភី​ ​៥​ ​រូប​ ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ C​D​​ដែល​មានឈ្មោះ​ថា​ ​Cambodian​ ​Derivative​​Exchange​ ​នៅ​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​។​ ​ម្ចាស់​ជ័យ​លា​ភី​នីមួយៗ​ ​នឹង​ទទួល​បាន​នូវ​ប័ណ្ណសរសើរ​ ​និង​ឱកាស​ការងារ​ក្នុង​ទម្រង់​ជា​ការងារ​ពេញ​ម៉ោង​ ​ឬ​ក្រៅ​ម៉ោង​អាស្រ័យ​លើ​កាលវិភាគ​រៀន​របស់​ម្ចាស់​ជ័យ​លា​ភី​ ​រួម​ទាំង​ប្រាក់​ក​ម្រៃ​យ៉ាង​សមរម្យ​។​

​ក្រុមហ៊ុន​ C​D​​មាន​ក្ដី​រីករាយ​ ​និង​សូម​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់​ ​ដែល​ពូកែ​សរសេរ​ ​និង​ចង់​បង្ហាញ​សមត្ថភាព​ ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ឱកាស​ដ៏​ល្អ​នេះ​ ​។​ ​ក្រុមហ៊ុន​យើងខ្ញុំ​សង្ឃឹម​ថា​ ​សារ​មួយ​នេះ​អាច​ទៅដល់​និស្សិត​នានា​ ​ហើយ​ប្រិយ​មិត្ត​ដែល​បាន​អាន​សារ​នេះ​ ​ក៏​អាច​ចែករំលែក​ដំណឹង​ ​និង​ណែនាំ​បងប្អូន​ ​កូនក្មួយ​ ​ឬ​មិត្តភក្តិ​របស់​លោកអ្នក​ឱ្យ​ចូលរួម​ប្រកួត​ដើម្បី​អត្ថប្រយោជន៍​ផ្ទាល់​របស់​ពួកគេ​ ​ក៏ដូចជា​លើកស្ទួយ​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​

​សម្រាប់​ច​ម្ងល់ ​ឬ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​លេខ​ ​៖​ ​០​២​៣​ ​២​២​ ​៧​៧​៧​៧​ ​ឬ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ ​Cambodian​ ​Derivative​​Exchange​ ​ឬ​តាមរយៈ​អុី​ម៉ែ​ល​ ​៖​ ​in​f​o@c​d​x.​co​m​.k​h​៕​ ​ដោយ​សហការ