ទំនួលខុសត្រូវក្នុងសង្គម

ការរួមចំណែកក្នុងវិស័យហិរញ្ញវត្ថុ​ និងសង្គម ព្រមទាំងផ្តល់ការអប់រំសម្រាប់អ្នកជំនាន់ក្រោយ

បន្ថែមពីលើការលើកស្ទួយវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនយើងខ្ញុំក៏បានចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌ជាញឹកញាប់ផងដែរកាលឆ្នាំកន្លងទៅ ។
យើងខ្ញុំផ្តោតលើកុមារដែលខ្វះលទ្ធភាព និងខ្វះឱកាសរៀនសូត្រ ព្រោះពួកគេជាអនាគតរបស់ប្រទេសជាតិ ។
បន្ថែមពីការរួមចំណែកដល់សង្គម ក្រុមហ៊ុនយើងខ្ញុំក៏បានរៀបចំសិក្ខាសាលាដល់និស្សិតដើម្បី ផ្តល់ចំណេះដឹង និង ឱកាសការងារក្នុងវិស័យឧបករណ៍និស្សន្ទ ។