ការណែនាំនៃការដាក់ពាក្យទៅកាន់ CDX

គោលការណ៍ណែនាំក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ

ដើម្បីទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌ​តម្រូវខាងក្រោម៖

 • ការចុះបញ្ជីក្រុមហ៊ុនដោយក្រសួងពាណិជ្ជកម្ម
 • ការចុះប៉ាតង់ និងអាករលើតម្លៃបន្ថែមពីអគ្គនាយកដ្ឋានពន្ធដារ
 • ពាក្យស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ
 • លិខិតតែងតាំងឈ្មួញជើងសាឧបករណ៍និស្សន្ទពីក្រុមហ៊ុនសមភាគីកណ្តាលដែលមានអាជ្ញាបណ្ណ

មូលធនតម្រូវតាមច្បាប់

 • មូលធនតម្រូវអប្បបរិមា៖ ៥០០.០០០ ដុល្លារអាមេរិក
 • រក្សាមូលធនសុទ្ធ (១០% នៃមូលធនតម្រូវ)
 • ប្រាក់តម្កល់ (១៥%​ នៃមូលធនត្រូវតម្កល់នៅគណនីធនគាររបស់និយ័តករមូលបត្រកម្ពុជា)

ការចំណាយលើប្រតិបត្តិការ

 • ថ្លៃអាជ្ញាបណ្ណ និងតំហែទាំ MT4
 • ថ្លៃបណ្តុះបណ្តាល និងការប្រលងសម្រាប់អភិបាល  នាយកប្រតិបត្តិ និងភ្នាក់ងារឧបករណ៍និស្សន្ទ
 • ឱកាសទីផ្សារ ដូចជាសិក្ខាសាលា និងកម្មវិធីរបស់ក្រុមហ៊ុន
 • ការបង្កើតមជ្ឈមណ្ឌលសេវាអតិថិជនពិសេស
 • ការបង្កើតផ្នែកប្រឹក្សាយោបល់ពិសេស

លក្ខខណ្ឌតម្រូវធនធានមនុស្ស