អំពី CDX

CDX គឺជាក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់ពិភពលោក និងជាឯកអគ្គរាជទូតនៃវិស័យឧបករណ៍និស្សន្ទ

​ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក គឺជា​ក្រុម​ហ៊ុន​ដែល​បាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងនិយ័តករ​មូលបត្រ​កម្ពុជា។ ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ប្តេជ្ញា​ចិត្ត​ផ្តល់​ការសម្រប​សម្រួល​ដល់​ឈ្មួញ​ជើង​សា​ឧបករណ៍​និស្សន្ទ ក្នុង​ប្រតិបត្តិ​ការ​បញ្ជា​ទិញ​លក់ និង​ការផាត់ទាត់ប្រកប​ដោយ​ប្រសិទ្ធភាព ប្រព័ន្ធ​ជួញដូរប្រកប​ដោយ​ភាព​យុត្តិធម៌ បើក​ចំហ និង​តម្លាភាព ដល់​វិនិយោគិន និង​ចូល​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​សាកល​លោក។

ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក គឺជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​ដ៏​ពិត​ប្រាកដ ដែល​​ដឹក​នាំ​មាគ៌ាឆ្ពោះ​ទៅ​រកទី​ផ្សារ​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ធ្វើ​ឲ្យ​មាន​ស្ដង់ដារបទប្បញ្ញត្តិ​មួយ​ជា​សកល។

ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បន្ត​ការ​ពង្រឹង​គុណភាព​អប់រំ និង​សេវា​កម្ម​តាម​រយៈយុទ្ធសាស្ត្រ និង​បច្ចេក​វិទ្យា​ជុំ​វិញ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​កម្ពុជា ជា​ពិសេស​ការជួញដូរលោហ​ធាតុ​មាន​តម្លៃ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជាក់​ស្តែង និង​រូបិយប័ណ្ណ​បរទេស ព្រម​ទាំង​ឧបករណ៍​និស្សន្ទ​ផ្សេង​ទៀត។ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​វិនិយោគិន​មាន​ជម្រើស​ច្រើន​ក្នុង​ការ​វិនិយោគ ដែល​នឹង​អាច​ជួយ​ក្នុង​ការបង្កើត និង​ការ​រក្សា​ទ្រព្យ​របស់​វិនិយោគិន។

បេសកកម្ម

នាំមកនូវប្រវត្តិនៃភាពជោគជ័យ និងចំណេះដឹងអំពីសារៈសំខាន់នៃការវិនិយោគ។

រួមបញ្ចូលការជួញដូរឧបករណ៍និស្សន្ទទៅជាធាតុផ្សំសំខាន់មួយនៃឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

កែទម្រង់បរិបទនិងចក្ខុវិស័យនៃឧបករណ៍ជួញដូរនៅក្នុងប្រទេសកម្ពុជាឱ្យមានភាពល្អប្រសើរថែមទៀត។