ការផាត់ទាត់

ការផាត់ទាត់

​ដំណើរ​ការផាត់ទាត់​តាម​ស្តង់ដារ​របស់​ក្រុម​ហ៊ុន CDX តម្រូវ​ឱ្យ​ការជួញដូរ​ឧបករណ៍​និស្សន្ទ​ទាំង​ឡាយណា ដែល​ស្រប​តាម​បទ​បញ្ញត្តិ ត្រូវ​ផាត់ទាត់​ដោយ​សភា​ទូទាត់​របស់​ក្រុម​ហ៊ុន CDX ក្នុង​នាមជា​ក្រុម​ហ៊ុន​សម​ភាគី​កណ្តាល (ឬ​ហៅ​កាត់​ថា CCP) ។ ក្រុម​ហ៊ុន CDX ធានាការ​ត្រួត​ពិនិត្យ​រាល់​ប្រតិបត្តិ​ការជួញដូរ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​ហ៊ុន​ឈ្មួញ​ជើង​សា​ឧបករណ៍​និស្សន្ទ​ទាំង​អស់​ស្រប​តាម​បទ​បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​សង​ខាង​ប្រកប​ដោយ​ភាព​វិជ្ជាជីវៈ។ ក្នុង​នាមជាសភា​ទូទាត់ ក្រុម​ហ៊ុន CDX ផ្តល់​នូវ​ការ​កាត់​បន្ថយ​ហានិភ័យ​ដោយ​ការបង្រួម​ការខាតបង់​របស់​សមាជិក​សភា​ទូទាត់ ដោយ​ការបន្សុទ្ធ​នូវ​ការ​ទូទាត់​ការជួញដូរ​របស់​សមាជិក​សភា​ទូទាត់​រៀង​រាល់​ថ្ងៃ ហើយ​ទាមទារ​ឱ្យ​ភាគី​នានា​ដាក់​ប្រកាស​ទ្រព្យ​ធានារៀង​រាល់​ថ្ងៃ។ ក្រុម​ហ៊ុន CDX ក៏​ប្រមូល​ផ្តុំ​នូវ​របាយការណ៍​ជួញដូរ និង​អាច​ផ្តល់​តម្លាភាព​នៃ​ការជួញដូរគ្រប់​កម្រិត​ដល់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ OTC ផង​ដែរ នូវ​របាយការណ៍​ជួញដូរ​ក្នុង​ថ្ងៃ​ដ​ដែរ ដែល​រួម​បញ្ជូល​ទាំង​ថ្លៃ ទិន្នន័យ​សរុប និង​ទិន្នន័យសម​ភាគី​កណ្តាល។