ការបណ្តុះបណ្តាលវិនិយោគិន

ការបណ្តុះបណ្តាលវិនិយោគិន

ការ​បណ្តុះ​បណ្តាល​ជា​សាធារណៈ​

ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក មាន​បេសកកម្ម​ក្នុង​ការ​អប់រំ​សាធារណជន និង​លើក​កម្ពស់ការជួញដូរ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ក្រុម​ហ៊ុន​បន្ត​ធ្វើ​សិក្ខា​សាលា​ជាទៀងទាត់​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ទីប្រជុំជន​នានា​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដោយ​ផ្តោត​លើការ​ណែនាំ និង​ឱកាស​នៃ​ឧបករណ៍​និស្សន្ទ ដែល​បង្កើត​នូវ​វិសាលភាព​ថ្មី និង​ភាព​សម្បូរ​បែប​នៃ​ការ​វិនិយោគ​នៅ ក្នុង​ព្រះ រាជា ណា​ចក្រ​កម្ពុជា។ ក្រុម​អ្នក​ឯកទេស​របស់​ក្រុម​ហ៊ុន​ដែល​មកពី​បរទេស​ធ្វើ​ការប្តេជ្ញា​ចិត្ត​ជួយ​លោក​អ្នក ទាំង​អ្នក​ចាប់​ផ្តើម​ដំបូង ឬ​អ្នក​ជំនាញ​ដែល មាន​បទពិ​សោធន៍​​ក្នុង​វិស័យ​នេះ ដើម្បី​អភិវឌ្ឍ និង​បង្កើន​ជំនាញ និង​ការ​យល់​ដឹង​ឲ្យ​បាន​សម្រេច​គោល​ដៅ​វិនិយោគ​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ដែល​កំពុង​ផ្លាស់​ប្តូរ​នា​ពេល​បច្ចុប្បន្ន​នេះ ។

តាម​រយៈការ​កិច្ច​សហការ​របស់ ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ជា​មួយ​នឹង​គណៈ​កម្មការ​មូលបត្រ​កម្ពុជា​ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បាន​បន្ត​ដំណើរ​របស់​ខ្លួន ក្នុង​ការបង្កើត​វេទិកា​ផ្សេងៗ​គ្នា​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗជា​ច្រើន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​ប្រចាំ។ តាម​រយៈ​ព្រឹត្តិការណ៍​ទាំង​នេះ អ្នក​ចូល​រួម​ទាំង​អស់​អាច​យល់​ពីរ​បៀប​កំណត់​ទី​ផ្សារ និង​និន្នាការ​បច្ចេកទេស ដោយ​ការ​វិភាគ ដើម្បី​បង្កើត​យុទ្ធ សាស្រ្ត​វិនិយោគ និង​ចាប់​យក​ឱកាស​វិនិយោគ ។ លើស​ពី​នេះ​ទៀត វាគ្មិន​របស់​ក្រុម​ហ៊ុន​បាន​ចែក​រំលែកការ យល់​ដឹង យ៉ាង​ទូលំ ទូលាយ និង​បទ​ពិសោធ​របស់​​ពួក​គាត់ ដែល​អាចបង្កើត​បរិយាកាស​រស់​រវើក និង​រំភើប​សម្រាប់​វេទិកានី​មួយៗ។

ការ​បណ្តុះ​បណ្តាល​សាជីវកម្ម

ផ្នែក​បណ្តុះ​បណ្តាល​របស់ ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក មាន​កាតព្វកិច្ច​មិន​ត្រឹម​តែ​អប់រំ និង​គាំទ្រ រូបវន្ត​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ក៏​គាំទ្រ​ដល់​ឈ្មួញ​ជើង​សា​ឧបករណ៍ និស្សន្ទ​ដែល​បាន​ចុះ​ហត្ថ​លេខា​ថ្មីៗ​របស់​ខ្លួន ពាក់​ព័ន្ធ​​នឹង​បទប្បញ្ញត្តិ គោល​នយោបាយ និង​កំណើន​រចនា សម្ព័ន្ធ​ក្នុង​ទី​ផ្សារ​ឧបករណ៍​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ។

ភាគ​ច្រើន​នៃ​វគ្គ​សិក្សា​របស់ ក្រុម​ហ៊ុន​ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អ្នក​ជំនាញ​មក​ពី​បរទេស ដែល​មាន​ឯកទេសលើទី​ផ្សារ​ទាំង​ការ​វិភាគ​ព័ត៌មាន និង​ការ​វិភាគ​បច្ចេកទេស​សម្រាប់​ផ្នែក លក់​របស់​ឈ្មួញ​ជើង​សា​ឧបករណ៍​និស្សន្ទ និង​ការ​ប្រឹក្សា​យោបល់​ផ្នែក ធនាគារ។

ជា​មួយ​នឹង​ការ​រួម​ចំណែក និង​សេវា​កម្ម​ខ្ពស់​បែប​នេះ ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ត្រូវ​បាន​គេ ចាត់​ទុកថា​ជាទូត​មួយ​នៃ​ការអភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​អាស៊ី​អាគ្នេយ៍។ ដោយ​ឥទ្ធិពល និង​វិជ្ជាជីវៈ​របស់​ខ្លួន ក្រុម​ហ៊ុន​ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ត្រូវ​បាន​គេ​ស្គាល់​យ៉ាង ទូលំ​ទូលាយ តាម​រយៈ ក្រុម​ហ៊ុន​អន្តរជាតិ​​ផ្នែក​រូបិយប័ណ្ណ​បរទេស​ជា​ច្រើន នៅ​ទូ​ទាំង​​សាកល​លោក។