ទិដ្ឋភាពទូទៅ

ទិដ្ឋភាពទូទៅ

ទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា

កំឡុង​ពេល​ពាក់​កណ្ដាល​ទសវត្ស​នេះ យើង​ខ្ញុំ​បាន​ឃើញ​ពី​កំណើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​វិស័យ​ពីរ គឺវិស័យ​សេវា​កម្ម និង ហិរញ្ញ​វត្ថុ។ ដើម្បី​អភិវឌ្ឍវិស័យ​សំខាន់ៗ ទាំង​នេះ​ឲ្យ​មាន​ស្ថេរភាព រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​បង្កើត​បរិយាកាស​នៃ​ការ​វិនិយោគ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ តាម​រយៈការ​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​ផ្ដល់​លក្ខខណ្ឌ​ប្រកួត​ប្រជែង​ដើម្បី​​លើក​ទឹក​ចិត្ត និង​ទាក់​ទាញ​ការយក​ចិត្ត​ទុក​ដាក់​វិនិយោគិន​មកពី​គ្រប់​តំបន់​ទូ​ទាំង​​សាកល​លោក។

ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើល​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន យើង​ឃើញ​ថាសន្ទុះ​នៃ​ស្ថាប័ន​ហិរញ្ញ​វត្ថុ និង​ធនាគារ​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស។ ទោះ​បីជា​ច្បាប់​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មិន​ទាន់​រឹងមាំ​យ៉ាង​ណាក្ដី ក៏​វិនិយោគិន​បរទេស​ជា​ច្រើន​បាន​ឃើញ​នូវ​សក្ដានុពល​នៃ​កំណើន​ទី​ផ្សារ​នា​ពេល​អនាគត​មាន​លក្ខណៈ​ធំ​ទូលាយ ជា​ពិសេស​គឺទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នេះ។

ចាប់​តាំង​ពីការ​បើក​សម្ពោធ​ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ក្នុង​ឆ្នាំ​២០១៦ មក ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា ត្រូវ​បាន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ក៏​ដូចជា​វិនិយោគិនហិរញ្ញ​វត្ថុ​ពី​ប្រទេស​ផ្សេងៗជា​ច្រើន។ ទី​ផ្សារ​នេះ បាន​បន្ត​ពង្រីក​ខ្លួន​យ៉ាង​រឹងមាំ​ចាប់​ពីឆមាសទី​មួយ​នៃ​ឆ្នាំ​នេះ ជា​មួយ​នឹង​អ្នក​ចូល​រួម​ទី​ផ្សារ​ដ៏​ឆ្នើម ក៏​ព្រោះ​តែ​វិនិយោគិន និង​អ្នក​វិភាគ​ផ្នែក​ហិរញ្ញ​វត្ថុ​ដែល​មាន​បទពិ​សោធន៍ និង​វិនិយោគិន​បាន​សម្លឹង​ឃើញ​នូវ​សក្ដានុពល​ដ៏​ធំ​ពី​ការអភិវឌ្ឍ​របស់ ទី​ផ្សារ ហើយ​ជឿ​ជាក់​ថា ការ​ចូល​រួម​ក្នុង​ដំណាក់កាល​នេះ គឺជា​ឱកាស​ល្អ​មួយ​ក្នុង​ការ​ចាប់​យកក់ អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ពីការ​វិនិយោគ​ក្នុង​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​នេះ។

មកទល់​ពេល​នេះ ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បាន​បង្កើន​មុខ​មាត់​របស់​ខ្លួន សម្រាប់​សាធារណជន​ទូ​ទៅ និង​ក្នុង​ចំណោម​ដៃ​គូទី​ផ្សារ​ជា​ច្រើន ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការ​ប្រតិបត្តិ​ការ ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បាន​ទទួល​ឈ្មួញ​ជើង​សា​ឧបករណ៍​និស្សន្ទជា​ច្រើន ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​ខ្លួន នេះ​សរ​បញ្ជា​ក់​ឲ្យ​ឃើញ​ពី​ការអភិវឌ្ឍ​ប្រកប​ដោយ​សេ្ថរភាព និង​ការបង្កើន​ទំនុក​ចិត្ត​ពី​សាធារណជន​នៅ​ក្នុង​វិស័យហិរញ្ញ​វត្ថុ​នេះ និង ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ។