​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​ចែករំលែក​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​ហិរញ្ញវត្ថុ​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​ចែករំលែក​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​ហិរញ្ញវត្ថុ​

​នា​ថ្ងៃ​ទី​០​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ដោយ​ផ្ទាល់​ ​និង​តាមរយៈ​ប្រព័ន្ធ​អន​ឡា​ញ​ ​នៃ​ក្រុម​និស្សិត​ពី​វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​យ៉ាង​ស៊ី​ជម្រៅ​អំពី​គំនិត​អាជីវកម្ម​ ​ការ​វិនិយោគ​ ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ឱកាស​ការងារ​ផង​ដែរ​។​

​វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ ​Cam​E​d​ ​Business School​ ​គឺជា​វិទ្យាស្ថាន​ដែល​មាន​ឯកទេស​ខ្ពស់​ក្នុង​ការ​បង្រៀន​ជំនាញ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ ​ជាពិសេស​ ​A​C​CA​ (​Association​ o​f​ ​Chartered​ ​Certified​ ​Accountant​s) ​ដោយមាន​ការ​ទទួលស្គាល់​គុណភាព​ ​និង​ស្ដង់​ដារ​ជា​លក្ខណៈ​អន្តរជាតិ​។​

ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​ ​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​សោមនស្ស​រីករាយ​ ​ដែល​បាន​ទទួលស្វាគមន៍​ ​និង​ធ្វើ​បទ​បង្ហាញ​ ​ដើម្បី​បំភ្លឺ​ដល់​ក្រុម​និស្សិត​នូវ​ចំណុច​សំខាន់​ៗ​ ​រួមបញ្ចូល​ទាំង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​បច្ចុប្បន្នភាព​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​សារៈសំខាន់​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​និង​វិធី​សា​ស្រ្ត​នៃ​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​។​ ​លើស​ពី​នេះ​ទៀត​ ​ក្រុម​និស្សិត​ក៏បាន​យល់​ដឹង​អំពី​ទំនាក់ទំនង​រវាង​វិ​ស​័​យ​ឧបករណ៍​និស្សន្ទ​និង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​ឱកាស​វិនិយោគ​ ​និង​ការ​បង្កើត​ឱកាស​ការងារ​ជាដើម​ ​ដែល​កត្តា​ទាំងអស់​នេះ​ ​គឺជា​ការចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​អាច​ជួយ​ត្រួសត្រាយ​អាជីព​ការងារ​របស់​ពួកគាត់​នៅពេលអនាគត​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​មានប្រសាសន៍ថា​៖​ ​«​ការ​ជួប​ជាមួយ​អ្នក​ទាំងអស់គ្នា​នៅ​ថ្ងៃនេះ​ ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ក្មេង​ម្តងទៀត​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ខ្ញុំ​ក៏មាន​ថាមពល​ ​អំណរគុណ​ ​និង​ក្តី​សង្ឃឹម​ខ្ពស់​ ​សម្រាប់​អនាគត​ដ៏​ប្រសើរ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ ​ដែល​នឹង​ត្រូវ​បាន​មើល​ថែ​ដោយ​បញ្ញវន្ដ​វ័យក្មេង​ ​និង​ពោរពេញ​ដោយ​សក្តានុពល​ដូច​អ្នក​ទាំងអស់គ្នា​។​ ​ក្នុងនាម​ជា​កម្លាំង​ច​លក​រ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​នេះ​ ​ក្រុមហ៊ុន​យើង​តែងតែ​ចូលរួម​យ៉ាងសកម្ម​ ​និង​គាំទ្រ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ ​តាមរយៈ​ការ​ផ្តល់​នូវ​មធ្យោបាយ​វិនិយោគ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ការអប់រំ​ ​និង​មុខតំណែង​ការងារ​ដែល​មានឱកាស​អភិវឌ្ឍ​ខ្ពស់​»​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​បន្ថែម​ថា​៖​ ​«​វត្តមាន​នៃ​ការ​វិនិយោគ​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថល​ ​រួមបញ្ចូល​ទាំង​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​ស្រប​ទៅតាម​ទំនើបកម្ម​ ​និង​ឌី​ជី​ថល​នី​យ​កម្ម​នៃ​ប្រទេស​កម្ពុជា​ ​គឺជា​ការ​លើកទឹកចិត្ត​ ​និង​ជា​ជំនួយ​ដល់​និរន្តរភាព​នៃ​ការ​វិនិយោគ​របស់​វិនិ​យោគិន​ ​និង​អ្នក​ជួញ​ដូរ​សក្តានុពល​។​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​បន្ថយ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​ប៉ុន្ដែ​ការ​វិនិយោគ​ដែល​ផ្អែកលើ​បច្ចេកវិទ្យា​ ​បាន​ក្លាយ​ជា​ចំណែក​លើកស្ទួយ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ដ៏​សំខាន់​។​ ​តួយ៉ាង​ ​ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ដែល​យើង​ធ្វើសកម្មភាព​ដូច​ថ្ងៃ​ផ្សេងៗ​ទៀត​ពីមុន​ដែរ​ ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​អត្ថប្រយោជន៍​ ​និង​ការ​ជឿ​ទុកចិត្ត​ជា​សាធារណៈ​»​។​

​សម្រាប់​សមិទ្ធផល​រួម​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នឹង​សហការ​ជាមួយ​ ​វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ ​ជាបន្តបន្ទាប់​ទៀត​ ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​និស្សិត​ ​ក៏ដូចជា​ទី​ផ្សារ​ហិរញ្ញវត្ថុ​ទាំងមូល​។​ ​យើង​សង្ឃឹម​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​និស្សិត​នៅ​ក្រុមហ៊ុន​យើង​លើក​នេះ​ ​នឹង​ពង្រឹង​សមត្ថភាព​របស់​ពួកគាត់​ ​ក៏ដូចជា​បង្កើន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​គំនិត​វិនិយោគ​ ​និង​ទំនាក់ទំនង​សង្គម​ ​ដើម្បី​ឱ្យ​ពួកគាត់​អាច​ក្លាយ​ជា​ពលរដ្ឋ​ វិនិ​យោគិន​ ​ឬ​ ​អ្នកដឹកនាំ​ ​ដ៏​ជោគជ័យ​ម្នាក់​។