ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​បាន​រួមគ្នា​រៀបចំ​សិក្ខាសាលា​ស្ដី​អំពី​​ “​វិ​ស័​យ​ឧបករណ៍​និស្សន្ទ ​និង​វិ​ស័យ​ធានា​រ៉ាប់រង​”​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​បាន​រួមគ្នា​រៀបចំ​សិក្ខាសាលា​ស្ដី​អំពី​​ “​វិ​ស័​យ​ឧបករណ៍​និស្សន្ទ ​និង​វិ​ស័យ​ធានា​រ៉ាប់រង​”​

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ (C​D​X) ​និង​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​ (​I​A​C) ​បាន​សហ​ការរៀបចំ​សិក្ខាសាលា​មួយ​ក្រោម​ប្រធាន​បទ​ ​”​ការ​រួប​រួមគ្នា​ដើម្បី​ភាព​ល្អ​ប្រសើរ​នៃ​វិ​ស័​យ​ឧបករណ៍​និស្សន្ទ ​និង​វិ​ស័យ​ធានា​រ៉ាប់រង​”​ ​ក្រោមអធិបតីភាព​របស់​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ព្រមទាំង​មាន​ការចូលរួម​ពី​មន្ត្រី​រាជការ​ ​និង​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំ​ៗ​ផង​ដែរ​។​ ​សិក្ខាសាលា​នេះ​ ​គឺជា​កំណត់​ត្រា​លើកទីមួយ​ ​ដែល​ក្រុមហ៊ុន​ធំ​ៗ​ពីរ​មកពី​ផ្នែក​ពីរ​ផ្សេងគ្នា​គឺ​ ​ឧបករណ៍​និស្សន្ទ ​និង​ធានា​រ៉ាប់រង​ ​បាន​ពួតដៃគ្នា​លើកស្ទួយ​ការ​វិនិយោគ​។​

​សិក្ខាសាលា​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ ​So​fit​e​l​ ​P​h​no​m​ ​P​e​n​h​ ​P​h​ok​e​e​t​h​r​a​ ​ដែល​ជា​ការរៀបចំ​យ៉ាង​ពិសេស​ដើម្បី​ផ្តល់​នូវ​តំណ​ភ្ជាប់​រវាង​វិ​ស័យ​ទាំងពីរ​ ​និង​ឱកាស​អាជីវកម្ម​សម្រាប់​វិ​ស័យ​ធានា​រ៉ាប់រង​។​ ​សិក្ខាសាលា​នេះ​ ​ក៏បាន​ផ្តល់​នូវ​ចំណេះ​ដឹង​អំពី​ការ​វិនិយោគ​ ​ក៏ដូចជា​ជំនាញ​ ​ព្រមទាំង​បង្ហាញ​អំពី​ជម្រើស​ផ្សេងៗ​នៃ​ការ​វិនិយោគ​ ​និង​យុទ្ធ​សា​ស្រ្ត​សម្រាប់​ការ​ជួញ​ដូរ​ដែល​នាំឲ្យ​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​សម្តែង​ក្តី​ត្រេកអរ​ចំពោះ​កិច្ច​សហការ​រវាង​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​ ​ហើយ​បាន​ជឿជាក់​ថា​ ​តាមរយៈ​កិច្ច​សហការ​នេះ​ ​ឱកាស​វិនិយោគ​ ​និង​លទ្ធផលវិជ្ជមាន​ផ្សេងៗ​ទៀត​នឹង​ត្រូវ​បាន​បង្ហាញ​កាន់តែ​ទូលំទូលាយ​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដែល​បាន​ផ្តល់​នូវ​កិត្តិយស​ក្នុង​ការ​ថ្លែងសុន្ទរកថា​បើក​សិក្ខាសាលា​ ​និង​ចំពោះ​ការ​​​ដឹកនាំ​ក្នុង​ការ​អភិវឌ្ឍន៍​ទី​ផ្សារ​ឧក​រ​ណ៍និស្សន្ទ​នៅ​កម្ពុជា​ ​ដែល​បង្កើត​ជា​មូល​ដា្ឋ​ន​គ្រឹះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឧប​ក​ណ៍និស្សន្ទ​មាន​ភាព​រួចរាល់​សម្រាប់​ពង្រីក​វិសាលភាព​អាជីវកម្ម​ ​និង​ដៃគូ​សហប្រតិបត្តិការ​។​

​ការ​ផ្តល់​ចំណេះ​ដឹង​ ​និង​ជំនាញ​នៃ​ការ​វិនិយោគ​ដល់​សាធារណៈ​ជន​ ​គឺជា​បេសកកម្ម​ចំបង​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង។​ ​កាលពី​ឆ្នាំ​២​០​១​៨​កន្លងទៅ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​តែមួយ​គត់​ ​ដែល​បាន​មាន​វត្តមាន​នៅ​គ្រប់​គោលដៅ​ទាំងអស់​នៃ​សិក្ខា​សិលា​តាម​បណ្ដា​ខេត្ត​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​ក្នុងឆ្នាំនេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏មាន​គោលដៅ​រៀបចំ​សិក្ខាសាលា​ទៅកាន់​គ្រប់​បណ្ដា​ខេត្ត​ក្រុង​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយនឹង​ចូលរួម​ក្នុង​ពិ​ពរ័ណ៌​ខ្នាត​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ឡុង​ដ៍​នៃ​ចក្រភពអង់គ្លេស​ជាថ្មី​ម្ដងទៀត​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​