​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បើក​កិច្ចប្រជុំ​ជាមួយ​ ​A​D​SS ​ដើម្បី​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​និង​សហ​ព័ន្ធ​អា​រ៉ាប់​រួម​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បើក​កិច្ចប្រជុំ​ជាមួយ​ ​A​D​SS ​ដើម្បី​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​និង​សហ​ព័ន្ធ​អា​រ៉ាប់​រួម​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ ​A​D​SS ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​១​៩​ ​នៅ​ទីក្រុង​ឌូ​បៃ​នៃ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ ​ដើម្បី​ស្វែងរក​ឱកាស​នៃ​ភាពជា​ដៃគូ​ខ្លាំងក្លា​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ ​ជាពិសេស​លើ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក៏ដូចជា​សហ​ព័ន្ធ​អា​រ៉ាប់​រួម​។​ ​នៅ​ក្នុង​ឱកាស​នោះ​ ​តំណាង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​រួម​មាន​លោក​ ​Law​r​e​nc​e​ Kook ​ជា​អភិបាល​ ​លោក​ On​yen​ ​Yon​g​ ​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​ ​លោក​ Jo​h​n ​H​su ​ជានា​យក​ផ្នែក​គម្រោង​ពិសេស​ ​និង​លោក​ ​M​i​c​h​a​e​l​ ​T​am​ ​ដែល​ជា​ប្រធាន​ផ្នែក​រដ្ឋបាល​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ជួប​ជាមួយនឹង​លោក​ ​Has​an​ ​Ham​d​ ​ដែល​ជា​ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​របស់​ ​A​D​SS ​ហើយ​អ្នក​ទាំង​គ្នា​បាន​ធ្វើ​ការពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​លើ​គោលដៅ​ ​និង​ផែនការ​រួម​ជាច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​អភិវឌ្ឍ​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​គឺជា​គ្រឹះស្ថាន​ផាត់ទាត់​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ទទួល​បានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើងៗ​ ​តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​ពិព័រណ៍​និង​សន្និសីទអន្តរជាតិ​ផ្សេងៗ​គ្នា​នៅ​ទូទាំង​ពិភពលោក​។​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​បាន​និង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដែល​ជា​និយ័ត​ករ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្នុង​ការ​ជំរុញ​ឱ្យ​មានការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​សម្រាប់​តួអង្គ​ទី​ផ្សារ​ ​និង​ការ​លើក​ក​ម្ពស់​ស្តង់​ដារ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​។​

​លោក​ ​Law​r​e​nc​e​ ​បាន​និយាយ​ថា​៖​ “​យើង​ពិតជា​មាន​ភាព​សប្បាយរីករាយ​ខ្លាំង​ណាស់​ចំពោះ​កិច្ចប្រជុំ​ប្រកបដោយ​ផ្លែផ្កា​មួយ​នេះ​។​ ​គ្រប់គ្នា​នៅ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង​ ​តែងតែ​មានបំណង​ពង្រីក​វិសាលភាព​នៃ​អាជីវកម្ម​របស់យើង​ ​ក៏ដូចជា​ចូល​រួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​តាម​បណ្តា​តំបន់​ផ្សេងៗ​ទៀត​ ​បន្ទាប់ពី​ពួកយើង​បាន​បង្កើត​ប្រវត្តិ​សា​ស្រ្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួចមក​។​ ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ ​មាន​ក្រុមហ៊ុន​ដែល​មាន​សក្ដានុពល​ជាច្រើន​ ​រួម​ទាំង​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ ​ក្រុមហ៊ុន​ផ្ដល់​មធ្យោបាយ​ទូទាត់​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ហើយ​ ​A​D​SS ​គឺជា​ក្រុមហ៊ុន​លេចធ្លោ​មួយ​នៅ​ទីនោះ​។​ ​ដូច្នេះ​ ​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការ​សហការ​ ​ជាមួយ​ពួកគេ​ ​ដើម្បី​ប្រមូលផ្ដុំ​ធនធាន​កាន់តែ​ច្រើន​ក្នុង​ការ​ជំរុញ​វិ​ស័យ​របស់យើង​ឱ្យ​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​។​”

​ជាមួយនឹង​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​ ​A​D​SS ​គឺជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ ​ដែល​ផ្តល់​ជូន​នូវ​សេវា​ជួញ​ដូរ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​សេវា​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ ​និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យ​សកម្ម​សម្រាប់​អតិថិជន​ជា​រូបវន្តបុគ្គល​ ​និង​នីតិបុគ្គល​។​ ​ក្រុមហ៊ុន​មួយ​នេះ​ ​ក៏​ផ្តល់​ជូន​នូវ​ការ​វិភាគ​ទី​ផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​តាម​បណ្តា​ស្ថា​នី​យ៍​ទូរទស្សន៍​ដូចជា​ ស្ថា​នី​យ៍CNBC ស្ថា​នី​យ៍​Bloom​berg​ ​និង​ស្ថា​នី​យ៍ CNBC ​Arab​i​y​a​ ​ផង​ដែរ​។​

​ដោយ​ផ្អែក​ទៅលើ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ ​សហគមន៍​ពាណិជ្ជករ​ចិន​ ​ត្រូវ​បាន​រំពឹង​ថា​ ​វា​នឹង​ត្រូវ​បាន​បង្កើត​និង​អភិវឌ្ឍ​នៅ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ ​ក្នុង​គោលបំណង​បន្ថែម​តួអង្គ​ទី​ផ្សារ​ ​ដែល​នឹង​នាំ​ឱ្យ​មានការ​កើន​ឡើង​នៃ​បរិមាណ​នៃ​ការ​ជួញ​ដូរ​ ​ក៏ដូចជា​ដើមទុន​វិនិយោគ​ ​ហើយ​ការ​បង្កើត​ឡើង​នេះ​ ​នឹង​ជួយ​វិ​ស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​ ​ដូចជា​វិ​ស័យ​ទេសចរណ៍​ វិ​ស័យ​ផលិតកម្ម​ វិ​ស័យ​សំណង់​ ​និង​ វិ​ស័យ​អចល​ន​ទ្រព្យ​ជាដើម​។​ ​សម្រាប់​ប្រទេស​កម្ពុជា​វិញ​ ​វា​នឹង​ទទួល​បាន​លំ​ហូរ​ចូល​នៃ​វិនិ​យោគិន​ ​ដែល​នឹង​មក​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​សម្រាប់​ដំណើរការ​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​។​ ​ស្ថានភាព​នេះ​ ​នឹង​ជួយ​ពង្រឹង​ចរន្ត​នៃ​ប្រតិបត្តិការ​ហរិ​ញ្ញ​វត្ថុ​ ​បង្កើន​ធនធានមនុស្ស​និង​វិ​ស័យ​អប់រំ​ ​បង្កើន​ឱកាស​ការងារ​ ​និង​ជំរុញ​វិ​ស័យ​អចល​ន​ទ្រព្យ​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ​។​