​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ប្រកាស​ម្ចាស់​ជ័យ​លា​ភី​នៃ​កម្មវិធី​ប្រកួត​សរសេរ​អត្ថបទ​ច្នៃប្រឌិត​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ប្រកាស​ម្ចាស់​ជ័យ​លា​ភី​នៃ​កម្មវិធី​ប្រកួត​សរសេរ​អត្ថបទ​ច្នៃប្រឌិត​

កាលពី​ថ្ងៃ​ទី​០​១​ ​ដល់​ ​ថ្ងៃ​ទី​១​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​រៀបចំ​កម្មវិធី​ប្រកួត​សរសេរ​អត្ថបទ​ច្នៃប្រឌិត​មួយ​សម្រាប់​ ​និស្សិត​សាកលវិទ្យាល័យ​ទាំងអស់​ ​ក្នុង​គោលបំណង​បង្កើត​នូវ​វេទិកា​មួយ​ ​ដែល​អាច​ឱ្យ​ពួកគេ​បញ្ចេញ​ទេពកោសល្យ​ក្នុង​ការ​សរសេរ​អត្ថបទ​ ​និង​សមត្ថភាព​ក្នុង​ការ​ត្រិះរិះ​ពិចារណា​ក្នុង​សំណេរ​របស់​ខ្លួន​។​ ​គោលបំណង​នេះ​ ​ក៏​ស្របតាម​បេសកកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ការចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​តាមរយៈ​ការ​លើក​ក​ម្ពស់​ការអប់រំ​ ​និង​ចូលរួម​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ការ​បង្កើត​ឱកាស​ការងារ​ផ្សេងៗ​។​

នៅ​ក្នុង​កម្មវិធី​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ទទួលស្វាគមន៍​បេក្ខជន​ជាច្រើន​រូប​ ​ដែល​បាន​ផ្ញើ​សំណេរ​របស់​ពួកគាត់​ដើម្បី​ចូលរួម​ប្រកួត​។​តាមរយៈ​ស្នាដៃ​សំណេរ​ដែល​ទទួល​បាន​ ​យើង​មើលឃើញ​ថា​បេក្ខជន​នីមួយៗ​ពិតជា​បាន​ចូលរួម​ដោយ​ក្តី​រំភើប​រីករាយ​ ​និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បង្ហាញ​ពី​ជំនាញ​សរសេរ​របស់​ពួកគាត់​ ​ក៏ដូចជា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ ​បេក្ខជន​ទាំងអស់​បាន​មានឱកាស​បង្កើន​ស្នាដៃ​នៅ​ក្រៅ​សាលា​បន្ថែម​ជាមួយនឹង​វេទិកា​ប្រកួតប្រជែង​ដោយសេរី​ ​យុត្តិធម៌​ ​និង​តម្លា​ភាព​។​

​អត្ថបទ​នីមួយៗ​ត្រូវ​បាន​វាយ​តម្លៃ​យ៉ាង​ម៉ត់ចត់​ ​ដោយ​ចំណុច​គោល​សម្រាប់​ការវិនិច្ឆ័យ​ផ្តោត​សំខាន់​ទៅលើ​ខ្លឹមសារ​ ​វេយ្យាករណ៍​ ​ការប្រើប្រាស់​ពាក្យពេចន៍​ ​អក្ខរាវិរុទ្ធ​ ​និង​ភាព​ស៊ីចង្វាក់គ្នា​នៃ​អត្ថបទ​ ​ដើម្បី​កំណត់​អត្ថបទ​ដែល​ល្អ​បំផុត​។​ ​បន្ទាប់ពី​បាន​វាយ​តម្លៃ​រួច​ ​ក្រុមហ៊ុន​បាន​រក​ឃើញ​ជ័យ​លា​ភី​ទាំង​ ​៥​រូប​ ​ដែល​មានឈ្មោះ​ដូចជា​៖​ ​កញ្ញា​ ​តាំង​ ​គីម​ណៃ ​កញ្ញា​ ​សុផា​នី​ ច័ន្ទ​​តារា​ ​ព្រះ​តេជគុណ​ គិ​ន​ ​ផល្លា​ ​លោក​ ​សួន​ ​សុខជា​ ​និង​កញ្ញា​ ​ឡូ​ ​គឹម​ស៊ី​វ​ហ្គិ​ច​។​ ​សូម​អប​អរសាទរ​ដល់​ពួកគាត់​ទាំងអស់គ្នា​!

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ក្រុមហ៊ុន​របស់យើង​ពិតជា​មាន​កិតិ្ដ​យស​ដែល​បាន​រៀបចំ​ ​និង​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​មួយ​នេះ​ដល់​និស្សិត​សាកលវិទ្យាល័យ​ ​ដែល​មាន​ទេពកោសល្យ​ទាំងអស់​។​ ​ការ​បង្កើត​កម្មវិធី​នេះ​ ​គឺជា​មោទកភាព​មួយ​របស់យើង​ ​ពីព្រោះ​ថា​យើង​ផ្ដល់​ជូន​នូវ​វេទិកា​មួយ​សម្រាប់​ពួកគាត់​ ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ខ្លួនឯង​ ​ចាប់​យក​បទពិសោធន៍​ថ្មីៗ​ ​ទទួល​បានការ​ទទួលស្គាល់​ដើម្បី​បង្កើន​ប្រវត្ដិ​ស្នាដៃ​ ​និង​ទទួល​បានឱកាស​ការងារ​ជាមួយនឹង​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ក្រុមហ៊ុន​របស់យើង​។​ ​ម្យ៉ាងទៀត​ ​កម្មវិធី​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន​ ​និង​ជា​សកម្មភាព​ថ្មី​មួយ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ការអប់រំ​ដែល​ក្រុមហ៊ុន​បាន​អនុវត្ដ​កន្លងមក​ ​រួម​មាន​៖​ ​ការ​ផ្ដល់​ឱកាស​ការងារ​ហាត់​ការ​ ​ទស្សន​កិច្ចសិក្សា​ ​កម្មសិក្សា​ ​វេទិកា​និស្សិត​ ​វគ្គ​បណ្ដុះបណ្ដាល​ ​និង​សិក្ខាសាលា​ទូទាំង​ប្រទេស​។​ ​នៅពេលអនាគត​ ​យើង​នឹង​បន្ត​ប្តេជ្ញា​ក្នុង​ការ​បង្កើត​សកម្មភាព​បែប​នេះ​ឱ្យ​កាន់តែ​ច្រើន​ ​ដើម្បី​ភាព​ល្អ​ប្រសើរ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ​និង​សង្គមជាតិ​ផង​ដែរ​»​។

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បេក្ខជន​ផ្សេងទៀត​ដែល​មិនបាន​ជ័យ​លា​ភី​។​ ​ថ្វីត្បិតតែ​ការ​ជ្រើសរើស​មាន​ចំនួន​ ​៥​រូប​ ​អត្ថបទ​នីមួយៗ​របស់​បេក្ខជន​ ​បាន​ធ្វើ​ឱ្យ​យើង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយនឹង​គំនិតច្នៃប្រឌិត​ ​គុណភាព​មាតិកា​ ​និង​ការប្រើប្រាស់​ភាសា​។​ ​យើង​ជឿជាក់​ថា​ ​បេក្ខជន​ទាំងអស់​ ​សុទ្ធតែ​ជា​ធនធាន​យ៉ាងល្អ​ ​ហើយនឹង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ក៏ដូចជា​ធ្វើ​ឱ្យ​ពិភពលោក​នេះ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។