ខេត្ត​បន្ទាយ​មានជ័យ​ – ​គោលដៅ​ទី​បួន​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​

ខេត្ត​បន្ទាយ​មានជ័យ​ – ​គោលដៅ​ទី​បួន​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​បញ្ចប់​សិក្ខាសាលា​នៅ​គោលដៅ​ទី​បួន​របស់​ខ្លួន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ប្រកបដោយ​ភាព​ជោគជ័យ​ ​បន្ទាប់ពី​ស្ថាប័ន​ទាំងពីរ​បាន​ជ​ម្រុ​ញ​ការយល់​ដឹង​ជា​សាធារណៈ​លើ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​សៀមរាប​រួចមក​។​ ​សិក្ខាសាលា​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នេះ​ ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ 07 ​ខែ​ធ្នូ​ ​ឆ្នាំ​ 2018 ​ដោយមាន​វត្តមាន​របស់​សិក្ខាកាម​ជាច្រើន​រូប​ ​រួម​ទាំង​ម​ន្រ្តី​រដ្ឋាភិបាល​ ​អ្នកជំនួញ​ ​និង​វិនិ​យោគិន​សក្ដានុពល​។​

​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ថ្លែង​នូវ​មតិ​ស្វាគមន៍​ ​ណែនាំ​អំពី​ឧបករណ៍​និស្សន្ទ ​ក៏ដូចជា​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​រីក​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​លើ​បទ​ប្ប ញ្ញាតិ ​ទំហំ​និង​បទដ្ឋាន​នៃ​ការ​ជួញ​ដូរ​ ​និង​ការយល់​ដឹង​របស់សាធារណៈ​ជន​លើ​វិស័យ​មួយ​នេះ​។​ ​លោក​ ​យន់​ សុ​វណ្ណា​រ៉ា​ ​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ផ្ដោ​ត​សំខាន់​លើ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​ការលូតលាស់​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្របខ័ណ្ឌ​បទ​ប្បញ្ញាតិ ​និង​បេសកកម្ម​បន្តបន្ទាប់​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ជ​ម្រុ​ញ​វិស័យ​ឧបករណ៍​និស្សន្ទឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

ដោយសារតែ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​តែមួយ​គត់​ ​ដែល​ចូលរួម​ក្នុង​គ្រប់​គោលដៅ​ទាំងអស់​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​2018​នេះ​ ​និង​ជា​ក្រុមហ៊ុន​តែមួយ​គត់​ ​ដែល​មកពី​ប្រទេស​កម្ពុជា​ ​និង​តំបន់​អាស៊ី​ ​ដែល​បាន​ណែនាំ​ពី​វប្បធម៌​ ​និង​បាន​បង្ហាញ​នូវ​ឱកាស​វិនិយោគ​ជាច្រើន​ដល់​វិនិ​យោគិន​បរទេស​នៅ​ក្នុង​ពិព័រណ៍អន្តរជាតិ​នានា​ ​ដូចជា​ ​iF​X ​Ex​p​o ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​និង​ “2018 ​L​on​don​ ​Summit​” ​នៅ​ប្រទេស​អង់គ្លេស​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​ឧទាហរណ៍​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​មិន​រួញរា​ទៅលើ​អនាគត​ភ្លឺស្វាង​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ហើយ​ត្រូវ​បាន​ចាត់ទុកជា​ក្រុមហ៊ុន​គំរូ​មួយ​នៅ​ក្នុង​វិស័យ​នេះ​។​

​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស​ ​លោក​ ​Lawrence​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​ ​និង​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្សព្វផ្សាយ​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​សាធារណៈ​ ​គឺជា​ការងារ​អាទិភាព​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​Lawrence​ ​បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់​លោក​លើ​ទី​ផ្សារ​អន្តរជាតិ​ ​ហើយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​កំពុង​ឆ្ពោះទៅ​រក​សក្តានុពល​ពេញលេញ​របស់​វា​។​