នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានប្រើប្រាស់សេវាកម្មសម្អាតអនាម័យ និងកម្ចាត់មេរោគ ពីក្រុមហ៊ុន Saniswiss (Cambodia) ដែលជាក្រុមហ៊ុនចែកចាយផលិតផល Saniswiss ផ្ដាច់មុខនៅកម្ពុជា។ ប្រការនេះនឹងជួយធានាបាននូវអនាម័យខ្ពស់ និងការបន្ដដំណើរការអាជីវកម្មនៅក្នុងក្រុមហ៊ុនរបស់យើង។
ស្របពេលដែលមានករណីឆ្លងជំងឺកូវីដ–១៩ កាន់តែច្រើននៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោក ការចូលរួមចំណែកការពារកុំឱ្យមានការរីករាលដាលបន្ដ គឺពិតជាមានសារៈសំខាន់ណាស់។ ដូច្នេះ ក្រុមហ៊ុនយើងបានជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្ម Saniswiss ដែលជាផលិតផលដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិក និងអតិថិជនទាំងអស់របស់យើង។