​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បញ្ចប់​សិក្ខាសាលា​ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​ជោគជ័យ​

​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បញ្ចប់​សិក្ខាសាលា​ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​ជោគជ័យ​

​គណៈកម្មការ​មូលបត្រ​កម្ពុជា​(​គ​.​ម​.​ក​) ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​(C​D​X) ​បាន​បញ្ចប់​សិក្ខាសាលា​ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយជោគជ័យ​ ​ក៏បាន​អប់រំ​ជា​ចម្បង​ដល់​សិក្ខាកាម​ជាង​មួយពាន់​នាក់​ ​ពាក់ព័ន្ធ​នឹង​សារៈសំខាន់​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​។​ ​ការ​បញ្ចប់​នេះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ​និង​ដំបូង​គេ​បង្អស់​ដែល​បង្កើត​ដំណើរ​ដ៏​អស្ចារ្យ​នេះ​ ​ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិ​ស័យ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​មិន​ត្រឹមតែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ព្រមទាំង​នៅ​ទូ​ទាំងសកល​លោក​ទៀត​ផង​។​

​នៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដែល​បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដាល​ខេត្ត​នានា​បាន​ធ្វើឲ្យ​ដំណើរ​របស់យើង​កាន់តែ​មាន​ភាព​រលូន​យ៉ាងល្អ​ប្រសើរ​។​ ​លោក​ថែមទាំង​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ត្រៀម​ខ្លួន​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ដោយសារ​វិ​ស័យ​នេះ​មាន​គុណប្រយោជន៍​ជា​លក្ខណៈ​បុគ្គល​និង​ជា​សមូហភាព​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​នៅ​ក្នុង​វិ​ស័យ​នេះ​មាន​អត្ថប្រយោជន៍​ជាច្រើន​ ​ទោះបីជា​មាន​លក្ខណៈ​ ​ប្រភេទ​តូច​ក្ដី​ ​តែ​អាច​ផ្ដល់​ជូន​នួ​វ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដូចជា​ ​ឱកាស​ការងារ​, ​ឱកាស​វិនិយោគ​ ​និង​ជម្រើស​ផ្សេងៗ​ទៀត​, ​ក៏​មានការ​វិនិយោគ​ពី​បរទេស​និង​កំណើន​ប្រាក់ចំណូល​ជាតិ​តាមរយៈ​ការ​ទទួល​ពន្ធ​នេះ​ផង​ដែរ​។​

​ក្នុងនាម​ជា​តំណាង​គណៈ​ធិ​ប​តី​នៅ​ក្នុង​សិក្ខាសាលា​តាម​បណ្ដាល​ខេត្ត​នានា​ ​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​សម្តែង​នូវ​សេចក្តីរីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ការ​ទទួល​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​នេះ​។​ ​លោក​ក៏បាន​លើកឡើង​ដែរ​ថា​(​គ​.​ម​.​ក​) ​នឹង​មិន​បញ្ឈប់​នៅ​ត្រង់នេះ​ទេ​ ​នឹង​បន្ត​ការ​កសាង​សមិទ្ធិ​ផល​ផ្សេងៗ​ទៀត​។​

​លោក​បន្ថែម​ថា​ ​៖​ ​ការអប់រំ​និង​ការ​បំពេញ​នូវ​តម្រូវ​ការ​នៃ​ការ​វិនិយោគ​របស់​សាធារណជន​គឺជា​គន្លឹះ​ដ៏​សំខាន់​នៃ​ការ​ចាប់ផ្ដើម​ក្នុង​ទី​ផ្សារ​ឧប​ក​ណ៍និស្សន្ទ ​។​ក្នុងនាម​ជា​និយ័ត​ករ​ (​គ​.​ម​.​ក​) ​ប្តេជ្ញា​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​ដើម្បី​អភិវឌ្ឍ​បន្ថែម​ទៀត​ដោយ​ ​មាន​តម្លា​ភាព​និង​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​មិន​មាន​នរណា​គួរ​សប្បាយចិត្ត​ជាង​ ​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ឡើយ​។​ ​ព្រោះ​គាត់​គឺជា​វាគ្មិន​តែម្នាក់​គត់​ដែល​មាន​វត្តមាន​និង​បង្កើត​សមិទ្ធិ​ផល​ទាំងនេះ​ ​ឲ្យ​កើតមានឡើង​គ្រប់​សិក្ខាសាលា​ទូទាំង​បណ្ដាល​ខេត្ត​ ​ហើយ​គាត់​បាន​សម្រេច​គោលបំណង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​បង្កើន​គុណភាព​នៃ​ការអប់រំ​ទាក់ទង​នឹង​ឧបករណ៍​ហិរញ្ញវត្ថុ​សូម្បីតែ​នៅ​តាម​បណ្តាល​ខេត្ត​ឆ្ងាយ​ៗ​ក៏ដោយ​។​

​លោក​​​មានប្រសាសន៍​ទៀត​ថា​៖​ ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ ​នៅពេលដែល​យើង​បាន​បញ្ចប់​ការធ្វើដំណើរ​ដ៏​ស្រស់បំព្រង​ប្រកបដោយ​ផ្លែផ្កា​នេះ​ ​វា​គឺជា​ដំណើរ​ដែល​មនុស្ស​គ្រប់​ៗ​គ្នា​សុបិន្ត​។​ ​ដូច្នេះ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​(​គ​.​ម​.​ក​) ​និង​រដ្ឋបាល​ខេត្ត​សម្រាប់​ការណែនាំ​និង​ចូលរួម​ជា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពិសេស​នេះ​ ​។​

​ការ​បង្កើន​ការយល់​ដឹង​អំពី​បទ​ប្បញ្ញត្តិ​និង​វិធី​សា​ស្រ្ត​វិនិយោគ​អាច​ធ្វើ​ឱ្យ​អ្នកចូលរួម​រាប់ពាន់​នាក់​មាន​សមត្ថភាព​ល្អ​ប្រសើរ​ជាង​មុន​ក្នុង​ការ​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ ​សម្រាប់​កំណើន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​និង​ជា​ការចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។​ ​ក្នុង​ខណៈនេះ​ក៏​បង្ហាញ​ថា​ទី​ផ្សារ​ឧប​ក​ណ៍និស្សន្ទ​គឺ​ស្ថិតនៅ​ក្នុង​ទីតាំង​ដែល​មាន​សុវត្ថិភាព​ ​ហើយនឹង​បន្ត​ជំរុញ​ឆ្ពោះទៅ​រក​អនាគត​ដែល​កាន់តែ​មាន​សក្តានុពល​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​បន្ថែម​ថា​៖​ ​ការ​ជួយ​មនុស្សរាប់ពាន់​នាក់​អោយ​យល់​ពី​ទី​ផ្សារ​ឧប​និស្សន្ទ​កាន់តែ​ប្រសើរ​ឡើង​និង​បង្ហាញ​ពួកគេ​នូវ​ជំនាញ​ចាំបាច់​ក្នុង​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​។​ ​ក្នុងនាម​ជា​អ្នក​ផ្សា​ភ្ជាប់​នៃ​ទី​ផ្សារ​ឧប​ក​ណ៍និស្សន្ទ​នៃ​ប្រទេស​កម្ពុជា​ក៏ដូចជា​ឯកអគ្គរដ្ឋទូត​ឧប​ក​ណ៍និស្សន្ទ​ពិភពលោក​យើង​មាន​មោទនភាព​ក្នុង​ការ​បន្ត​ចូល​រួមចំណែក​ដោយ​ផ្ទាល់​និង​បន្ថែម​ដោយប្រយោល​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ផ្សេងទៀត​របស់​ប្រទេស​កម្ពុជា​។​ ​យើង​កំពុង​ពង្រឹង​ឫសគល់​របស់យើង​លើ​ខ្នាត​អន្តរជាតិ​ជាពិសេស​តាមរយៈ​ការ​តាំង​ពិព័រណ៍​ខ្នាត​ធំ​ផ្សេងៗ​គ្នា​។​ ​ខ្ញុំ​គិតថា​អ្វីៗ​គឺ​ស្ថិតនៅ​លើ​គម្រោង​ដ៏​ល្អឥតខ្ចោះ​មួយ​នេះ​។​