​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈ​ជន​នៅ​ខេត្ត​កែប​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈ​ជន​នៅ​ខេត្ត​កែប​

​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​សហ​ការរៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​កែប​ដោយ​ជោគជ័យ​ ​ដោយ​បាន​បង្កើន​ទាំង​ចំណេះ​ដឹង​ ​និង​ជំនាញ​ក្នុង​ការ​វិនិយោគ​ដល់​សិក្ខាកាម​។​ ​នេះ​ ​គឺជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត​ ​បន្ថែម​ទៅលើ​សិក្ខាសាលា​របស់​ស្ថាប័ន​ទាំងពីរ​នៅ​ខេត្ត​ចំនួន​៧​រួចមក​ហើយ​ ​រួម​មាន​៖​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​សៀមរាប​ ​ខេត្ត​តាកែវ​ ​និង​ខេត្ត​កំពត​។​

​សិក្ខាសាលា​នៅ​ខេត្ត​កែប​នេះ​ ​ត្រូវ​បាន​ប្រកាស​បើក​កម្មវិធី​ដោយ​ ​លោក​ ​ជា​ ​បុល្លិកា​ ​អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​លោក​ ​បុល្លិកា​ ​បាន​បញ្ជាក់​ពី​បេសកកម្ម​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ពង្រឹង​បទបញ្ញត្តិ​សម្រាប់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ ​ត្រៀម​ខ្លួន​រួចរាល់​ ​ក៏ដូចជា​ជ្រើសរើស​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​។​

​ចាប់តាំង​ពី​មាន​វត្តមាន​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ឆ្នាំ​២​០​១​៨​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​តែមួយ​គត់​ ​ដែល​ជា​ដៃគូ​សហការ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សា​រៈ​ប្រយោជន៍​មួយ​នេះ​។​ ​ក្រុមហ៊ុន​ ​ក៏បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​លេចធ្លោ​របស់​ខ្លួន​ចូលរួម​ផង​ដែរ​។​ ​ក្រៅពី​ការ​ផ្ដល់​ចំណេះ​ជំនាញ​ក្នុង​ការ​វិនិយោគ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​នូវ​ឱកាស​វិនិយោគ​ផ្សេងៗ​ទៅកាន់​សាធារណៈ​ជន​ ​ជាពិសេស​វិនិ​យោគិន​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​។​

​ក្នុងនាម​ជា​អ្នក​ផ្ដួចផ្ដើម​ ​និង​ជា​វាគ្មិន​ម្នាក់​ក្នុង​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​នេះ​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​ពី​សុទិដ្ធិ​និយម​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​និង​ជឿជាក់​ថា​ ​វា​នឹងជា​ទុន​ដ៏​សំខាន់​សម្រាប់​វិនិ​យោគិន​ក្នុង​ការ​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ ​ដែល​ជា​ផលិតផល​ដ៏​ពេញ​និយម​មួយ​ក្នុងចំណោម​ផលិតផល​ហិរញ្ញវត្ថុ​ផ្សេងទៀត​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។​

​សម្រាប់​ឆាក​អន្តរជាតិ​វិញ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​ពិព័រណ៍​ ​និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំ​ៗ​ ​រួម​មាន​ពិព័រណ៍​ ​iF​X ​Ex​p​o ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ឆ្នាំ​២​០​១​៨​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១​៨​នៅ​ចក្រភពអង់គ្លេស​ ​និង​ពិព័រណ៍​ ​iF​X ​Ex​p​o ​A​i​s​a​ ​២​០​១​៩​នៅ​ទីក្រុង​ហុងកុង​ ​។​ ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រុមហ៊ុន​នឹង​ចូលរួម​ពិ​ព័រ​ណ៌ ​L​on​don​ ​Summit​ ​ម្ដងទៀត​ ​ដើម្បី​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ ​និង​ទាក់ទាញ​វិនិ​យោគិន​បរទេស​មក​ប្រទេស​កម្ពុជា​។​