​សិក្ខាសាលា​តាម​បណ្តា​ខេត្ត​របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​គូសបង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​

​សិក្ខាសាលា​តាម​បណ្តា​ខេត្ត​របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​គូសបង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​

​ជាមួយនឹង​វត្តមាន​សិក្ខាកាម​រាប់​រយ​នាក់​ ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​របស់​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ទទួលជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ​បន្ទាប់ពី​បាន​ពង្រីក​ការ​គ្របដណ្តប់​លើ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​។​

​សិក្ខា​សិលា​នេះ​ ​ក៏មាន​វត្តមាន​របស់​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​និង​ ​ឯកឧត្តម​ ​សៀង​ ​ធី​រិទ្ធ​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​​ ​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត​ដែល​មកពី​សភា​ពាណិជ្ជកម្ម​ព្រមទាំង​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​ផង​ដែរ​។​

​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២​០​១​៨​នេះ​ ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដែល​ប្រព្រឹត្តទៅ​នៅ​តាម​បណ្តា​ខេត្ត​ ​និង​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​មួយ​ក្នុង​ការ​បន្ត​ផ្សព្វផ្សាយ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ដោយ​បន្ថែម​តម្លៃ​ដ៏​ធំធេង​លើ​ភាព​ទូលំទូលាយ​នៃ​ការយល់​ដឹង​ពី​ទី​ផ្សារ​មួយ​នេះ​ ​និង​បង្កើត​ជា​វេទិកា​មួយ​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ ​សកម្មភាព​ហិរញ្ញវត្ថុ​ ​និង​ស្ថានភាព​សេដ្ឋកិច្ច​។​

“​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​ ​និង​ជួយ​សម្រួល​ដល់​ការ​រីក​ចម្រើន​នៃ​ទី​ផ្សារ​ស្រប​ច្បាប់​។​ ​ដើម្បី​ការពារ​វិនិ​យោគិន​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​កំពុង​ខិត​ខំធ្វើ​ឱ្យ​ពួកគេ​ស្គាល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ទាំងនោះ​ឱ្យ​បន្ត​អនុវត្ត​វិធីសាស្ត្រ​គ្រប់គ្រង​ហា​និ​ភ័យ​ ​និង​គោល​នយោបាយ​ការពារ​វិនិ​យោគិន​។​” ​នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ដែល​ត្រូវ​បាន​ដកស្រង់​ចេញពី​សុន្ទរកថា​របស់​ឯកឧត្តម​ ​ក្នុង​អំឡុង​ពេល​នៃ​សិក្ខាសាលា​តាម​បណ្តា​ខេត្ត​នេះ​។​

​តាមរយៈ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២​០​១​៨​នេះ​ ​ទិដ្ឋភាព​ទូទៅ​ ​និង​ការយល់​ដឹង​ពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ត្រូវ​បាន​គូស​បញ្ជាក់​ដើម្បី​ធានា​ថា​សិក្ខាកាម​អាច​ទទួល​បាន​ព័ត៌មាន​លម្អិត​គ្រប់គ្រាន់​សម្រាប់​ការ​បង្កើន​ចំណេះ​ដឹង​វិនិយោគ​ ​និង​ការ​វាយ​តម្លៃ​ខ្លួនឯង​លើ​ជម្រើស​វិនិយោគ​។​

“​ក្នុងរយៈពេល​ ​៣​ ​ឆ្នាំ​កន្លងមក​នេះ​ ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​បាន​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ទាក់ទង​នឹង​បរិមាណ​ជួញ​ដូរ​ ​ចំនួន​តួអង្គ​ក្នុង​ទី​ផ្សារ​ ​និង​បទ​ប្បញ្ញត្តិ” ​ឯកឧត្តម​ ​សុខ​ដារ៉ា​បាន​សង្កត់ធ្ងន់​លើ​វឌ្ឍនភាព​នៃ​ទី​ផ្សារ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​។​

​នៅ​ពេល​លើកទឹកចិត្ត​វិនិ​យោគិន​ឲ្យ​ធ្វើការ​វិនិយោគ​លើ​ផលិតផល​ផ្សេងៗ​គ្នា​ ​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​បាន​បន្ថែម​ថា​ “​រាល់​ការ​វិនិយោគ​តែង​មាន​ហា​និ​ភ័យ​ ​ហើយ​កាលណា​ហា​និ​ភ័យ​កាន់តែ​ខ្ពស់​ ​ការ​តបស្នង​នឹង​កាន់តែ​ច្រើន​។​ ​ការ​ធ្វើ​ពិពិធ​កម្ម​លើ​ការ​វិនិយោគ​ ​គឺជា​យុទ្ធ​សា​ស្រ្ត​សំខាន់​មួយ​ក្នុង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​”​។​

​នៅ​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ឯកឧត្តម​ ​សៀង​ ​ធី​រិទ្ធ​ ​បាន​ជ​ម្រុ​ញ​ឱ្យ​សិក្ខាកាម​ទាំងអស់​ឱ្យ​ស្វែងរក​ចំណេះ​ដឹង​ ​និង​ជំនាញ​នៃ​ការ​ជួញ​ដូរ​ ​ឧបករណ៍​និស្សន្ទ ​និង​ជ្រើសរើស​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ដែល​ស្រប​ច្បាប់​ ​និង​មាន​វិជ្ជាជីវៈ​ជា​ដៃគូ​វិនិយោគ​របស់​ពួកគេ​សម្រាប់​សុវត្ថិភាព​នៃ​ដើមទុន​ ​និង​ការ​បង្គរ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​មាន​វត្តមាន​នៅ​គ្រប់​គោលដៅ​ទាំងអស់​នៃ​សិក្ខា​សិលា​តាម​បណ្ដា​ខេត្ត​ក្នុងឆ្នាំនេះ​ ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ទាក់ទង​នឹង​ចំណេះ​ដឹង​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ផ្តល់​ការអប់រំ​ដល់​សាធារណជន​កម្ពុជា​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏មាន​វត្តមាន​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ក្រុមហ៊ុន​បាន​ចូលរួម​ក្នុង​ពិព័រណ៍អន្ដរជាតិ​នៅ​ប្រទេស​សៃ​ប្រឺ​ស​ (Cyp​r​us​) ​កាលពីដើម​ឆ្នាំនេះ​ ​ហើយ​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​ឡុង​ប្រចាំ​ឆ្នាំ​២​០​១​៨​ (2018 ​L​on​don​ ​Summit​) ​នៅ​ប្រទេស​អង់គ្លេស​កាលពី​ខែមុន​។​ ​នៅ​ទីនោះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​អាស៊ី​តែមួយ​គត់​ដែល​មកពី​ប្រទេស​កម្ពុជា​ ​ដែល​បាន​បង្ហាញ​ពី​វប្បធម៌​ ​រួម​ជាមួយនឹង​ឱកាស​វិនិយោគ​ជាច្រើន​ ​និង​អញ្ជើញ​វិនិ​យោគិន​បរទេស​ឱ្យ​ចូលរួម​ក្នុង​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​នៅដើម​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នឹង​ចូលរួម​ពិព័រណ៍អន្តរជាតិ​មួយផ្សេងទៀត​នៅ​ទីក្រុង​ហុងកុង។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​មាន​មោទកភាព​លើ​សមិទ្ធផល​ដ៏​អស្ចារ្យ​ទាំងនេះ​បាន​និយាយ​ថា​ “​គ្រប់គ្នា​នៅ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួម​ទាំង​ខ្ញុំ​ពិតជា​មាន​សេចក្តីរីករាយ​ណាស់​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​របស់យើង​ដល់​អ្នកចូលរួម​នៅ​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​។​ ​មិនថា​ពួកគេ​នៅ​ទីណា​ទេ​ វិនិ​យោគិន​កម្ពុជា​សមនឹង​ទទួល​បាន​ការអប់រំ​អំពី​ការ​វិនិយោគ​ ​ក៏ដូចជា​ការ​បង្ហាញ​ ​និង​ការ​គាំទ្រ​ក្នុង​ការ​ចាប់​យក​ឱកាស​វិនិយោគ​ឱ្យ​បាន​ប្រសើរ​។​ ​ទោះបីជា​យើង​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ត្រួសត្រាយផ្លូវ​ក្នុង​ឧស្សាហកម្ម​ថ្មី​មួយ​នេះ​ក៏ដោយ​ ​ការងារ​របស់យើង​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​ ​យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​នាំ​យក​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​ ​មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ប៉ុណ្ណោះ​ទេ​”​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​សិក្ខាសាលា​តាម​បណ្តា​ខេត្ត​នេះ​ ​ហើយ​បាន​ថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​បើកចំហ​រយ៉ា​ង​ទូលាយ​ចំពោះ​ការចូលរួម​នា​ពេល​អនាគត​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​

“​ចាប់តាំង​ពី​ដំបូង​មក​ ​ខ្ញុំ​តែងតែ​និយាយ​ថា​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​មាន​សក្តានុពល​ដ៏​អស្ចារ្យ​ហើយ​ខ្ញុំ​រីករាយ​ដែល​យើង​បាន​ជ​ម្រុ​ញ​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​អន្តរជាតិ​ទទួល​បាន​អាជ្ញា​ប​ណ្ណ​នៅ​ក្នុង​ប្រទេស​ដ៏​ស្រស់​ស្អាត​នេះ​។​ ​ទី​ផ្សារ​នេះ​នៅតែ​បន្ត​រីក​ចម្រើន​ហើយ​លទ្ធផល​នេះ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់យើង​ ​ហើយ​ប្រាកដ​ណាស់​ ​សមិទ្ធផល​នេះ​ក៏មាន​ការចូលរួម​ចំណែក​ដ៏​ធំធេង​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ផង​ដែរ​។​” ​លោក​ ​Law​r​e​nc​e​ Kook ​បាន​បន្ត​ថា​ ​ប្រវត្ដិសាស្ដ្រ​កំពុងតែ​ត្រូវ​បាន​បង្កើត​ឡើង​ ​។​

​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​វា​នឹង​បង្កើត​បានជា​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សម្រាប់​ភាព​ចម្រុង​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​សម្រាប់​ថ្ងៃ​អនាគត​។​