ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​នៅ​ពិព័រណ៍អន្តរជាតិ​

ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​នៅ​ពិព័រណ៍អន្តរជាតិ​

​ក្រុមហ៊ុន​ ខេម​បូ​ឌ​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ​ឈាន​មុខ​គេ​ ​ជាមួយនឹង​បទពិសោធន៍​ ​និង​វត្តមាន​ជាសាកល​ ​បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ ​iFX ​Expo ​Asia​ 2019 ​ដែល​ជា​ពិព័រណ៍​ហិរញ្ញវត្ថុ​ដ៏​ធំបំផុត​មួយ​ ​ដោយ​បាន​ប្រមូលផ្តុំ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ធនាគារ​ ​ស្ថាប័ន​ផ្តល់​សេវាកម្ម​ជំនាញ​ៗ​ ​និង​ក្រុមហ៊ុន​នាំមុខ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ពី​តំបន់​ផ្សេងៗ​នៃ​ពិភពលោក​។​ ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ​ ​ក៏បាន​កត់ត្រា​ការចូលរួម​លើកដំបូង​របស់​និយ័តករ​កម្ពុជា​ ​ពោល​គឺ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​ពិព័រណ៍​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុងរយៈពេល​បី​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​ 22 ​ដល់​ថ្ងៃ​ទី​ 24 ​ខែ​មករា​ ​ឆ្នាំ​2019 ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ហុងកុង​នៃ​ទីក្រុង​ហុងកុង​។​

​លោក​ ​Lawrence​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​លើកឡើង​ថា​៖​ “​ការចូលរួម​របស់យើង​នៅ​ក្នុង​ពិព័រណ៍​ ​iFX ​Expo ​Asia​ 2019​នេះ​ ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់យើង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ ​និង​ជួយ​ប្រទេស​មួយ​នេះ​ពង្រឹង​យុទ្ធ​សា​ស្រ្ត ​និង​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​វិស័យ​ឧបករណ៍​និស្សន្ទ​របស់​ពិភពលោក​ ​ដែល​កំពុងតែ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​។​”

​ពិព័រណ៍​ ​iFX ​Expo 2018 ​នៅ​ប្រទេស​សាយ​ប្រឺ​ស​(Cyprus) ​និង​កិច្ចប្រជុំ​កំពូល​ទីក្រុង​ឡុង​ឆ្នាំ​ ​២០១៨​(​London​ ​Summit​ 2018) ​នៅ​ប្រទេស​អង់គ្លេស​ ​គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ​ពីរ​ ​ដែល​ ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​ចូលរួម​កាលពីឆ្នាំមុន​។​ ​ដូចដែល​បាន​រំពឹង​ទុក​ ​តាមរយៈ​ពិព័រណ៍​ទាំងនេះ​ វិនិ​យោគិន​ផ្សេងៗ​គ្នា​ ​បាន​និង​កំពុង​មក​ធ្វើ​ទ​ស្សនៈ​កិច្ច​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​នេះ​ ​គឺជា​លទ្ធផល​ជា​ផ្លែផ្កា​មួយ​ ​ដែល​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​

​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រូប​នេះ​ ​បាន​បន្ថែម​ថា​៖​ “​គិត​មកដល់ពេលនេះ​ ​យើង​បាន​ចូលរួម​ក្នុង​ពិព័រណ៍អន្តរជាតិ​មួយ​ចំនួន​មក​ហើយ​។​ ​ក្នុង​នោះ​ ​យើង​បាន​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ ​និង​សក្តានុពល​វិនិយោគ​របស់​វា​ដល់​វិនិយោគិន​បរទេស​ជាច្រើន​។​ ​ជា​លទ្ធផល​ ​យើង​ទទួល​បាន​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់​មួយ​នៃ​វិនិ​យោគិន​ដែល​មកពី​ចក្រភព​អង់គ្លេស​ ​ប្រទេស​ស្វីស​ ​ប្រទេស​អា​រ៉ាប់​រួម​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​សិង្ហបុរី​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ប្រទេស​ចិន​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​ប្រទេស​វៀតណាម​ ​ដែល​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​ ​និង​ទំនាក់ទំនង​ពួកយើង​ដើម្បី​សិក្សា​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​ ​នេះ​ ​គឺជា​សមិទ្ធិ​ផល​គួរ​ជាទី​មោ​ទ​កៈ ​សម្រាប់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ប្រទេស​កម្ពុជា​ទាំងមូល​ ​ពីព្រោះ​ពួកយើង​ ​កំពុង​ធ្វើការ​រួមគ្នា​ឆ្ពោះទៅ​រក​ភាព​រុងរឿង​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​។​”

​នៅ​ឯ​ពិព័រណ៍​ ​iFX ​Expo ​Asia​ 2019​នេះ​ ​លោក​ ​Lawrence​ ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​កិច្ចពិភាក្សា​តុមូល​ ​ដើម្បី​ផ្តល់​ឱ្យ​ទស្សនិកជន​នូវ​ការយល់​ដឹង​ពី​អនាគត​នៃ​វិស័យ​ឧបករណ៍​និស្សន្ទ​នេះ​។​

​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​លោក​បណ្ឌិត​ វិ​ន​ ​ភក្តី​ ​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ចូលរួម​ពិព័រណ៍​ ​iF​X ​Ex​p​o ​Asia​ 2019​នេះ​។​ ​ពួកគាត់​ ​បាន​ផ្តិត​យក​រូបភាព​ទាំងស្រុង​នៃ​ព្រឹត្តិការណ៍​ ​ជាពិសេស​ ​បានឃើញ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា​ ​ផ្សព្វផ្សាយ​ពី​ប្រទេស​ ​និង​ទី​ផ្សារ​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​លើឆាកអន្តរជាតិ​។​ ​ពួកគាត់​ ​បាន​ស្ញប់ស្ញែង​ចំពោះ​ភាព​សកម្ម​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នៅ​ក្នុង​ទី​ផ្សារ​ ​ភាព​ម៉ត់ចត់​របស់​ក្រុមហ៊ុន​ក្នុង​ការ​អនុវត្ត​បទ​ប្បញ្ញាត្តិ ​ក៏ដូចជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​ក្រុមហ៊ុន​ក្នុង​ដំណើរ​នៃ​ការ​បន្ត​ការ​លើក​ក​ម្ពស់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​របស់​កម្ពុជា​ ​ទោះបី​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ធនធាន​ច្រើន​យ៉ាងណាក៏ដោយ​។​ ​អ្វី​ទាំងអស់​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្លាយទៅជា​គំរូ​មួយ​ ​មិនមែន​សម្រាប់​តែ​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ទៀត​ផង​។​

​ក្នុងពេលជាមួយគ្នា​នេះ​ដែរ​ ​វត្តមាន​របស់​ពួកគាត់​ ​ដែល​មកពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដែល​ជា​និយ័ត​ករ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ ​និង​ចម្លើយ​សម្រាប់​វិនិ​យោគិន​ ​ដែល​កំពុង​វិភាគ​លើ​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​
​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ទទួល​បាន​ភាព​លេចធ្លោ​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ ​ហើយ​បាន​បង្កើត​ប្រវត្ដិសាស្ដ្រ​ជាបន្តបន្ទាប់​។​ ​បច្ចុប្បន្ននេះ​ ​ក្រុម​ហ៊ុខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ ​និង​ដៃគូ​សហប្រតិបត្តិការ​ច្រើនជាង​គេ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រុមហ៊ុន​ ​គឺជា​ដៃគូ​ដ៏​ស្វាហាប់​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ ​រួម​មាន​វេទិកា​ ​និង​សិក្ខាសាលា​ទាំង​នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តាល​ខេត្ត​ ​ដើម្បី​ជ​ម្រុ​ញ​ការ​អភិវឌ្ឍ​នៃ​ទី​ផ្សា​ឧបករណ៍​និស្សន្ទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​