​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចែករំលែក​ចំណេះ​ដឹង​ស៊ី​ជម្រៅ​ស្តីពី​ឧបករណ៍​និស្សន្ទ​នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចែករំលែក​ចំណេះ​ដឹង​ស៊ី​ជម្រៅ​ស្តីពី​ឧបករណ៍​និស្សន្ទ​នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​

​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ត្រូវ​បាន​អញ្ជើញ​ដោយ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ (​Cam​E​d​ ​Institute​) ​ដើម្បី​ចែករំលែក​នូវ​ការយល់​ដឹង​ស៊ី​ជម្រៅ​របស់​លោក​លើ​ប្រធាន​បទ​ ​«​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​»​ ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ ​និង​អ្នកចូលរួម​ផ្សេងទៀត​ ​ដែល​មានបំណង​ស្វែងយល់​កាន់តែ​ច្បាស់​ពី​ទិដ្ឋភាព​ ​និង​អត្ថប្រយោជន៍​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​

​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ ​Cam​E​d​ ​Business School​ ​គឺជា​វិទ្យាស្ថាន​ដែល​មាន​ឯកទេស​ខ្ពស់​ក្នុង​ការ​បង្រៀន​ជំនាញ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ ​ជាពិសេស​ ​A​C​CA​ (​Association​ o​f​ ​Chartered​ ​Certified​ ​Accountant​s) ​និង​មានការ​ទទួលស្គាល់​គុណភាព​ ​និង​ស្ដង់​ដារ​ជា​លក្ខណៈ​អន្តរជាតិ​។​

​សម្រាប់​វាគ្មិន​កិត្ដិយស​វិញ​ ​ក្រៅពី​មាន​តួនាទី​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុង​ប្រទេស​កម្ពុជា​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏មាន​មុខតំណែង​សំខាន់​ៗ​ជាច្រើន​ទៀត​ក្នុង​វិ​ស័យ​អប់រំ​ ​និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ដទៃទៀត​ផង​ដែរ​។​ ​មុខតំណែង​ទាំងនោះ​ ​រួម​មាន​៖​ ​នាយក​រង​នៃ​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​នៃ​សាកលវិទ្យាល័យ​ប៉េកាំង​ ​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​លោហធាតុ​មាន​តម្លៃ​អាស៊ី​ ​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ ​Y​W​L​ ​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​គណៈកម្មការ​មូលបត្រ​ ​និង​កិច្ចសន្យា​អនាគត​ហុងកុង​ ​និង​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ ​Well​ ​and​ ​Well​ ​Financial​ ​Holding​s ​Group​។​

​ជាមួយនឹង​បទពិសោធន៍​ជាង​ ​២​០​ឆ្នាំ​ ​លោក​ ​Law​r​e​nc​e​ Kook ​តែងតែ​ខិតខំ​ប្រឹងប្រែង​មិន​សំចៃ​ក្នុង​ការចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ទី​ផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​និង​ទី​ផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ ​រួមបញ្ចូល​ទាំង​វត្តមាន​ ​ការផ្លាស់ប្តូរ​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​ ​និង​ការ​ថ្លែងសុន្ទរកថា​សំខាន់​ៗ​របស់​លោក​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​នៅ​ក្នុង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។​ ​លោក​ក៏​ជា​វាគ្មិន​ដំបូង​គេ​ ​និង​តែ​ម្នា​ក​គត់​ ​ដែល​ផ្តល់​ការអប់រំ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​សិក្ខាសាលា​ស្តីពី​ឧបករណ៍​និស្សន្ទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ខ្លឹមសារ​នៃ​ប្រធាន​បទ​ ​«​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​»​ ​វិញ​ ​វា​ផ្ដោ​ត​សំខាន់​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​បច្ចុប្បន្នភាព​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​សារៈសំខាន់​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​និង​ចំណេះ​ជំនាញ​សម្រាប់​ការ​វិនិយោគ​ឧបករណ៍​និស្សន្ទ​។​ ​ភាព​ជឿជាក់​ ​និង​ទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ​ ​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ ​ព្រោះ​សាធារណជន​តែងតែ​ស្វែងរក​ដំណើរ​វិនិយោគ​ក្នុង​បរិយាកាស​មួយ​ប្រកបដោយ​សុវត្ថិភាព​។​ ​ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ ​ដែល​ជា​អនាគត​របស់​ប្រទេសជាតិ​ ​ពួកគាត់​ត្រូវ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​វិ​ស័យ​ឧបករណ៍​និស្សន្ទ ​និង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ ​ឱកាស​វិនិយោគ​ ​និង​ការ​បង្កើត​ការងារ​ ​ដែល​ចំណុច​ទាំងអស់​នេះ​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​នឹង​ជួយ​តម្រង់​ទិសដៅ​អាជីព​ការងារ​របស់​ពួកគាត់​នា​ពេល​អនាគត​ផង​ដែរ​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​ពិតជា​អរគុណ​ខ្លាំង​ណាស់​ដល់​គណៈ​គ្រប់គ្រង​នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ ​និស្សិត​ ​និង​អ្នកចូលរួម​ទាំងអស់​នៅ​ថ្ងៃនេះ​។​ ​បន្ថែម​ទៅលើ​ខ្លឹមសារ​នៃ​ការ​ចែករំលែក​ខាងដើម​ ​ខ្ញុំ​យល់ឃើញ​ថា​ ​បរិ​បទ​បច្ចេកវិទ្យា​នៃ​ការរស់នៅ​ ​ការងារ​ ​ការសិក្សា​ ​និង​ទិដ្ឋភាព​ជាច្រើន​ទៀត​នៃ​ជីវិត​ ​ត្រូវ​បាន​ទទួលយក​ ​និង​អនុវត្ត​យ៉ាងល្អ​។​ ​នេះ​មានន័យ​ថា​ ​យើង​ទាំងអស់គ្នា​នៅតែ​អាច​ទទួល​បានឱកាស​ ​និង​ការ​សម្របសម្រួល​យ៉ាង​ពេញលេញ​ដើម្បី​សម្រេច​គោលដៅ​ ​ដើរតាម​ការ​តាំងចិត្ត​ ​និង​បង្កើន​ចំណេះ​ដឹង​ ​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​។​ ​នៅ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ការ​វិនិយោគ​ផ្អែកលើ​បច្ចេកវិទ្យា​ ​រួម​ជាមួយនឹង​ការ​អភិវឌ្ឍ​ដែល​ផ្អែកលើ​ការអប់រំ​ ​និង​ការ​អនុវត្ដ​ដែល​ផ្តោត​លើ​ការប្រតិបត្ដិ​ល្អ​ ​ឬ​លទ្ធផល​ជាគោល​ ​គឺជា​កម្លាំង​ច​លក​រ​ដ៏​រឹង​មាំ​បំផុត​របស់យើង​ចំពោះ​ភាព​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​។​ ​ដូច្នេះ​នៅ​ទីនេះ​ ​ខ្ញុំ​សូម​ប្រកាស​ថា​ ​ខ្ញុំ​នឹង​ជំរុញ​កត្តា​ទាំងនេះ​ ​និង​នៅតែ​ផ្ដល់​ការ​ចែករំលែក​បន្ដ​ទៀត​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​និស្សិត​ខេ​ម​អេ​ដ​ ​និង​ប្រទេសជាតិ​ទាំងមូល​»​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ពិតជា​រីករាយ​នឹង​ការ​អញ្ជើញ​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ ​ហើយ​យើង​សង្ឃឹម​ថា​ ​ខ្លឹមសារ​​​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ ​គឺជា​ការ​រួមចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ ​ក៏ដូចជា​សម្រាប់​អ្នកចូលរួម​ផ្សេងទៀត​ ​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​វិនិយោគ​របស់​ពួកគាត់​ ​ដើម្បី​ក្លាយ​ជា​វិនិ​យោគិន​ជំនាញ​។​