ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចែករំលែក​ជំនាញ​ ​និង​ទស្សនវិស័យ​តាមរយៈ​សិក្ខាសាលា​អន្ដរជាតិ​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចែករំលែក​ជំនាញ​ ​និង​ទស្សនវិស័យ​តាមរយៈ​សិក្ខាសាលា​អន្ដរជាតិ​

កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​វិទ្យាស្ថាន​ពាណិជ្ជកម្ម​ ​និង​ការ​គ្រប់គ្រង​ការ​វិនិយោគ​ ​បាន​សហ​ការរៀបចំ​សិក្ខាសាលា​តាម​អន​ឡា​ញ​ជា​លក្ខណៈ​អន្ដរជាតិ​ ​ក្រោម​ប្រធាន​បទ​ ​«​ការណែនាំ​អំពី​សមាគម​អ្នកវិភាគ​បច្ចេកទេស​គុណវុឌ្ឍិ​ ​និង​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​»​ ​ដោយមាន​ការចូលរួម​គាំទ្រ​ដោយ​សមាគម​អ្នកវិភាគ​បច្ចេកទេស​នៅ​ចក្រភពអង់គ្លេស​ ​សមាគម​អ្នកវិភាគ​បច្ចេកទេស​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​ក្នុង​គោលបំណង​ពិភាក្សា​លើ​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ ​ចែករំលែក​អំពី​ចំណេះ​ជំនាញ​ក្នុង​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ ​និង​បង្ហាញ​អំពី​ឱកាស​ជាសាកល​ ​ដែល​បណ្ដាលមកពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​

​សិក្ខាសាលា​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​នេះ​ ​បាន​ទទួល​ការចូលរួម​ពី​វាគ្មិន​ដែល​មាន​កេរ្ដិ៍ឈ្មោះ​ចំនួន​៣​រូប​ ​ដូចជា​៖​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ ​ឆេង​ ​លោក​ ​Ale​x Ru​do​l​p​h​ ​ប្រធាន​ផ្នែក​អប់រំ​នៃ​សមាគម​អ្នកវិភាគ​បច្ចេកទេស​ ​និង​អភិបាល​នៃ​ ​Co​m​me​r​z​bank​ ​និង​លោក​ ​A​un​g​ ​T​h​e​in​ ​T​un ​នាយក​វិទ្យាស្ថាន​ពាណិជ្ជកម្ម​ ​និង​ការ​គ្រប់គ្រង​ការ​វិនិយោគ​។​ ​វាគ្មិន​ទាំង​បី​ ​សុទ្ធតែ​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​វិ​ស័​យ​ហិរញ្ញវត្ថុ​ ​និង​ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​លើ​ឯកទេស​ ​និង​វិជ្ជាជីវៈ​របស់​ពួកគាត់​។​ ​សម្រាប់​អ្នកចូលរួម​ដែល​ត្រូវ​បាន​កំណត់​ត្រឹម​ ​៣​០​០​ ​នាក់​ ​ពួកគាត់​មាន​សមាសភាព​ជា​៖​ ​អ្នកគ្រប់គ្រង​ទ្រព្យ​ ​អ្នក​ជួញ​ដូរ​ ​ឈ្មួញ​ជើងសា​ ​ពាណិជ្ជករ​ ​អ្នកគ្រប់គ្រង​ផល​ប​ត្រ​ ​អ្នកស្រាវជ្រាវ​ ​អ្នកវិភាគ​ទី​ផ្សារ​ ​អ្នកជំនាញ​វិនិយោគ​ ​និង​ ​អ្នក​វិនិយោគ​ឯកជន​ដែល​មកពី​តំបន់​ផ្សេងៗ​គ្នា​នៅ​ទូទាំង​ពិភពលោក​។​

​តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​ដែល​មាន​លក្ខណៈ​ងាយ​យល់​ ​វាគ្មិន​កិត្តិយស​ ​បាន​ជួយ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ទទួល​បានការ​យល់​ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​សមាគម​អ្នកវិភាគ​បច្ចេកទេស​ ​និង​ទិដ្ឋភាព​ទូទៅ​លើ​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ ​រួម​មាន​ ​ចំណេះ​ដឹង​ផ្នែក​បច្ចេកទេស​ ​ជំនាញ​ជួញ​ដូរ​ ​និង​ការកំណត់​ផ្នែក​ដែល​ត្រូវ​អភិវឌ្ឍ​បន្ថែម​ ​ដើម្បី​បំពេញ​និង​ឱ្យ​សម​ស្របតាម​ការ​រំពឹង​ទុក​របស់​អ្នកចូលរួម​ ​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​ ​និង​ការ​បង្កើត​លទ្ធផល​វិនិយោគ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

​ចំពោះ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​យើង​ពិតជា​មាន​កិត្តិយស​ ​និង​មោទកភាព​ ​ដោយ​ក្នុងនាម​ជា​អ្នកតំណាង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ ​លោក​ ​Law​r​e​nc​e​ Kook ​បាន​បង្ហាញ​អំពី​ក​ម្រិ​ត​ដ៏​ខ្ពស់​មួយ​នៃ​ជំនាញ​ឯកទេស​ ​ទស្សនវិស័យ​ ​និង​ស្ដង់​ដារ​នៃ​វិជ្ជាជីវៈ​របស់យើង​នៅ​លើ​វេទិកា​អន្តរជាតិ​។​ ​ការចូលរួម​ចំណែក​មួយ​នេះ​ ​គឺជា​ការ​បន្ដ​ដំណើរ​ជានិរន្តរ៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ធនធាន​នៃ​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​អន្ដរជាតិ​ ​និង​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ក្នុង​វិ​ស័​​យ​នេះ​។​ ​ការចូលរួម​ចំណែក​នេះ​ ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ផ្ដោ​ត​យកចិត្ដទុកដាក់​លើ​ការ​ជំរុញ​ការអប់រំ​ ​និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​មូលដ្ឋាន​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្ដែ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៃ​ពិភពលោក​ទាំងមូល​។​

​លោក​ ​Law​r​e​nc​e​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​គាត់​ថា​៖​ ​«​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​ ​ដែល​បាន​ធ្វើជា​វាគ្មិន​ម្នាក់​សម្រាប់​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡា​ញ​មួយ​នេះ​ ​ហើយ​រឹត​តែ​សប្បាយរីករាយ​ទៅទៀត​ ​នៅពេលដែល​ខ្ញុំ​ឃើញ​ចំនួន​ដ៏​ច្រើន​នៃ​អ្នក​ចុះឈ្មោះ​ចូលរួម​។​ ​ទាំងអស់​នេះ​បាន​បង្ហាញ​ថា​ ​សាធារណជន​កាន់តែ​ច្រើនឡើង​ ​មានការ​យល់​ដឹង​អំពី​វិ​ស​័​យ​របស់យើង​ ​ដែល​ជា​ការ​វិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ ​ឬ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​។​ ​បំណង​យ៉ាងខ្លាំងក្លា​របស់​សាធារណជន​ក្នុង​ការ​ទទួល​បាន​ការអប់រំ​អំពី​ការ​វិនិយោគ​ ​ពិតជា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​រំភើប​ ​ពីព្រោះ​វា​បាន​បង្ហាញ​អំពី​លទ្ធផល​ល្អ​ប្រសើរ​នៃ​បេសកកម្ម​ផ្ដល់​ការអប់រំ​ពាក់ព័ន្ធ​នឹង​ឧបករណ៍​និស្សន្ទ​ជាសាកល​ ​និង​ការ​រីក​ចម្រើន​ប្រកបដោយ​និរន្ដរភាព​។​»​
​ក្រោយ​ពី​សិក្ខាសាលា​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ​នៅ​ថ្ងៃ​បន្ទាប់​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដែល​ជា​និយ័ត​ករ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា​ ​និង​ជា​ដៃគូ​យូរអង្វែង​របស់​ខ្លួន​ ​បាន​សម្ពោធ​ ​«​ពិធី​បើក​ដំណើរការ​ភាពជា​ដៃគូ​លើ​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ពាក់ព័ន្ធ​នឹង​ឧបករណ៍​និស្សន្ទ​ជា​លក្ខណៈ​អន្ដរជាតិ​»​ ​ក្នុង​គោលបំណង​ផ្តល់​ជូន​នូវ​វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាសាកល​សម្រាប់​បុគ្គល​ពាក់ព័ន្ធ​ ​និង​តួអង្គ​ទាំងអស់​នៅ​ក្នុង​ទី​ផ្សារ​ ​ដើម្បី​បំពេញ​បន្ថែម​នូវ​ចំណេះ​ដឹង​ ​ជំនាញ​ ​និង​បទពិសោធន៍​ក្នុង​ការ​ជួញ​ដូរ​ ​ឬ​ប្រកប​អាជីវកម្ម​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​