ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ជ្រោមជ្រែង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អត្ថប្រយោជន៍​នៃ​ការ​ផ្សារភ្ជាប់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ទី​ផ្សារ​អចល​ន​ទ្រព្យ​

ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ជ្រោមជ្រែង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អត្ថប្រយោជន៍​នៃ​ការ​ផ្សារភ្ជាប់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ទី​ផ្សារ​អចល​ន​ទ្រព្យ​

​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុមហ៊ុន​ ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ ​គឺ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ក្នុង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​ ​ក្រោម​ប្រធាន​បទ​”​អត្ថប្រយោជន៍​នៃ​ការ​ផ្សារភ្ជាប់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ទី​ផ្សារ​អចល​ន​ទ្រព្យ​” ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​ ​១​៦​ ​ខែ​មីនា​ឆ្នាំ​ ​២​០​១​៩​។​ ​លោក​ ​Lawrence​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​គឺជា​វាគ្មិន​ពិសេស​មួយ​រូប​ ​ដែល​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទី​ផ្សារ​ឧបករណ៍​ និស្សន្ទ ​និង​ទី​ផ្សារ​អចល​ន​ទ្រព្យ​ ​ទំនាក់ទំនង​រវាង​ទី​ផ្សារ​ទាំងពីរ​ជា​មធ្យោបាយ​នៃ​ការ​វិនិយោគ​ ​និង​យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​ផ្សារភ្ជាប់​ទី​ផ្សារ​ទាំងពីរ​ដើម្បី​ភាព​ល្អ​ប្រសើរ​។​

​ដោយមាន​ការ​ទទួលស្គាល់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​និង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ចំនួន​១​២​ផ្សេងទៀត​។​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ឈាន​មុខ​ ​រួម​ជាមួយនឹង​ស្មារតី​នៃ​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ ​ក៏ដូចជា​សេវាកម្ម​ល្អ​បំផុត​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​មាន​វត្តមាន​នៅ​គ្រប់​ផ្នែក​ទាំងអស់​តាម​សំណើ​រ​របស់​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ប​ស់​ខ្លួន​ ​មិនថា​ជា​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ ​ការ​ដាក់ពាក្យ​សុំ​អាជ្ញា​ប​ណ្ណ ​ការ​គ្រប់គ្រង​ធនធានមនុស្ស​ ​ការរៀបចំ​ព្រឹត្តិការណ៍​ ​ឬ​ ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​។​

​ទាក់ទង​នឹង​អារម្មណ៍​របស់​លោក​ក្នុងនាម​ជា​វាគ្មិន​ពិសេស​ ​ក៏ដូចជា​ទៅលើ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​លោក​ ​Lawrence​ ​បាន​មានប្រសាសន៍ថា​៖​ “​ខ្ញុំ​តែងតែ​សប្បាយរីករាយ​ ​និង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់យើង​តាម​អ្វី​យើង​អាច​ធ្វើ​បាន​។​ ​គោលដៅ​របស់យើង​ ​គឺ​ការ​រីក​ចម្រើន​ ​មិន​ត្រឹមតែ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់យើង​ផង​ដែរ​ពីព្រោះ​ពួកយើង​ទាំងអស់គ្នា​ខិតខំ​ធ្វើការ​ដើម្បី​ឆ្ពោះទៅ​រកការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ឡើង​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក៏ដូចជា​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។​ ​យើង​បាន​ធ្វើការ​ជាមួយ​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ ​ហើយ​យើង​ដឹង​ថា​ ​ពួកគេ​គឺជា​ក្រុមហ៊ុន​មួយ​ ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​ទាំងឡាយ​ ​និង​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​របស់​ពួកគេ​។​”

​ចំពោះ​សក្តានុពល​នៃ​ការ​ផ្សារភ្ជាប់​រវាង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ទី​ផ្សារ​អចល​ន​ទ្រព្យ​ ​លោក​ ​Lawrence​ ​បាន​បន្ត​ថា​៖​ “​ខ្ញុំ​មាន​ភាព​វិជ្ជមាន​លើ​ការ​ផ្សារភ្ជាប់​នេះ​ ​និង​ឃើញ​អត្ថប្រយោជន៍​ជាច្រើន។​ ​យ៉ាងហោចណាស់​ ​វា​នឹង​ផ្តល់​នូវ​ជម្រើស​វិនិយោគ​កាន់តែ​ច្រើន​ ​ហើយ​អនុញ្ញាត​ឱ្យវិនិ​យោគិន​ធ្វើ​ពិពិធ​កម្ម​លើ​ការ​វិនិយោគ​របស់​ពួកគេ​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​ ​និង​បង្កើន​ប្រាក់ចំណេញ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ខ្ញុំ​គិតថា​ ​វា​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​សហគមន៍​នៃ​វិនិ​យោគិន​លើ​ឧបករណ៍​និស្សន្ទ ​និង​វិនិ​យោគិន​លើ​អចល​ន​ទ្រព្យ​ ​ដែល​បង្កើត​ជា​បណ្តាញ​ដ៏​ធំ​មួយ​ ​សម្រាប់​ការ​ចែករំលែក​បទពិសោធន៍​នៃ​ការ​វិនិយោគ​ ​និង​ទ​ស្សនៈវិស័យ​ពី​ជ្រុង​ខុសៗគ្នា។​ ​ការ​ផ្សារភ្ជាប់​ទី​ផ្សារ​ទាំងពីរ​ ​នឹង​បង្កើន​ឥទ្ធិពល​ទៅវិញទៅមក​របស់​ពួកវា​ ​ដែល​នឹង​នាំ​ឱ្យ​មាន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំងក្លា​ ​ហើយ​ចុងក្រោយ​គឺ​កំណើន​សេដ្ឋកិច្ច។​”

​លោក​ ​Lawrence​ ​បាន​បន្ថែម​ថា​៖​ “​ខ្ញុំ​ជឿជាក់​ថា​ ​ការ​ផ្សារភ្ជាប់​នេះ​ ​នឹង​បង្កើត​ធនធានមនុស្ស​បន្ថែម​ទៀត​ ​ជាពិសេស​ភ្នាក់ងារ​ផ្ដល់​ការ​ប្រឹក្សា​ ​ទាំង​លើ​សមត្ថភាព​និង​ប្រសិទ្ធ​ភាព​ ​ពីព្រោះ​ពួកគេ​នឹង​អភិវឌ្ឍ​ខ្លួនឯង​ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​ ​និង​ការ​រំពឹង​ទុក​របស់​អតិថិជន​របស់​ពួកគេ​។​ ​ដូច្នេះ​ ​រឿងរ៉ាវ​ល្អ​ៗ​ជាច្រើន​ ​នឹង​កើតមាន​ពី​ការ​ផ្សារភ្ជាប់​នេះ​។​”

​ក្រៅពី​ការចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​យ៉ាង​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​និង​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​។​