​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កម្មវិធី​ដាក់​ឱ្យ​ដំណើរការ​ផលិតផល​ហិរញ្ញវត្ថុ​ C​F​D​ ​Stock​ ​របស់​ក្រុមហ៊ុន​ ​P​T​ ​Men​tar​i​ ​M​u​l​i​a​ ​Be​rj​an​g​k​a​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កម្មវិធី​ដាក់​ឱ្យ​ដំណើរការ​ផលិតផល​ហិរញ្ញវត្ថុ​ C​F​D​ ​Stock​ ​របស់​ក្រុមហ៊ុន​ ​P​T​ ​Men​tar​i​ ​M​u​l​i​a​ ​Be​rj​an​g​k​a​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

​​នៅថ្ងៃទី ខែមេសា ឆ្នាំ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទសារព័ត៌មានខ្នាតអន្តរជាតិ ដើម្បីធ្វើជាសក្ខីភាពក្នុងការដាក់ឱ្យដំណើរការផលិតផល CFD Stock ដែលជាផលិតផលវិនិយោគថ្មីបំផុតរបស់ក្រុមហ៊ុន PT Mentari Mulia Berjangka ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅក្នុងពិធីនេះ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានអបអរសាទរចំពោះភាពជោគជ័យនៃការនាំយកផលិតផល CFD Stock មកកាន់ទីផ្សារឧបករណ៍និស្សន្ទនៅឥណ្ឌូនេស៊ី ដែលធ្វើឱ្យក្រុមហ៊ុន PT Mentari Mulia Berjangka ក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខមួយ ដែល ផ្ដល់ជូននូវឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការជួញដូរច្រើនជាងគេបង្អស់នៅឥណ្ឌូនេស៊ី

ដោយចូលរួមបង្ហាញសេចក្ដីសោមនស្សចំពោះឱកាសវិនិយោគដ៏សំខាន់ជាមួយក្រុមហ៊ុន PT Mentari Mulia Berjangka ថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង ដែលមានវត្តមាននៅក្នុងកម្មវិធីមាន​ គឺ​លោក Lawrence Kook ដែល​ជា​អភិបាលនៃក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង ជាពិសេស ជាមួយនឹងបទពិសោធន៍ វិជ្ជាជីវៈ និងកេរ្តិ៍ឈ្មោះដ៏ល្អនៅក្នុងវិ​ស័​យ​ហិរញ្ញវត្ថុ និងវិ​ស័​យ​អប់រំ លោក Lawrence Kook ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសតំណាងឱ្យក្រុមហ៊ុនសមភាគីកណ្ដាលនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ដើម្បីបង្ហាញ និងចែករំលែកចំណាប់អារម្មណ៍ ចក្ខុវិស័យ និងការយល់ដឹងយ៉ាងទូលំទូលាយទៅលើវឌ្ឍនភាពនៃការធ្វើពិពិធកម្មការវិនិយោគហិរញ្ញវត្ថុនៅអាស៊ីអាគ្នេយ៍

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយភ្ញៀវកិត្ដិយសសំខាន់ជាច្រើនទៀត រួមមានដូចជា លោក Stephanus Paulus Lumintang អភិបាលនៃស្ថាប័ន Jakarta FutureExchange លោក Fajar Wibhiyadi អភិបាលនៃក្រុមហ៊ុន PT Kliring Berjangka Indonesia និងលោកបណ្ឌិត Sammy So នាយកប្រតិបត្តិនៃក្រុមហ៊ុន Well & Well Financial HoldingLimited ព្រមទាំងភ្ញៀវពិសេសរាប់រយនាក់មកពីតំបន់ផ្សេងៗដូចជា ឌូបៃ សហរដ្ឋអាមេរិក អង់គ្លេស ហុងកុង និងប្រទេសជាច្រើនទៀត កម្មវិធីនេះ ក៏បានទាក់ទាញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន មកធ្វើការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមល្បីដូចជា YouTube និង Facebook

ផលិតផល CFD Stock មានគុណសម្បត្តិជាច្រើនសម្រាប់វិនិយោគិន ក្រៅពីមានសន្ទនីយភាពខ្ពស់ជាងការជួញដូរភាគហ៊ុនទូទៅ វាក៏​អាផ្ដល់នូវឱកាសដល់វិនិយោគិនក្នុងការទទួលបានផលចំណេញពីការវិនិយោគទាំងពីរទិសដៅ ពោលគឺទាំងការឡើង ការធ្លាក់ចុះនៃភាគហ៊ុន ដែលវិនិយោគិនជួញដូរ ជាមួយនឹងសក្តានុពលនៃឱកាសទទួលបានប្រាក់ចំណេញទាំងពីរទិសដៅនេះ CFD Stock ក៏ត្រូវបានគេប្រើជាមធ្យោបាយនៃការធ្វើពិពិធកម្មការវិនិយោគ និងការការពារហានិភ័យចំពោះបណ្ដុំនៃការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត លើសពីនេះទៀត ការជួញដូរ CFD Stock ក៏មានឡេវឺរិ (Leverage Systemដែលអាចអនុញ្ញាតឱ្យវិនិយោគិនទទួលបានសក្តានុពលចំណេញខ្ពស់ជាងការប្រមូលទុនតាមរយៈការបោះផ្សាយភាគហ៊ុន

លោក Lawrence Kook បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ដោយមានការយកចិត្ដទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន PT Mentari Mulia Berjangka ទីផ្សារឧបករណ៍និស្សន្ទនៅឥណ្ឌូនេស៊ីនឹងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសជាមួយនឹងអត្ថប្រយោជន៍នៃផលិតផល CFD Stock ស្របតាមទិសដៅគណនីតែមួយអាចវិនិយោគនៅជុំវិញពិភពលោក (ONE ACCOUNTINVESTING THE WORLDបើទោះបីជាមានវត្តមាននៃជំងឺរាតត្បាត និងវិបត្ដិពិភពលោកក៏ដោយ»

លោកក៏បានបន្ថែមទៀតថា «ក្នុងនាមយើងជាកម្លាំងលកនាំមុខក្នុងការត្រួសត្រាយផ្លូវ និងជាក្រុមហ៊ុនសមភាគីកណ្ដាលដំបូងគេបង្អស់នៅក្នុងទីផ្សារកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស យើងមានសុទិដ្ឋិនិយមខ្ពស់ទៅលើការលូតលាស់យ៉ាងលឿនរបស់ក្រុមហ៊ុន PT Mentari Mulia Berjangka ក៏ដូចជាវឌ្ឍនភាពនៃទីផ្សារហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ីផងដែរ ក្នុងថ្ងៃនេះដែរ យើងក៏មានមោទកភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ ស្របពេលដែលក្រុមហ៊ុនរបស់យើងផ្ទាល់ក៏បាននិងកំពុងអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងវិសាលភាពរបស់យើង នៅក្នុងការធ្វើពិពិធកម្មការវិនិយោគ តាមរយៈការពង្រីកទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបរទេស ដើម្បីបង្កើតវេទិកាពហុអន្ដរជាតិ ជាមួយនឹងការផ្ដល់ជូននូវបទពិសោធន៍ចម្រុះសកល ដើម្បីជួយដល់ការបង្កើត និងការការពារទ្រព្យសម្បត្ដិសម្រាប់អតិថិជនរបស់យើង»

លោកបណ្ឌិត OfiTaufiqurahman ប្រធានអភិបាលនៃក្រុមហ៊ុន PT Mentari Mulia Berjangka បានបញ្ជាក់ថា «ក្រុមហ៊ុន PT Mentari Mulia Berjangka បានបង្កើតប្រវត្តិសាស្ត្រជាថ្មីម្តងទៀតនៅក្នុងពិភពទីផ្សារឧបករណ៍និស្សន្ទ ដោយបានក្លាយខ្លួនជាក្រុមហ៊ុនឈ្មួញជើងសាដំបូងគេ ដែលផ្តល់ជូននូវផលិតផលវិនិយោគច្រើនបំផុតនៅក្នុងគណនីជួញដូរតែមួយ សម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ជាមួយនឹងសមិទ្ធផលនេះ ទីផ្សារនៅឥណ្ឌូនេស៊ីនឹងមានវិសាលភាពកាន់តែទូលំទូលាយ ហើយនឹងមានការអភិវឌ្ឍ និងភាពរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស ស្របតាមបរិយាកាសវិនិយោគហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងតម្លាភាពសម្រាប់វិនិយោគិន»

បេសកកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន PT Mentari Mulia Berjangka ក្នុងការក្លាយជាក្រុមហ៊ុនឈ្មួញជើងសាល្អបំផុតនៅឥណ្ឌូនេស៊ី តាមរយៈការជួយសម្របសម្រួលដល់ការពង្រីកផលប័ត្រវិនិយោគរបស់វិនិយោគិនជាមួយនឹងផលិតផលថ្មី CFD Stock បានជំរុញកម្លាំងចិត្ដដល់ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង កាន់តែខ្លាំងក្នុងការបន្ដពង្រឹងបន្ថែមនូវជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍផលិតផលរបស់យើង ដើម្បីជាប្រយោជន៍សម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាផងដែរ