នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមកម្មវិធី ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលរបស់យើង ក្រោមប្រធានបទ «ពិធីជួបជុំអបអរសាទរបុណ្យសែនព្រះខែ និងឱកាសវិនិយោគថ្មីពីក្រុមហ៊ុន ហ្គោលវែល ខាភីថល» ក្នុងគោលបំណងដើម្បីកោតសរសើរដល់ការខិតខំប្រឹងប្រែងដល់បុគ្គលពាក់ព័ន្ធទាំងអស់ ក៏ដូចជាដើម្បីជំរុញចំណងទំនាក់ទំនង ពិភាក្សាអំពីផែនការអាជីវកម្ម និងណែនាំឱកាសវិនិយោគមាសដល់វិនិយោគិន ដោយសង្ឃឹមថាពិធីបុណ្យសែនព្រះខែឆ្នាំក្រោយៗនឹងកាន់តែមានភាពរុងរឿង និងភាពរីករាយ។
ក្នុងអំឡុងកម្មវិធី លោក George Black ប្រធានប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល បានមានប្រសាសន៍ថា៖ «មិនថាយើងនៅឆ្ងាយពីគ្នា ឬមានបញ្ហាប្រឈមក្នុងការរកយុទ្ធសាស្រ្តថ្មីៗដើម្បីឱ្យទំនាក់ទំនង និងសកម្មភាពអាជីវកម្មរបស់យើងនៅតែសកម្ម និងលូតលាស់ទៅមុខយ៉ាងណាក៏ដោយ កម្រិតវិជ្ជាជីវៈដែលយើងមាន ការខិតខំដែលយើងប្ដេជ្ញា និងឱកាសវិនិយោគដែលយើងផ្តល់ជូន គឺនៅតែជាការពិតសម្រាប់អតិថិជនរបស់យើង។ កត្ដានេះ គឺនៅតែសំខាន់ និងចាំបាច់យ៉ាងខ្លាំងក្នុងការជួយលើកកម្ពស់អាជីវកម្ម និងភាពរីកចម្រើនប្រកបដោយចីរភាព។ ជាលទ្ធផល ក្រុមហ៊ុន ហ្គោលវែល ខាភីថល តែងតែស្ថិតក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលទាំងបីនៅកម្ពុជា»។
លោក ជា ពន្លក ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល បានមានប្រសាសន៍ថា៖ «សម្រាប់ជាអត្ថប្រយោជន៍ដល់អតិថិជន ក៏ដូចជាសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាទាំងមូល យើងពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការណែនាំនូវផលិតផលវិនិយោគថ្មីក្នុងទម្រង់ជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ (Equity CFD) ដល់វិនិយោគិនបច្ចុប្បន្ន និងអតិថិជនគោលដៅរបស់យើង ដើម្បីផ្ដល់ឱ្យពួកគាត់នូវជម្រើសកាន់តែច្រើនសម្រាប់បង្កើនពិពិធកម្មផលបត្រវិនិយោគរបស់ពួកគាត់ និងដើម្បីបង្កើនទ្រព្យសម្បត្តិបន្ថែមផងដែរ។ ជាមួយនឹងឱកាសវិនិយោគថ្មីនេះ បូករួមនឹងការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ដរបស់បណ្តាញ និងភ្នាក់ងារជើងសារបស់យើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងអស់ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យនឹងកើតមានឡើងសម្រាប់យើងទាំងអស់គ្នាប្រកបដោយនិរន្តរភាព»។
បន្ថែមទៅលើចំណុចសំខាន់ខាងលើ លោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏បានចូលរួមអបអរសាទរ និងចែករំលែកបទពិសោធន៍ជាក់ស្តែង និងការយល់ដឹងអំពីវឌ្ឍនភាពនៃការវិនិយោគឧបករណ៍ហិរញ្ញវត្ថុនៅទូទាំងពិភពលោកផងដែរ។
លោកបានលើកឡើងថា៖ «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ និងកាន់តែសប្បាយសម្រាប់អតិថិជនរបស់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលទទួលបាននូវអត្ថប្រយោជន៍ពីផលិតផលវិនិយោគដែលមានគុណតម្លៃខ្ពស់នេះ តាមរយៈការជួញដូរទៅលើតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអន្ដរជាតិដូចជា៖ Facebook Netflix Microsoft Tesla Alibaba និងក្រុមហ៊ុនល្បីៗលំដាប់ថ្នាក់ពិភពលោកជាច្រើនទៀត។ ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខគេនៅក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នៅតែបន្តសម្របសម្រួលសម្រាប់បរិយាកាសជួញដូរប្រកបដោយតម្លាភាព និងនាំមកនូវភាពច្នៃប្រតិដ្ឋថ្មីៗ សម្រាប់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់យើង និងអតិថិជនរបស់ពួកគេ ក៏ដូចជាសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាទាំងមូល។ យើងសង្ឃឹមថា ពិធីបុណ្យសែនព្រះខែនឹងកាន់តែមានភាពផ្អែមល្ហែម និងរុងរឿងនៅឆ្នាំក្រោយៗទៀត» ។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ពិតជាមានមោទកភាពចំពោះក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន និងចូលរួមចំណែកជាបន្ដបន្ទាប់ក្នុងដំណើរអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ សម្រាប់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង យើងនឹងចាប់យកចាប់យកនូវរបកគំហើញថ្មីនៃសកលភាវូបនីយកម្មនៃបច្ចេកវិទ្យាច្នៃប្រតិដ្ឋថ្មី និងឱកាសវិនិយោគដែលកំពុងមានការកើនឡើងសម្រាប់អ្នកចូលរួមក្នុងទីផ្សារទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំរបស់និយ័តករមូលបត្រកម្ពុជា។