​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កិច្ចពិភាក្សា​តុមូល​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ​និង​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ដ​ ​លើក​ទី​២​៣​ ​របស់​និយ័ត​ករ​មូលបត្រ​កម្ពុជា​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កិច្ចពិភាក្សា​តុមូល​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ​និង​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ដ​ ​លើក​ទី​២​៣​ ​របស់​និយ័ត​ករ​មូលបត្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចពិភាក្សា​តុមូល​ក្នុង​អំឡុង​ ​«​វគ្គ​បណ្តុះបណ្តាល​ ​និង​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ដ​ ​លើក​ទី​២​៣​ ​តាម​ប្រព័ន្ធ​អន​ឡា​ញ​»​ ​របស់​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​ដើម្បី​ចែករំលែក​ការយល់​ដឹង​ស៊ី​ជម្រៅ​ទៅលើ​ប្រធាន​បទ​៖​ ​«​បញ្ហា​ប្រឈម​ ​និង​ការ​អនុ​វត្ដប្រតិបត្ដិ​ការ​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​»​។​

​លោក​ ​វ៉ែន​ ​សំអាត​ ​ដែល​ជា​ប្រធាន​ផ្នែក​ច្បាប់​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ជា​អ្នកតំណាង​ក្រុមហ៊ុន​ ​បាន​ចូលរួម​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​ក្រុម​វាគ្មិន​ពិភាក្សា​។​ ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចពិភាក្សា​ ​លោក​បាន​បង្ហាញ​អំពី​ប្រតិបត្តិការ​ ​និង​គំរូ​អាជីវកម្ម​ជោគជ័យ​របស់​ក្រុមហ៊ុន​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​ដែល​បាន​ជួយ​ត្រួសត្រាយ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ប​ស់​ខ្លួន​ឱ្យ​ទទួល​បាន​ចំណែក​ទី​ផ្សារ​ខ្ពស់​។​ ​លោក​ក៏បាន​បង្ហាញ​ការ​ដឹងគុណ​របស់​ក្រុមហ៊ុន​ចំពោះ​ ​ន​.​ម​.​ក​ ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ការណែនាំ​ ​និង​កិច្ច​សហប្រតិបត្តិការ​ ​ព្រមទាំង​បង្ហាញ​ពី​ចេតនា​របស់​ក្រុមហ៊ុន​ក្នុង​ការ​សហការ​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដើម្បី​ជម្នះ​រាល់​បញ្ហា​ប្រឈម​ ​ជំរុញ​ការ​យកចិត្តទុកដាក់​ជា​សាធារណៈ​ ​និង​បង្កើន​ល្បឿន​នៃ​ការ​រីក​ចម្រើន​របស់​ទី​ផ្សារ​។​

ក្រៅពី​ប្រធាន​បទ​ពិភាក្សា​ខាងលើ​ ​របៀបវារៈ​នៃ​កម្មវិធី​បណ្តុះបណ្តាល​លើក​ទី​២​៣​នេះ​ ​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ ​អំពី​តួនាទី​ ​និង​កាតព្វកិច្ច​របស់​អង្គភាព​ ​និង​បុគ្គល​ពាក់ព័ន្ធ​ ​ក្នុង​ការធានា​ឱ្យ​មាន​ស្តង់​ដារ​ ​និង​វិជ្ជាជីវៈ​ខ្ពស់​ ​ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​ទី​ផ្សារ​ប្រកបដោយ​តម្លា​ភាព​ ​និង​ប្រសិទ្ធ​ភាព​។​

ក្នុង​ការ​រួមចំណែក​ដល់​ការ​លើក​ក​ម្ពស់​ការអប់រំ​ ​និង​កេរ្តិ៍ឈ្មោះ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ក្លាយ​ជា​ដៃគូ​សហការ​យ៉ាងសំខាន់​របស់​ ​ន​.​ម​.​ក​ ​ដោយ​បាន​ផ្សព្វផ្សាយ​អំពី​ទី​ផ្សារ​ទៅកាន់​ឆាក​អន្តរជាតិ​ ​មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​នៅ​អឺរ៉ុប​ផង​ដែរ​ ​រួមបញ្ចូល​ទាំង​ ​ពិព័រណ៍អន្ដរជាតិ​ ​iF​X ​Ex​p​o ​International​ ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​និង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ឡុង​ដ៍ (​L​on​don​ ​Summit​) ​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​និង​ ​២​០​១​៩​ ​។​

​នៅ​ក្នុង​ប្រទេស​វិញ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​ ​ន​.​ម​.​ក​ ​បាន​ចាប់ដៃ​គ្នា​សម្រេច​បាន​នូវ​ការរៀបចំ​សិក្ខាសាលា​ ​និង​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​រួចមក​ហើយ​ ​ទាំង​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​និង​ដោយ​ផ្ទាល់​ ​ដើម្បី​អប់រំ​ ​និង​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​វិនិយោគ​ឧបករណ៍​និស្សន្ទ​។​ ​ព្រឹត្តិការណ៍​មួយ​ដែល​គួរ​ជាទី​មោ​ទក​ ​និង​មិន​អាច​បំភ្លេច​បាន​ ​ចំពោះ​សាធារណជន​ ​ក៏ដូចជា​ក្រុមហ៊ុន​ ​និង​ ​ន​.​ម​.​ក​ ​ផ្ទាល់​នោះ​ ​គឺ​សិក្ខាសាលា​បណ្ដុះបណ្ដាល​អំពី​ការ​វិនិយោគ​ឧបករណ៍​និស្សន្ទ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​។​ ​កម្មវិធី​នេះ​បាន​ជួយ​លើក​ក​ម្ពស់​ការយល់​ដឹង​របស់​សាធារណជន​ ​និង​ស​បញ្ជាក់​ពី​សុចរិត​ភាព​នៃ​ទី​ផ្សារ​កាន់តែ​ច្បាស់​ដល់​ប្រជាជន​ខ្មែរ​ ​ជាពិសេស​សម្រាប់​វិនិ​យោគិន​សក្តានុពល​។​