​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កម្មវិធី​សម្ពោធ​សមាគមពាណិជ្ជ​កម្ម​ ​កម្ពុជា​-​ចិន​ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​អាជីវកម្ម​ឱ្យ​កាន់តែ​ទូលំទូលាយ​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កម្មវិធី​សម្ពោធ​សមាគមពាណិជ្ជ​កម្ម​ ​កម្ពុជា​-​ចិន​ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​អាជីវកម្ម​ឱ្យ​កាន់តែ​ទូលំទូលាយ​

នា​ថ្ងៃ​ទី​២​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​ ​«​សមាគមពាណិជ្ជ​កម្ម​ ​កម្ពុជា​-​ចិន​ (​Cam​bo​d​i​a​ ​Chinese​ ​Commerce​ ​Association​) ​»​ ​ដើម្បី​អប​អរសាទរ​ដល់​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​ ​និង​ឱកាស​វិនិយោគ​នានា​ ​ដែល​កើត​ចេញពី​គោលបំណង​អភិវឌ្ឍន៍​រវាង​ម្ចាស់ក្រុមហ៊ុន​អាជីវកម្ម​កម្ពុជា​ ​និង​ចិន​។​

​កម្មវិធី​សម្ពោធ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ ​Factory​ ​P​h​no​m​ ​P​e​n​h​ ​និង​ ​មាន​ការចូលរួម​ពី​ឥស្សរជន​ ​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ ​និង​ម្ចាស់​អាជីវកម្ម​ក្នុង​វិ​ស​័​យ​ផ្សេងៗ​គ្នា​ ​រួម​មាន​៖​ ​អចល​ន​ទ្រព្យ​ ​បដិសណ្ឋារកិច្ច​ ​និង​ហិរញ្ញវត្ថុ​ជាដើម​។​ ​ព្រឹត្តិការណ៍​នេះ​ទៀតសោត​ ​ក៏បាន​បង្ហាញ​នូវ​ការ​ផ្តួចផ្តើម​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​កសាង​នូវ​សមាគមពាណិជ្ជ​កម្ម​ទ្វេភាគី​ ​ដែល​នឹង​ជួយ​បម្រើ​ដល់​និរន្តរភាព​នៃ​ការ​រីក​ចម្រើន​អាជីវកម្ម​ ​ក៏ដូចជា​ជួយ​ជំរុញ​ដល់​ស​ម្ព័ន្ធ​ភាព​អន្តរជាតិ​រវាង​កម្ពុជា​-​ចិន​ ឱ្យ​កាន់តែ​រឹង​មាំ​ផង​ដែរ​។​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​និង​បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ ​ក៏ដូចជា​ណែនាំ​ពី​ជំនាញ​របស់យើង​នៅ​ក្នុង​ការ​វិនិយោគ​ឧបករណ៍​និស្សន្ទ ​ដែល​អាច​ជា​ជំនួយ​ដល់​ពិពិធ​កម្មផល​ប័ត្រ​វិនិយោគ​ ​និង​កំណើន​អាជីវកម្ម​នៃ​ដៃគូ​របស់យើង​។​ ​ជា​រួម​ ​គោលបំណង​ចម្បង​ ​គឺ​ដើម្បី​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ ​និង​ដើម្បី​ផ្សព្វផ្សាយ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ទៅដល់​គ្រប់​វិ​ស័យ​ទាំងអស់​។​