​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​ជា​ផ្លូវការ​ ​សម្រាប់​កំណើន​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​ជា​ផ្លូវការ​ ​សម្រាប់​កំណើន​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា

​ឥឡូវនេះ​ ​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​ប្រកបដោយ​គុណ​តម្លៃ​សម្រាប់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ត្រូវ​បាន​នាំមក​ជូន​ដោយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​ហើយ​កា​របើក​សម្ពោធ​សមិទ្ធផល​ថ្មី​នេះ​គឺជា​ព្រឹត្ដិការណ៍​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ក្នុងចំណោម​ព្រឹត្ដិការណ៍​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​។​

​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​រៀបចំ​បើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​ជា​ផ្លូវការ​ ​ដើម្បី​ផ្ដល់​នូវ​ចំណេះ​ដឹង​ ​ព័ត៌មាន​ទី​ផ្សារ​ ​និង​ឱកាស​វិនិយោគ​កាន់តែ​ទូលំទូលាយ​ ​ក៏ដូចជា​ដើម្បី​ដាក់​ដំណើរការ​វេទិកា​ដែល​មានការ​អភិវឌ្ឍ​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​សម្រាប់​ការ​ផ្សព្វផ្សាយ​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ប្រកបដោយ​ភាព​ងាយស្រួល​ ​ប្រសិទ្ធ​ភាព​ ​និង​ទំនុក​ចិត្ត​។​

​កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដល់​កិត្ដិយស​ចូលរួម​ពី​និយ័ត​ករ​ទី​ផ្សារ​ ​ដោយមាន​វត្ដមាន​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​ឯកឧត្តម​បណ្ឌិត​ វិ​ន​ ​ភក្តី​ ​អគ្គនាយក​រង​នៃ​ ​ន​.​ម​.​ក​ ​និង​សហការី។​ ​ក្រៅពី​នេះ​ ​នៅ​មាន​តំណាង​ដែល​អញ្ជើញ​មកពី​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ដូចជា​៖​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ក្រុមហ៊ុន​ ​Rich​will​ ​Japan​ ​និង​ក្រុមហ៊ុន​ ​ភី​ភី​ ​លីង​ ​ស៊ី​ឃ្យួរឹ​ធី​ ​ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​ផង​ដែរ​។​

​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​​ ​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​ដើម្បី​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ ​អ្នកតំណាង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ ​និង​ភ្ញៀវកិត្ដិយស​ទាំងអស់​ ​ក៏ដូចជា​ដើម្បី​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា​ ​បន្ទប់​ផ្សាយ​ផ្ទាល់​ដែល​ទើបនឹង​បើក​ដំណើរការ​ថ្មី​នេះ​ ​នឹង​ផ្តល់​នូវ​គុណ​តម្លៃ​ ​និង​ទំនុក​ចិត្ត​កាន់តែ​ខ្ពស់​ ​សម្រាប់​វិនិ​យោគិន​ ​និង​សាធារណជន​ទាំងអស់​។​

​បន្ទប់​ផ្សាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​សម្រាប់​ផ្សាយ​ផ្ទាល់​នូវ​ព័ត៌មាន​ទី​ផ្សារ​ទាំង​ផ្នែក​ព័ត៌មាន​ ​និង​ផ្នែក​បច្ចេកទេស​ឱ្យ​កាន់តែ​ឆាប់រហ័ស​ ​និង​ទូលំទូលាយ​។​ ​ម្យ៉ាងទៀត​ ​វាក៏​ជា​វេទិកា​មួយ​សម្រាប់​ជួយ​សម្រួល​ដល់​ការរៀបចំ​កម្មវិធី​អប់រំ​នានា​សម្រាប់​ជា​ប្រយោជន៍​ដល់​សាធារណជន​ ​ដែល​កម្មវិធី​ទាំងនោះ​រួម​មាន​៖​ ​ការ​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច​ ​ចំណេះ​ដឹង​ផ្នែក​វិនិយោគ​ ​បទពិសោធន៍​ជួញ​ដូរ​ ​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ឱកាស​ការងារ​ជាដើម​។​ ​លើស​ពី​នេះ​ទៀត​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​អាច​ប្រើប្រាស់​បន្ទប់​ផ្សាយ​ផ្ទាល់​នេះ​ ​ក្នុង​ការរៀបចំ​កម្មវិធី​នានា​ ​ដើម្បី​ផ្ដល់​ការ​ប្រឹក្សា​ ​និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​អតិថិជន​របស់​ពួកគាត់​ ​ក៏ដូចជា​សម្រាប់​អ្នកចូលរួម​ទី​ផ្សារ​ទាំងអស់​ផង​ដែរ​។​

​នៅ​ក្នុង​កម្មវិធី​ ​លោក​ ​Law​r​e​nc​e​ Kook ​បាន​មានប្រសាសន៍ថា​៖​ ​«​ថ្ងៃនេះ​ ​គឺជា​ការ​បោះជំហាន​ដ៏​សំខាន់​មួយទៀត​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​អប់រំ​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៦​ ​មក​ ​យើង​បាន​រួមគ្នា​អភិវឌ្ឍ​ទី​ផ្សារ​បន្ដិច​ម្តងៗ​ជាមួយ​និយ័ត​ករ​របស់យើង​។​ ​ដូច​ឃ្លា​មួយ​ពោលថា​ ​«​មហា​កំពែង​ចិន​ (​Great Wall​) ​មិនមែន​ត្រូវ​បាន​សាងសង់​រួចរាល់​ក្នុងរយៈពេល​មួយថ្ងៃ​នោះ​ទេ​។​ ​ដូច្នេះ​ ​យើង​ជឿ​ថា​ ​យើង​មិន​អាច​សម្រេច​គោលបំណង​ធំ​ក្នុង​ពេល​ដ៏​ខ្លី​ ​ឬ​ដោយ​គ្មាន​សកម្មភាព​បាន​ឡើយ​។​ ​ផ្ទុយទៅវិញ​ ​បើ​យើង​មាន​សកម្មភាព​ ​ទោះ​ជា​ចាប់ផ្ដើម​ពីតូច​ៗ​ទៅ​ក្ដី​ ​យើង​នឹង​អាច​សម្រេច​បាន​ក្តី​សុបិន​ដ៏​ធំ​របស់យើង​ជាក់​ជាមិនខាន​។​ ​នេះ​ជា​ដំណើរ​ ​ដែល​មាន​អត្ថន័យ​សម្រាប់​យើង​។​ ​ជាក់ស្ដែង​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​តំបន់​វិនិយោគ​ឧបករណ៍​និស្សន្ទ​ល្អ​បំផុត​មួយ​នៅ​អា​ស៊ាន​ ​យើង​ត្រូវ​បន្ថែម​រូបមន្ដ​ ​និង​គ្រឿងផ្សំ​ដែល​មាន​ជីវជាតិ​ជាច្រើន​ទៀត​ទៅ​ក្នុង​ទី​ផ្សារ​ ​តាមរយៈ​ការ​ចែករំលែក​ជំនាញ​ ​និង​ចំណេះ​ដឹង​របស់យើង​»​។​

​លោក​ក៏បាន​បន្ថែម​ទៀត​ថា​៖​ ​«​កា​របើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​នេះ​ ​ក៏​សម្រាប់​បម្រើ​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​របស់យើង​ ​ក៏ដូចជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ ​និង​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ផ្សេងទៀត​ផង​ដែរ​។​ ​ដូច្នេះ​ ​យើង​នឹង​រង់ចាំ​ទទួលស្វាគមន៍​ ​និង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទប់​ផ្សាយ​ផ្ទាល់​នេះ​ ​ប្រសិនបើ​ពួកគាត់​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ចែករំលែក​ចំណេះ​ដឹង​របស់​ពួកគាត់​សម្រាប់​វិនិ​យោគិន​។​ ​ជាជាង​ហៅ​បន្ទប់​នេះ​ថា​ ​ជា​បន្ទប់​ផ្សាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ខ្ញុំ​សូម​ឱ្យ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​ទាំងអស់​ ​ដាក់ឈ្មោះ​បន្ទប់​មួយ​នេះ​ថា​ ​បន្ទប់​ផ្សព្វផ្សាយ​ឧបករណ៍​និស្សន្ទ​នៃ​កម្ពុជា​ ​ចាប់ពី​ពេលនេះ​តទៅ​។​ ​ក្នុងនាម​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ខ្ញុំ​សន្យា​ថា​ ​ខ្ញុំ​នឹង​ប្រើប្រាស់​បន្ទប់​នេះ​ឱ្យ​បាន​ញឹកញាប់​ ​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​វិនិយោគ​ ​និង​ទិដ្ឋភាព​ទូទៅ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ទូទាំង​ពិភពលោក​»​។​

​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​បាន​ចូលរួម​សាទរ​ដល់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចំពោះ​សមិទ្ធផល​មួយ​នេះ​ ​និង​បាន​លើក​សរសើរ​ក្រុមហ៊ុន​ក្នុង​ការចូលរួម​ចំណែក​ឥតឈប់ឈរ​ ​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​

​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ ​ដែល​បាន​ចូលរួម​ជាមួយ​ ​ឯកឧត្តម​ ​ថ្នាក់​ដឹកនាំ​ ​និង​ភ្ញៀវកិត្តិយស​ទាំងអស់​ ​ក្នុង​កម្មវិធី​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៃ​បន្ទប់​ផ្សាយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​ ​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ទំហំ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​សរុប​នៅ​កម្ពុជា​ ​បាន​បន្ត​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៦​ ​មក។​ ​ហើយ​ទោះបីជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ជាស​កល​ក្ដី​ ​ទំហំ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​នៅតែ​ទទួល​បាន​ទិន្នន័យ​ខ្ពស់​ ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ទទួល​បាន​ចំណែក​ទី​ផ្សារ​រហូតដល់​ ​៨​៧​%​»​។​

​ឯកឧត្ដម​ក៏បាន​ផ្ដល់​អនុសាសន៍​ទៀត​ថា​៖​ ​«​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ ​និង​ផ្លែផ្កា​ ​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ​ទាំងអស់​ ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​ខ្ពស់​បំផុត​ ​ក្នុង​ការ​ផ្តល់​ជូន​ការ​ប្រឹក្សា​យោបល់​ ​និង​ការ​បណ្តុះបណ្តាល​គ្រប់គ្រាន់​ដល់​អតិថិជន​ ​ស្របតាម​ក្រម​សីលធម៌​ ​ទំនួល​ខុសត្រូវ​ ​និង​បទ​ប្បញ្ញត្តិ​។​ ​ព្រឹត្ដិការណ៍​នៃ​កា​របើក​សម្ពោធ​ក្នុងថ្ងៃនេះ​ ​គឺជា​គំរូ​ដ៏​ល្អ​មួយ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុង​ការ​អភិវឌ្ឍ​ទី​ផ្សារ​ទាំង​ក្នុង​តំបន់​ ​និង​ទៅកាន់​ពិភពលោក​»​។​

​កម្មវិធី​ទាំងមូល​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​ ​និង​គួរ​ជាទី​មោ​ទក​ ​ហើយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ​ន​.​ម​.​ក​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ភ្ញៀវកិត្ដិយស​ ​និង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ ​ដែល​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​បង្កើត​បាន​នូវ​ពេលវេលា​ដ៏​ពិសេស​ ​និង​មិន​អាច​បំភ្លេច​បាន​នេះ​។​ ​បន្ទាប់ពី​បាន​បើក​សម្ពោធ​បន្ទប់​ផ្សាយ​ផ្ទាល់​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នៅតែ​បន្ដ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ក្នុង​ការ​ជំរុញ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​នាំមក​នូវ​សមិទ្ធផល​នៃ​បច្ចេកវិទ្យា​ច្នៃ​ប្រតិដ្ឋ​ថ្មីៗ​លំដាប់​ពិភពលោក​ ​ដើម្បី​ពន្លឿន​កំណើន​ការ​អភិវឌ្ឍ​ ​និង​បង្កើន​អត្ថប្រយោជន៍​សម្រាប់​ទាំងអស់គ្នា​។​