​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូល​រួមចំណែក​នៅ​ក្នុង​កិច្ចប្រជុំ​ហិរញ្ញវត្ថុ​ ​Finance​ ​Summit​ 2020 ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូល​រួមចំណែក​នៅ​ក្នុង​កិច្ចប្រជុំ​ហិរញ្ញវត្ថុ​ ​Finance​ ​Summit​ 2020 ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា

​​នា​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ហិរញ្ញវត្ថុ​ ​Finance​ ​Summit​ 2020 ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​និង​ត្រូវ​បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​នៅ​សណ្ឋាគារ​ ​Rose​wood​ ​Y​an​go​n ​នៅ​ទីក្រុង​រ៉​ង់ហ្គូ​ន​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដោយមាន​វត្តមាន​នៃ​អ្នកជំនាញ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ម្ចាស់​អាជីវកម្ម​ ​និង​វិនិ​យោគិន​ប្រមាណ​២​០​០​នាក់​មកពី​កន្លែងផ្សេង​ៗ​គ្នា​នៃ​ពិភពលោក​។​ ​ការ​អញ្ជើញ​ចូលរួម​នេះ​ ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួមគ្នា​ជាមួយ​អ្នកជំនាញ​កំពូល​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​ការយល់​ដឹង​ ​និង​ការ​វិភាគ​អំពី​និន្នាការ​អភិវឌ្ឍន៍​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​។​ ​ការ​ចែករំលែក​នេះ​ ​បាន​ផ្ដល់​នូវ​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​វិ​ស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ ​ជាពិសេស​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក្នុង​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ពង្រីក​ទី​ផ្សារ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឱ្យ​កាន់តែ​ឆាប់រហ័ស​តាមរយៈ​ការ​ដាក់បញ្ចូល​នូវ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​។​

​លោក​ U ​M​in​ ​H​t​i​k​e​ ​A​un​g​ ​អភិបាល​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ ​New​ ​World​ ​Financial​ ​Group​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​របស់​លោក​ពិតជា​មាន​កិត្តិយស​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ ​Finance​ ​Summit​ 2020 ​ហើយ​លោក​​​មាន​សុទិដ្ឋិនិយម​ទៅលើ​ឱកាស​វិនិយោគ​ថ្មីៗ​ ​ក៏ដូចជា​ភាព​រីក​ចម្រើន​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​របស់​មី​យ៉ា​ន់​ម៉ា​នា​ពេល​ខាងមុខ​ដ៏​ខ្លី​។​

​ចាប់តាំង​ពី​ថ្ងៃ​ទីមួយ​ដែល​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្កើត​ទម្លាប់​នៃ​ការ​ចែករំលែក​និង​ការចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ហិរញ្ញវត្ថុ​ ​ការ​ផ្តល់​ចំណេះ​ជំនាញ​លើ​ការ​វិនិយោគ​ ​ការ​ចែករំលែក​បទពិសោធន៍​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ការ​ផ្ដល់​យោបល់​សម្រាប់​ការ​បង្កើត​និង​ការ​ធ្វើ​វិសោធនកម្ម​លើ​បទ​ប្បញ្ញត្តិ ​ព្រមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ល្អ​បំផុត​ផង​ដែរ​។​

​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​លោក​ ​Law​r​e​nc​e​ Kook ​បាន​មានប្រសាសន៍ថា​៖​ “​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​មកកាន់​វេទិកា​នេះ​ ​ហើយ​ធ្វើការ​ចែករំលែក​ជាមួយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នានា​ ​ដើម្បី​នាំមក​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​វិ​ស័យ​របស់យើង​។​ ​ខ្ញុំ​សូម​បង្ហាញ​នូវ​ការ​កោត​ស​សើ​រ​ដ៏​ស្មោះត្រង់​ចំពោះ​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​សម្រាប់​ការ​បង្កើត​កិច្ចប្រជុំ​នេះ​ ​ហើយ​ខ្ញុំ​នឹង​ស្វាគមន៍​រាល់​ឱកាស​ទាំងអស់​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ជាង​២​០​ឆ្នាំ​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​ដល់​សាធារណជន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​បាន​បំពេញ​រួចមក​ហើយ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្នុង​ដំណើរ​សិក្ខាសាលា​ទូទាំង​25​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​។​”

​ក្រៅពី​លោក​ ​Law​r​e​nc​e​ Kook ​សមាសភាព​វាគ្មិន​ដ​ទែ​ទៀត​ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​តុមូល​លើ​ប្រធាន​បទ​ “​Annual​ ​Market​ ​Outlook​” ​នៃ​កិច្ចប្រជុំ​ ​Finance​ ​Summit​ 2020 ​មាន​ដូចជា​៖​ ​លោក​ U ​M​in​ ​H​t​i​k​e​ ​A​un​g​ ​លោក​ N​a​o​to​ ​Ar​as​e​ ​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​លោក​ ​P​e​t​e​r Cru​z​ ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ​First​ ​Bin​ ​Z​aye​d​ ​Gold​ ​លោក​ ​G​e​or​g​e​ ​Black​ ​ប្រធាន​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ​Gold​well​ ​Capital​ ​និង​លោក​ ​Sam​ K​i​ma​ ​អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ​First​ ​Asia​ ​Merchant​s ​Bullion​។​