ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រៀបចំសិក្ខាសាលាការងារ ដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជា

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រៀបចំសិក្ខាសាលាការងារ ដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជា

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំសិក្ខាសាលាការងារដោយជោគជ័យ ដើម្បីលើកកម្ពស់ឱកាសការងារឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតម្រង់ទិសបេក្ខជនដែលមានសក្តានុពលក្នុងការចាប់យកឱកាសការងារឱ្យបានត្រឹមត្រូវ ជាមួយនឹងទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍវិថីការងារ។

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំស្តង់ជ្រើសរើសបុគ្គលិកនៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ អមដោយការតម្រង់ទិសការងារ តាមរយៈសិក្ខាសាលាការងារ ដោយផ្តោតសំខាន់ទៅលើការផ្តល់ជូនបេក្ខជនដែលមានចំណាប់អារម្មណ៍ទាំងអស់នូវបទបង្ហាញខ្លីៗប៉ុន្តែមានអត្ថន័យ ដើម្បីឱ្យពួកគាត់អាចយល់យ៉ាងច្បាស់អំពីបេសកកម្មរបស់ក្រុមហ៊ុន ព្រមទាំងឱកាសនៃការចូលរួមជាមួយក្រុមហ៊ុន និងក្រុមការងារប្រកបដោយថាមពលរបស់យើង ដែលមានមុខតំណែងជាច្រើនសមស្របនឹងពួកគាត់បំផុត។

ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្តាលឈានមុខគេនៅកម្ពុជា បេសកកម្មរបស់យើងគឺនាំយកក្រុមជំនាញអន្តរជាតិ ប្រវត្តិនៃភាពជោគជ័យ ចំណេះដឹង និងជំនាញ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃការវិនិយោគ រួមបញ្ចូលការជួញដូរឧបករណ៍និស្សន្ទទៅជាធាតុផ្សំដ៏សំខាន់មួយនៃឧស្សាហកម្មហិរញ្ញវត្ថុដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងផ្លាស់ប្តូរកម្រិតបរិបទ និងចក្ខុវិស័យនៃឧបករណ៍ជួញដូរនៅកម្ពុជា។

ក្នុងនោះដែរ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានដើរតួនាទីយ៉ាងសំខាន់ចំពោះការកើនឡើងនៃចំនួនក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងវិនិយោគិន។ ហើយឥឡូវនេះ ក្រុមហ៊ុនបានបើកឱកាសការងារកាន់តែច្រើន និងជ្រើសរើសបុគ្គលិកបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ និងរួមចំណែកដល់កំណើនការងារនៅកម្ពុជា។

លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានធ្វើបទបង្ហាញដោយចែករំលែកនូវគតិបណ្ឌិត និងការជំរុញទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ លោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតព្រឹត្តិការណ៍នេះ គឺចង់ឱ្យបេក្ខជនដែលមានទេពកោសល្យទទួលបាននូវការយល់ដឹងអំពីទស្សនវិស័យការងារ បញ្ហាប្រឈម ការលើកទឹកចិត្ត និងការអភិវឌ្ឍអាជីពការងារ។

លោក Lawrence Kook  បានបន្ថែមថា៖ «នេះគឺជាវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីបង្កើតការងារនានា។ ហើយ​យើង​មាន​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​បេក្ខជន​ដែល​មាន​សក្ដានុពល​ទាំងអស់​ក្នុង​ការ​ចាប់យក​តំណែង​ដែល​ពួកគេ​អាច​បង្ហាញ​សមត្ថភាព​យ៉ាង​ស្វាហាប់។»

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានផ្តល់តួនាទីឱ្យខ្លួនឯងក្នុងការបង្កើតការងារបន្ថែមទៀត សូម្បីតែមុន អំឡុងពេល និងបន្ទាប់ពីពេលវេលាដ៏លំបាក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ យុទ្ធនាការដែលពាក់ព័ន្ធពីមុនរបស់យើង រួមមាន៖កម្មសិក្សា កិច្ចជជែកពិភាក្សាសម្រាប់និស្សិត ដំណើរទស្សនកិច្ចរបស់និស្សិត និងសិក្ខាសាលាជាដើម។

សិក្ខាសាលាការងារ បានបញ្ចប់ទៅដោយជោគជ័យ។ បន្ទាប់ពីបានសរសើរដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលទាំងអស់ដែលបានជួយធ្វើឱ្យសិក្ខាសាលានេះកើតឡើង ក្រុមហ៊ុន ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានប្រកាសថា ក្រុមហ៊ុននឹងបន្តនាំយកនូវអ្វីៗដែលខ្លួនមាន ដើម្បីពង្រឹងធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។