ក្រុមហ៊ុន​ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ អ៊ិច​ឆេង​ ​នាំ​យក​ឱកាស​មាស​នៃ​ការ​វិនិយោគ​សម្រាប់​វិនិយោគិន​នៅ​មីយ៉ាន់ម៉ា​

ក្រុមហ៊ុន​ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ អ៊ិច​ឆេង​ ​នាំ​យក​ឱកាស​មាស​នៃ​ការ​វិនិយោគ​សម្រាប់​វិនិយោគិន​នៅ​មីយ៉ាន់ម៉ា​

​កាលពី​ថ្ងៃ​ទី​០៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៩​ ​ក្រុមហ៊ុន​ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ត្រូវ​បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ ​ដើម្បី​ចូលរួម​ចែករំលែក​ក្នុង​សិក្ខាសាលា​មួយ​ក្រោម​ប្រធាន​បទ​ “​ឱកាស​មាស​សម្រាប់​វិនិ​យោគិន​ឧបករណ៍​និស្សន្ទ”។​ ​សិក្ខាសាលា​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​នៅ​សណ្ឋាគារ​ ​Wyndham​ ​Grand​ ​Yangon ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ​និង​មាន​អ្នកចូលរួម​ជា​វិនិ​យោគិន​សក្ដានុពល​ជាង​៧០​នាក់។​
​នៅ​ក្នុង​សិក្ខាសាលា​នេះ​ ​លោក​ ​M​in​ ​H​t​i​k​e​ ​A​un​g​ ​អភិបាល​គ្រប់គ្រង​ ​និង​លោក​ K​y​a​w​ ​Z​in​ ​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​បាន​ធ្វើការ​បង្ហាញ​ពី​ប្រវត្តិ​ដ៏​ខ្លាំងក្លា​របស់​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​ព្រមទាំង​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន​ក្នុង​ការ​នាំ​យក​ពន្លឺ​វិជ្ជមាន​ ​និង​កត្តា​ជំរុញ​ភាព​ជោគជ័យ​ដល់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

​បន្ទាប់ពី​កិច្ចប្រជុំ​ដំបូង​ៗ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​ក្រុមហ៊ុន​ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​ ​និង​ជឿជាក់​ថា​វា​អាច​បង្កើត​នូវ​លទ្ធផលវិជ្ជមាន​ជាច្រើន​ ​ក្រោយ​ពី​ក្រុមហ៊ុន​ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​បង្កើត​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ស្រប​ច្បាប់​ជាលើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​ដោយ​ប្រឡូក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អស់​រយៈពេល​ជាង​ 20 ​ឆ្នាំ​មក​ហើយ​ ​លោក​ ​Lawrence​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​និង​កំពុង​ផ្តល់​ចំនេះ​ជំនាញ​ដល់​វិនិ​យោគិន​ជាច្រើន​ ​និង​បាន​លើកទឹកចិត្ត​ពួកគេ​ឱ្យ​បង្កើន​បទពិសោធន៍​ក្នុង​ការ​វិនិយោគ​ ​និង​រៀបចំផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ផង​ដែរ។​

​នៅ​ក្នុង​សិក្ខាសាលា​នេះ​ដែរ​ ​លោក​ ​Lawrance​ ​បាន​និយាយ​ថា​៖​ ​«​នៅ​ពេល​និយាយ​អំពី​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​យើង​នឹង​ឃើញ​ថា​ ​គុណសម្បត្តិ​មាន​ច្រើនជាង​គុណវិបត្តិ​ ​ជាពិសេស​នៅ​ពេល​វិនិ​យោគិន​បាន​សិក្សា​អំពី​វា។​ ​ការសិក្សា​នេះ​ ​គឺ​ដូចជា​ការ​វិនិយោគ​រយះ​ពេលវែង​អញ្ចឹង។​ ​នៅពេលដែល​អ្នក​សិក្សា​អំពី​ព័ត៌មាន​និង​ការ​វិភាគ​ទី​ផ្សារ​កាន់តែ​ច្រើន​ ​វា​នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​សំរាប់​អ្នក​ក្នុង​ការ​វិនិយោគ៕»