ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ក្នុង​ពិព័រណ៍អន្តរជាតិ​នៅ​ទីក្រុង​ឡុង​ដ៏​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ក្នុង​ពិព័រណ៍អន្តរជាតិ​នៅ​ទីក្រុង​ឡុង​ដ៏​

​កាលពី​ពេលថ្មីៗនេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ ​L​on​don​ ​Summit​ 2018 ​នៅ​សាល​ ​Old​ ​Bill​in​g​s​gate​ ​នៃ​ទីក្រុង​ឡុង​ដ៍ ​ប្រទេស​អង់គ្លេស​ ​ហើយ​បាន​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ ​និង​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ដល់​អ្នកចូលរួម​ពិព័រណ៍​ជាច្រើន​រូប​ ​ដែល​បាន​មកពី​តំបន់​ផ្សេងៗ​គ្នា​នៃ​សាកលលោក​។​ ​ពេល​នោះ​ ​គឺជា​ពេលវេលា​ដ៏​សំខាន់​ ​និង​ប្រកបដោយ​មោទកភាព​សម្រាប់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ព្រោះ​ក្រុមហ៊ុន​ ​គឺជា​ស្ថាប័ន​តែមួយ​គត់​ពី​ប្រទេស​កម្ពុជា​ ​ដែល​បាន​មាន​វត្តមាន​ ​បាន​បង្កើន​វិសាលភាព​នៃ​ភាពជា​ដៃគូ​អន្តរជាតិ​ ​បាន​ពង្រីក​ការ​ដឹង​លឺ​របស់សាធារណៈ​ជនបរទេស​លើ​ប្រទេស​កម្ពុជា​ ​និង​បាន​គូស​បញ្ជាក់​នូវ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នៅ​ពិព័រណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ធំ​បែប​នេះ​។​ ​អ្វី​ទាំងអស់​នោះ​ ​បាន​បង្កើត​ជា​វេទិកា​មួយ​សម្រាប់​លំ​ហូរ​ចូល​ជាបន្តបន្ទាប់​នៃ​វិនិ​យោគិន​បរទេស​ ​ដែល​នឹង​ជ​ម្រុ​ញ​ឱ្យ​មាន​ចរន្ដ​រស់រវើក​នៃ​សកម្មភាព​វិនិយោគ​។​

​L​on​don​ ​Summit​ 2018 ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំបំផុត​សម្រាប់​សហគមន៍​ហិរញ្ញវត្ថុ​ ​បាន​ប្រព្រឹត្តទៅ​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​ 13 ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃ​ទី​ 14 ​ខែវិច្ឆិកា​ ​ហើយ​បាន​ប្រមូលផ្ដុំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន​ ​រួម​មាន​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ក្រុមហ៊ុន​ឈាន​មុខ​ក្នុង​វិ​ស័យ​ឧបករណ៍​និស្សន្ទ ​ក្រុមហ៊ុន​ប្រតិបត្តិការ​ផ្ដល់​សន្ទនិយភាព​ ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​

​គួរ​ជាទី​មោ​ទក​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​តាំង​ពិព័រណ៍​ ​ក៏ដូចជា​អ្នកទស្សនា​ ​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់​នៅ​ក្នុង​ពិព័រណ៍​នោះ​។​ ​ចំណុច​សំខាន់​ៗ​ដែល​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​លើកឡើង​ពី​ប្រទេស​កម្ពុជា​ ​រួម​មាន​ទិដ្ឋភាព​ទូទៅ​នៃ​ប្រទេស​កម្ពុជា​ ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ​ទ​ស្សនៈវិ​ស័យ​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ ​និង​សក្តានុពល​នៃ​ការ​វិនិយោគ​ដ៏​ធំសម្បើម​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ក្រុមហ៊ុន​ ​ក៏បាន​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​ជាមួយនឹង​អ្នកជំនាញ​ ​និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ហិរញ្ញវត្ថុ​ ​ហើយ​បាន​អញ្ជើញ​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​ ​ដើម្បី​ធ្វើអាជីវកម្ម​និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អ្នកត្រួសត្រាយ​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ​ជា​លទ្ធផល​ការ​កើន​ឡើង​នៃ​សកម្មភាព​វិនិយោគ​ ​នឹង​រួមចំណែក​ដល់​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ​L​on​don​ ​Summit​ 2018 ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បន្ត​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ ​ក្នុង​ការ​ជ​ម្រុ​ញ​ ​និង​នាំមុខ​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ ​ជាពិសេស​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ឱ្យ​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត​ ​ដោយមាន​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពីសំណាក់​អ្នកប្រតិបត្តិ​ការ​ទី​ផ្សារ​ ​ក៏ដូចជា​វិនិ​យោគិន​ជាតិ​និង​អន្តរជាតិ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មុន​ពេល​ចូលរួម​ក្នុង​ ​L​on​don​ ​Summit​ 2018 ​នៅ​លើឆាកអន្តរជាតិ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ ​iF​X ​Ex​p​o ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​ហើយ​បាន​បង្ហាញខ្លួន​នៅ​លើ​គេហទំព័រ​អន្តរជាតិ​ ​Finance​ ​Magnate​s ​ផង​ដែរ​។​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ​ក្រុមហ៊ុន​ ​បាន​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការរៀបចំ​វេទិកា​ឧបករណ៍​និស្សន្ទ​ផ្សេងៗ​គ្នា​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុមហ៊ុន​ ​បាន​ទទួលជោគជ័យ​ក្នុង​ការ​សហ​ការរៀបចំ​វេទិកា​ដ៏​ធំ​មួយ​ជាមួយនឹង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​សមាគម​ប្តូរ​មាស​ ​និង​ប្រាក់​ប្រទេស​ចិន​ (​Chinese​ ​Gold​ ​and​ ​Silver​ ​Exchange​ ​Society​)​។​ ​នៅ​ចុងខែ​វិចិ្ឆ​កា​និង​ដើមខែ​ធ្នូ​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នឹង​ចូលរួម​ចែករំលែក​បទពិសោធន៍​ ​និង​ជំនាញ​របស់​ខ្លួន​នៅ​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ផង​ដែរ​។​