ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជួបសំណេះសំណាលជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជួបសំណេះសំណាលជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានជួប និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ភិន វិជ្ជាវឌ្ឍនា ដែលជាអគ្គកុងស៊ុលនៅទីនោះ។

ដំណើរទស្សនកិច្ចនេះក៏ត្រូវបានចូលរួមដោយដៃគូសហការរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដូចជា៖ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី សមាគមពាណិជ្ជកម្មកម្ពុជា-ចិន និងសមាគម Belt & Road Association ។

ក្រៅពីកិច្ចសំណេះសំណាលទូទៅ ជំនួបនេះក៏បានពិភាក្សាអំពីទំនាក់ទំនងការបរទេសរវាងកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់ការលើកកម្ពស់ឱកាសរបស់ប្រជាពលរដ្ឋ និងការប្ដេជ្ញាចិត្តសម្រាប់ការអភិវឌ្ឍផ្សេងៗទៀត។

ការសន្ទនាបានបញ្ចប់ទៅប្រកបដោយភាពសុទិដ្ឋិនិយម ហើយភាគីពាក់ព័ន្ធទាំងអស់នឹងអនុវត្ដនូវផែនការ និងយុទ្ធសាស្រ្ត ដើម្បីសម្រេចឱ្យបាននូវគោលបំណង និងនាំមកនូវអត្ថប្រយោជន៍សម្រាប់កម្ពុជា ទៅតាមវិជ្ជាជីវៈ និងតួនាទីនៃស្ថាប័នរៀងៗខ្លួន