​ខេត្ត​ក្រចេះ​ – ​គោលដៅ​ទី​១​៣​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៩​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​រដ្ឋបាល​ខេត្ត​

​ខេត្ត​ក្រចេះ​ – ​គោលដៅ​ទី​១​៣​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៩​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​រដ្ឋបាល​ខេត្ត​

​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​រដ្ឋបាល​ខេត្ត​ក្រចេះ​ ​ក្នុង​ការរៀបចំ​សិក្ខាសាលា​នៅ​ខេត្ត​ក្រចេះ​ ​ដែល​ជាគោល​ដៅ​ទី​១​៣​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩​ ​ក្រោម​អធិបតី​ឯកឧត្តម​ ​ប៉ែន​ ​លី​ណា​ត​ ​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ​ ​និង​លោក​ ​ជា​ ​បុល្លិកា​ ​អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​ភ្ជាប់​ជាមួយនឹង​ប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​មាន​គោលបំណង​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ ​បទពិសោធន៍​ ​បទ​ប្បញ្ញាត្តិ ​និង​ឱកាស​វិនិយោគ​ដល់​សាធារណៈ​ជន​នៅ​ទូទាំង​ព្រះរាជា​ណាចក្រកម្ពុជា​។​

​លោក​ ​ជា​ ​បុល្លិកា​ ​បាន​ផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​ក្រចេះ​នេះ​ ​ហើយ​បាន​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​គោលជំហរ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការពង្រីក​ការ​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​បន្ថែម​ទៀត​។​ ​លោក​ ​បុល្លិកា​ ​ក៏បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ ​និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ ​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។​

​បន្ទាប់មក​ ​ឯកឧត្តម​ ​ប៉ែន​ ​លី​ណា​ត​ ​បាន​ផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​ជា​ផ្លូវការ​ ​និង​បាន​លើកឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​របស់​លោក​ ​និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិ​ស័យ​ ​ជាពិសេស​វិ​ស័យ​សេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យ​ឃើញ​ ​តាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ​ដែល​ជួយ​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​នឹង​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុងរង្វង់​ ​៧​% ​ក្នុង​មួយ​ឆ្នាំ​។​ ​តាមរយៈ​សិក្ខាសាលា​នេះ​ ​ឯកឧត្តម​ ​ប៉ែន​ ​លី​ណា​ត​ ​ក៏​រំពឹង​ថា​ ​សិក្ខាកាម​នឹង​ទទួល​បាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ ​ជាពិសេស​លើ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​របស់​លោក​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​និង​ជឿជាក់​ថា​ ​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​វិនិ​យោគិន​ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ​ទាំង​ក្នុងរយៈពេល​ខ្លី​ ​និង​រយៈពេល​វែង​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ ​និង​មានការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។​

លោក​ ​Law​r​e​nc​e​ ​បាន​និយាយ​ថា​៖​ ​«​ត្រឹម​ស​ប្ដាហ៍​ទី​១​នៃ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​នឹងបាន​ធ្វើដំណើរ​ ​និង​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈ​ជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​។​ ​នេះ​ ​គឺជា​ប្រវត្តិ​សា​ស្រ្ត​ដំបូង​ ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​កម្ពុជា​។​ ​មិនតែប៉ុណ្ណោះ​ ​យើង​នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ ​និង​ទាក់ទាញ​វិនិ​យោគិន​បរទេស​ឱ្យ​មក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណភូមិ​នេះ​ ​ហើយ​វា​គឺជា​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019 ​នៅ​ប្រទេស​អង់គ្លេស​នា​ពេលថ្មីៗនេះ​។​»​

​គិត​មកដល់​បច្ចុប្បន្ននេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការរៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ខេត្ត​ចំនួន​១​៨​រួចមក​ហើយ​ ​រួម​មាន​៖​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​តាកែវ​ ​ខេត្ត​កំពត​ ​ខេត្ត​កែប​ ​ខេត្ត​កំពង់ឆ្នាំង​ ​ខេត្ត​ពោធិ៍សាត់​ ​ខេត្ត​ប៉ៃលិន​ ​ខេត្ត​កណ្ដាល​ ​ខេត្ត​ព្រៃវែង​ ​ខេត្ត​ស្វាយរៀង​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កោះ​កុង​ខេត្ត​ត្បូងឃ្មុំ​ ​និង​ខេត្ត​ក្រចេះ​នេះ​តែម្ដង​។​

​នៅ​លើឆាកអន្តរជាតិ​វិញ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ធ្លាប់​បាន​ចូលរួម​ពិព័រណ៍​ ​និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំ​ៗ​ដូចជា​៖​ ​ពិព័រណ៍​ ​iF​X ​Ex​p​o ​ឆ្នាំ​២​០​១​៨​ ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១​៧​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១​៨​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ចក្រភពអង់គ្លេស​ ​និង​ពិព័រណ៍​ ​iF​X ​Ex​p​o ​A​i​s​a​ ​២​០​១​៩​នៅ​ទីក្រុង​ហុងកុង​។​ ​ក្រុមហ៊ុន​ ​ក៏មាន​ដៃគូ​សហការ​អន្តរជាតិ​ជាច្រើន​នៅ​ប្រទេស​អូ​ស្រ្តា​លី​ ​សហរដ្ឋអាមេរិក​ ​ចក្រភពអង់គ្លេស​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ទីក្រុង​ហុងកុង​ ​និង​ទីក្រុង​ឌូ​បៃ​ជាដើម​។