​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ជួប​សន្ទនា​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុ​ជាប្រចាំ​ទីក្រុង​ហុងកុង​

​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ជួប​សន្ទនា​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុ​ជាប្រចាំ​ទីក្រុង​ហុងកុង​

​នេះ​ជាលើកដំបូង​ហើយដែល​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួម​ជាមួយ​ ​លោក​បណ្ឌិត​ ​Sam​m​y​ ​So​ ​នាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​មាន​ជំនួប​ឥត​គ្រោងទុក​ជាមួយ​លោកស្រី​ ​ពេជ្រ​ ​ពុទ្ធិ​សាធ​បូព៌ា​នាគី​ ​អគ្គ​កុងស៊ុល​នៃ​ស្ថាន​អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ប្រចាំ​ទីក្រុង​ហុងកុង​។​ ​កាន់តែ​ពិសេស​ទៀត​នោះ​ ​ជំនួប​ឥត​ព្រៀ​ង​ទុក​នេះ​ ​បាន​ក្លាយ​ជា​វេទិកា​ផ្លាស់ប្ដូរ​គំនិត​ ​និង​ទស្សនវិស័យ​សំខាន់​ៗ​ជុំវិញ​ការ​ជួយ​គាំទ្រ​ដល់​ផ្នែក​អប់រំ​ ​និង​សេដ្ឋកិច្ច​ជាតិ​ក្នុង​ស្ថានភាព​លំបាក​ ​ដែល​បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​​១​៩​ ​ទាំង​នៅ​ទីក្រុង​ហុងកុង​ ​និង​នៅ​កម្ពុជា​។​

​កិច្ច​ជំនួប​ពិភាក្សា​នេះ​ ​បាន​កើតឡើង​នៅពេលដែល​អ្នក​ទាំង​បី​បាន​ជួបគ្នា​ដោយចៃដន្យ​នៅ​ក្នុង​ពិព័រណ៍​សៀវភៅ​ហុងកុង​ (​H​on​g​ Kon​g​ ​Book​ ​Fair​​លើក​ទី​៣​១​ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ (​H​on​g​ Kon​g​ ​Trade​ ​Development​ ​Council​​និង​បាន​ប្រារព្ធ​ទៅ​កាលពី​ថ្ងៃ​ទី​១​៤​ ​ខែ​កក្កដា​ ​ដល់​ ​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​ហុងកុង​ (​H​on​g​ Kon​g​ ​Convention​ ​and​ ​Exhibition​ ​Centre​)។​

​បន្ទាប់ពី​ការពិភាក្សា​អំពី​កម្មវិធី​អប់រំ​ ​ខ្លឹម​សារសំខាន់​ផ្សេងទៀត​នៃ​កិច្ចពិភាក្សា​ផ្ដោ​ត​ទៅលើ​ផល​ប៉ះពាល់​នៃ​ជំងឺរាតត្បាត​នៅ​ជុំវិញ​ពិភពលោក​ ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​យុទ្ធ​សា​ស្រ្ត​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​ ​ដោយ​រួមបញ្ចូល​ទាំង​ការ​បន្ដ​បង្កើត​កំណើន​ការងារ​ ​កំណែ​ទម្រង់​គម្រោង​វិនិយោគ​និង​ការ​ជំរុញ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​កា​រដាក់​ចេញ​នូវ​កម្មវិធី​ប្រ​ម៉ូ​សិន​ថ្មីៗ​ ​ក៏ដូចជា​ការ​លើក​ក​ម្ពស់​សាមគ្គីភាព​ ​និង​ការ​ទាក់ទាញ​ការចូលរួម​បន្ថែម​ពី​សាធារណជន​។​

​ជាមួយនឹង​បទពិសោធន៍​រួមគ្នា​ជាង​ ​៦​ ​ទសវត្សរ៍​ ​នៅ​ក្នុង​វិ​ស​​យ​អប់រំ​ ​និង​វិ​ស​​យ​ហិរញ្ញវត្ថុ​ ​លោក​ ​Law​r​e​nc​e​ Kook ​និង​លោក​បណ្ឌិត​ ​Sam​m​y​ ​So​ ​តែងតែ​ចាប់​យក​ឱកាស​ក្នុង​ការចូលរួម​ចែករំលែក​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​របស់​ពួកគាត់​ដែល​អាច​បម្រើ​ដល់​គោលដៅ​អភិវឌ្ឍន៍​ផ្សេងៗ​។​ ​តាមរយៈ​ការសន្ទនា​នេះ​ដែរ​ ​លោក​ទាំងពីរ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការចូលរួម​ថែរក្សា​សុខភាព​សេដ្ឋកិច្ច​ជាតិ​ ​ក៏ដូចជា​គុណ​តម្លៃ​ដែល​មិន​អាច​ខ្វះ​បាន​នៃ​ការចូលរួម​ចំណែក​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នានា​។​ ​ពួកគាត់​ក៏បាន​រាប់បញ្ចូល​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុងចំណោម​ក្រុមហ៊ុន​នានា​ ​ដែល​ប្តេជ្ញា​ចិត្ត​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​។​

​លោកស្រី​ ​ពេជ្រ​ ​ពុទ្ធិ​សាធ​បូព៌ា​នាគី​ ​ក៏បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ ​ដើម្បី​រួមចំណែក​ដល់​ស្ថិរភាព​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​និង​ការ​រីក​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ផង​ដែរ​ ​បើ​ទោះបីជា​បច្ចុប្បន្ននេះ​ ​លោកស្រី​បាន​និង​កំពុង​បំពេញ​កាតព្វកិច្ច​ការងារ​នៅ​ទីក្រុង​ហុងកុង​ក្ដី​។​

​ការសន្ទនា​បាន​បញ្ចប់​ទៅ​ប្រកបដោយ​ផ្លែផ្កា​លើស​ពី​ការ​រំពឹង​ទុក​ ​ជាមួយនឹង​ផែនការ​សកម្មភាព​ជាច្រើន​ផង​ដែរ​។​ ​បន្ទាប់ពីនេះ​ ​ភាគី​ទាំងសងខាង​នឹង​អនុវត្ដ​នូវ​ផែនការ​ ​និង​យុទ្ធ​សា​ស្រ្ត ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​ ​និង​នាំមក​នូវ​អត្ថប្រយោជន៍​សម្រាប់​កម្ពុជា​ ​ទៅតាម​វិជ្ជាជីវៈ​ ​និង​តួនាទី​នៃ​ស្ថាប័ន​របស់​ខ្លួន​។​