ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​ខួប​លើក​ទី​១​០​ ​នៃ​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​របស់​សាកលវិទ្យាល័យ​ប៉េកាំង​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​ខួប​លើក​ទី​១​០​ ​នៃ​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​របស់​សាកលវិទ្យាល័យ​ប៉េកាំង​

​នៅ​ថ្ងៃ​ទី​២​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​ក្នុង​កម្មវិធី​ខួប​លើក​ទី​១​០​ ​នៃ​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​ ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥណទាន​ចិន​របស់​សាកលវិទ្យាល័យ​ប៉េកាំង​ ​ក្រោម​ប្រធាន​បទ​ ​«​គំរូ​ឥណទាន​ ​និង​ការ​កសាង​ប្រព័ន្ធ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​»​។​ ​ដោយ​ស្របតាម​គោលដៅ​នៃ​ផែនការ៥ឆ្នាំ​លើក​ទី​១​៤​ ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន​ ​វិទ្យាស្ថាន​នេះ​ ​និង​ដៃគូ​ស​ម្ព័ន្ធ​ភាព​របស់​ខ្លួន​ ​មាន​កាតព្វកិច្ច​បន្ដ​ជំរុញ​យុទ្ធ​សា​ស្រ្ត​អភិវឌ្ឍន៍​ស្របតាម​ទំនើបកម្ម​ ​និង​សកល​ភា​វូប​នី​យ​កម្ម​ ​ជាពិសេស​នៅ​ក្នុង​វិ​ស័យ​សេដ្ឋកិច្ច​ ​និង​ច្បាប់​។​

​កម្មវិធី​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​យ៉ាង​ច្រើន​កុះករ​ ​រួមបញ្ចូល​ទាំង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​វិ​ស័យ​ផ្សេងៗ​ ​អ្នកជំនាញ​មកពី​នាយកដ្ឋាន​មានសមត្ថកិច្ច​ ​សាស្ត្រាចារ្យ​ ​និស្សិត​ ​និង​ភ្ញៀវកិត្ដិយស​ជាច្រើន​ទៀត​ដែល​ជា​សមាសភាព​មកពី​វិ​ស័យ​អប់រំ​ ​និង​ហិរញ្ញវត្ថុ​។​

​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​ ​តែងតែ​បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​ជាមួយនឹង​ភាព​ប្រាកដនិយម​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ក្នុង​ការ​សិក្សាស្រាវជ្រាវ​ ​និង​ការស្វែងរក​វិធី​សា​ស្រ្ត ​ក៏ដូចជា​គំនិត​ថ្មីៗ​ពី​សាកលវិទ្យាល័យ​ប៉េកាំង​ ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការសិក្សា​អំពី​អភិបាល​កិច្ច​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ការស្ថាបនា​ ​ការ​អភិវឌ្ឍ​រួមគ្នា​ ​និង​មូលនិធិ​ឥណទាន​របស់​ប្រទេស​ចិន​។​ ​អស់​រយៈពេល​ ​១​០​ឆ្នាំ​មកនេះ​ ​វិទ្យាស្ថាន​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​កសាង​សង្គម​ប្រកបដោយ​ទំនុក​ចិត្ត​ ​និង​វិ​ស័យ​សេដ្ឋកិច្ច​ឱ្យ ​កាន់តែ​រឹង​មាំ​ល្អ​ប្រសើរ​ ​ព្រមទាំង​ផ្ដល់​នូវ​ទ្រឹស្តី​ជាក់ស្តែង​ ​បទពិសោធន៍​សម្បូរ​បែប​ ​និង​របក​គំហើញ​ថ្មីៗ​ផង​ដែរ​។​

​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ក្នុងនាម​ជា​អភិបាល​រង​នៃ​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​ ​និង​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​លោក​ ​Law​r​e​nc​e​ Kook ​បាន​ចូលរួម​អប​អរសាទរ​ ​និង​ចែករំលែក​នូវ​បទពិសោធន៍​ ​ក៏ដូចជា​ការយល់​ដឹង​ស៊ី​ជម្រៅ​ទាក់ទង​នឹង​គំរូ​ឥណទាន​បច្ចុប្បន្ន​ ​និង​ការ​កសាង​ប្រព័ន្ធ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​។​ ​លោក​ក៏បាន​បង្ហាញ​ពី​ក្តី​សុបិន​របស់​លោក​ ​ដែល​ចង់​ឃើញ​មាន​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ដ៏​រុងរឿង​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ ​និង​ការ​បង្កើត​ឱកាស​វិនិយោគ​ល្អ​ៗ​ជាច្រើន​ទៀត​ផង​ដែរ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​និង​ជា​សមាជិក​នៃ​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​។​ ​គ្មានអ្វី​ផ្សេង​ច្រើន​ទេ​ ​ដែល​ល្អ​ប្រសើរ​ ​និង​មាន​តម្លៃ​ជាង​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង​ការអប់រំ​ ​ត្រួសត្រាយផ្លូវ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​និង​អភិវឌ្ឍ​ធនធានមនុស្ស​ ​ស្វែងរក​របក​គំហើញ​ថ្មីៗ​ ​និង​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​របស់យើង​។​ ​បន្ទាប់ពី​បាន​ដឹកនាំ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ឱ្យ​ឈាន​មុខ​គេ​ ​និង​ចូលរួម​ត្រួសត្រាយ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​រួចមក​ ​ខ្ញុំ​អាច​និយាយ​ថា​ ​ក្ដី​សុបិន​ក្លាយ​ជា​ការពិត​ ​ប្រសិនបើ​យើង​អាច​ដើរ​តាមផ្លូវ​និង​នាំ​យក​ភាព​ជោគជ័យ​របស់​វិទ្យាស្ថាន​ឥណទាន​ ​និង​ច្បាប់​ទៅ​កម្ពុជា​ ​ហើយ​នាំមក​វិញ​នូវ​បទពិសោធន៍​នៃ​ការ​បង្កើត​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ប្រកបដោយ​តម្លា​ភាព​សម្រាប់​ប្រទេស​ចិន។​ ​នេះ​នឹងជា​អត្ថប្រយោជន៍​ដ៏​ធំធេង​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ជាច្រើន​ជំនាន់​»​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ឈាន​មុខ​គេ​នៅ​ក្នុង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ ​ហើយ​ក្រុមហ៊ុន​ប្តេជ្ញា​បន្ដ​ពង្រឹង​សមត្ថភាព​ឱ្យ​ស្រប​ទៅ​នឹង​បរិ​បទ​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ​និង​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ដែល​នឹង​នាំមក​នូវ​ឱកាស​ជាច្រើន​សម្រាប់​អ្នកចូលរួម​ទី​ផ្សារ​ទាំងអស់​ ​ក្រោម​ការ​​​ដឹកនាំ​របស់​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​)​។​