ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បរិច្ចាគ​ថវិកា​១​ម៉ឺន​ដុល្លារ​តាមរយៈ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បរិច្ចាគ​ថវិកា​១​ម៉ឺន​ដុល្លារ​តាមរយៈ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

នាថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង​ ​ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិឧបករណ៍និស្សន្ទនៅកម្ពុជា​ ​បានបរិច្ចាគថវិកាចំនួនម៉ឺនដុល្លារ​ ​តាមរយៈសម្ដេចតេជោ ហ៊ុន​ ​សែន​ ​នាយករដ្ឋន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ​ជំនន់ទឹកភ្លៀងបានវាយប្រហារប្រជាពលរដ្ឋប្រហែលម៉ឺនគ្រួសារនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា​ ​ដែលជំរុញឱ្យពួកគាត់ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព​ ​និងស្ថិតក្នុងស្ថានភាពខ្វះខាតនូវតម្រូវការស្បៀង​ ​និងរបស់របរប្រើប្រាស់ចាំបាច់សម្រាប់ជួយង្រ្គោះជីវិត

លោកជំទាវ​ ​ឆាយ​ ​ក្ខិណា​ ​អគ្គនាយិកានៃក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង​ ​បានមានប្រសាសន៍ថា​ ​«ការបរិច្ចាគនេះ​ ​គឺជាការចូលរួមចំណែកជួយសង្គមជាតិ​ ​ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់​ ​ហើយក៏ជាឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន​ ​សែន​ ​ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់​ ​ព្រមទាំងកាត់បន្ថយជាអតិបរមានូវទុក្ខលំបាក​ ​និងហានិភ័យដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន​ ​សែន​ ​សម្ដេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង​ ​ក៏ដូចជាសប្បុរសជននានា​ ​ដែលបានចូលរួមបរិច្ចាគជួយដល់ប្រជាពលរដ្ឋ​ ​ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ