​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​អប​អរសាទរ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​និង​ ​ក្រុមហ៊ុន​ ​First​ ​Gold​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​អប​អរសាទរ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​និង​ ​ក្រុមហ៊ុន​ ​First​ ​Gold​

នៅថ្ងៃទី ខែមីនា ឆ្នាំ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានចូលរួមអបអរសាទរដល់ក្រុមហ៊ុន ហ្គោវែ ខាភីថល . ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ខ្លួន ក្នុងឱកាសពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន First Asia MerchantBullion Limited (ដែលត្រូវបានគេស្គាល់ថា First Goldដែលមានមូលដ្ឋាននៅទីក្រុងហុងកុង វិសាលភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិមួយនេះ គឺផ្ដោសំខាន់ទៅលើវិធីសាស្រ្ដចែករំលែកព័ត៌មាន និងការអប់រំទៅដល់វិនិយោគិន និងសាធារណជនទាំងអស់ឱ្យបានយល់ដឹងកាន់តែច្រើនអំពីវិសេវាហិរញ្ញវត្ថុ ម្យ៉ាងវិញទៀត គោលបំណងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ ក៏ដើម្បីជួយលើកម្ពស់ម្រិស្ដង់ដារសេវាកម្មក្រុមហ៊ុនទាំងសងខាងឱ្យកាន់តែល្អប្រសើរ ទូលំទូលាយ និងប្រកបដោយវិជ្ជាជីវៈខ្ពស់

ពិធីចុះហត្ថលេខាដែលត្រូវបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ បានទទួលការផ្ដល់កិត្ដិយសចូលរួមដោយនិយ័តករមូលបត្រកម្ពុជា រួមមាន ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ឯកឧត្ដមបណ្ឌិត វិ ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងអន្តរការីមូលបត្រ លោក យន់ សុវណ្ណារ៉ា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ពេជ្រ រិទ្ធី អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ និងលោកបណ្ឌិត Haywood Cheung ប្រធានសមាគម Chinese Gold and Silver Exchange (CGSEដើម្បីជាសក្ខីភាពនៃការសម្រេចបាននូវអនុស្សរណៈយោគយល់អន្ដរជាតិថ្មីសម្រាប់ជាប្រយោជន៍ដល់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងនៅទូទាំងសាកលលោក

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់ក្រុមហ៊ុន ហ្គោវែ ខាភីថល ក៏បានចូលរួមក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់អន្ដរជាតិមួយនេះ ដើម្បីបង្ហាញការកោតសរសើរ និងអបអរសាទរចំពោះក្រុមហ៊ុនឈ្មួញជើងសារស់ខ្លួន ក៏ដូចជាក្រុមហ៊ុន First Gold ផងដែរ សម្រាប់វត្ដមានថ្នាក់ដឹកនាំដែលបានចូលរួមជាកិត្ដិយស រួមមាន លោកជំទាវ ឆាយ ក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង លោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង

អ្នកតំណាងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងសងខាង គឺលោក ជា ពន្លក នាយកប្រតិបត្ដិនៃក្រុមហ៊ុន ហ្គោវែ ខាភីថល និង លោក Victor Tsang អភិបាលនៃក្រុមហ៊ុន First Gold

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្គោវែ ខាភីថល គឺជាក្រុមហ៊ុនឈ្មួញជើងសាមួយក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលទាំងបីនៅកម្ពុជា កន្លងមក ក្រុមហ៊ុនសមភាគីកណ្ដាល ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានមើលឃើញថា ក្រុមហ៊ុន ហ្គោវែ ខាភីថល បានវិនិយោគទាំងធនធាន និងប្រាជ្ញាស្មារតីជាច្រើនក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យទទួលបាននូវម្រិស្ដង់ដារខ្ពស់ ជាលទ្ធផលនៃការចាប់ដៃគូជាមួយក្រុមហ៊ុន First Gold មួយនេះ យើងជឿជាក់ថា ក្រុមហ៊ុន ហ្គោវែ ខាភីថល នឹងមានការអភិវឌ្ឍបន្ថែមទៀតទៅលើជំនាញវិជ្ជាជីវៈ និងសេវាកម្មរបស់ខ្លួន

លោកជំទាវ ឆាយ ក្ខិណា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្ដីកោតសរសើរជាខ្លាំងចំពោះទំនួលខុសត្រូវខ្ពស់ និងការរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន ហ្គោវែ ខាភីថល ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់អតិថិជនរបស់ខ្លួន ដោយផ្ដោសំខាន់ទៅលើការអប់រំ និងបានប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនឈ្មួញជើងសាកំពូលមួយនៅកម្ពុជាយ៉ាងឆាប់រហ័ស»

លោក ជំទាវ ក៏បានបន្ថែមទៀតថា «ក្រុមហ៊ុន First Gold គឺជាសមាជិកនៃសមាគម Chinese Gold & Silver Exchange (CGSEដែលក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង របស់យើងធ្លាប់បានទៅធ្វើទស្សនកិច្ចម្ដងរួចមកហើយ ដើម្បីធ្វើការសិក្សា និងចែករំលែកនូវបទពិសោធន៍ គំរូយុទ្ធសាស្រ្ដអាជីវកម្ម និងបទប្បញ្ញាត្ដិលើការធ្វើអាជីវកម្មឧបករណ៍និស្សន្ទ សម្រាប់ការបង្កើតទីផ្សារដ៏ជោគជ័យមួយនៅកម្ពុជា ដូច្នេះ ខ្ញុំជឿជាក់ថា កិច្ចសហការនេះ គឺជាវេទិកាដ៏ល្អមួយសម្រាប់ភាគីទាំងពីរ ក្នុងការសិក្សា និងចែករំលែករូបមន្ដល្អ ដើម្បីសម្រេចគោលដៅរួមរបស់ពួកគេ»

ដោយមើលឃើញពីកំណើននៃទំហំជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា និងបានចូលរួមជាសក្ខីភាពនៃភាពជោគជ័យនៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ប្រតិភូដែលជានិយ័តករមូលបត្រកម្ពុជា ក៏បានឆ្លៀតឱកាសអបអរសាទរដល់ភាគីទាំងសងខាង និងបានបង្ហាញការកោតសរសើរចំពោះគុណតម្លៃដ៏ធំធេងនៃកិច្ចសហការមួយនេះ

ឯកឧត្ដម ស៊ូ សុជាតិ បានមានប្រសាសន៍ថា «យើងអាចនិយាយបានថា កិច្ចសហការមួយនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទីក្រុងហុងកុង គួរកត់សំគាល់ផងដែរថា ទំហំនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ  មក ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវី នៅទូទាំងពិភពលោកក្ដីក្នុងអំឡុងពេលជាងមួយឆ្នាំចុងក្រោយនេះ ទាំងនេះក៏ដោយសារតែការខិតខំប្រឹងប្រែង និងភាពរីកចម្រើនរបស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់ ដូចជាក្រុមហ៊ុន ហ្គោវែ ខាភីថល ជាដើម ដែលទទួលបានអាជ្ញាណ្ណពីនិយ័តករមូលបត្រកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ»

បន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះហើយ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានមើលឃើញាថា ខ្លឹមសារសំខាន់ក្នុងកិច្ចសហការគ្នាមួយនេះ គឺជាដំណឹងដ៏ល្អមួយ ជាពិសេសសម្រាប់សាធារណជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទីក្រុងហុងកុង ដែលកំពុងស្វែងរកក្រុមហ៊ុនសហប្រតិបត្តិការពហុអន្តរជាតិ ដើម្បីទទួលបានចំណេះដឹងដ៏ពិតប្រាកដបន្ថែមទៀតអំពីទីផ្សារហិរញ្ញវត្ថុ និងដើម្បីបង្កើនទ្រព្យសម្បត្តិ ព្រមទាំងពន្លឿនម្រិសេដ្ឋកិច្ចរបស់ពួកគាត់