​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​សិក្ខាសាលា​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​សិក្ខាសាលា​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ

នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​សិក្ខាសាលា​លើក​ទី​១​១​សម្រាប់​អ្នក​សារ​ព័ត៌មាន​ស្តីពី​ “​ការ​ផ្សារភ្ជាប់​គ្នា​រវាង​វិ​ស័​យ​មូលបត្រ​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​” ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​

​គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ទូទៅ​ស្តីពី​ទី​ផ្សារ​មូលបត្រ​ដល់​អ្នក​សារ​ព័ត៌មាន​ ​ដើម្បី​ឱ្យ​ពួកគេ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​វិ​ស​័​យ​នេះ​ ​ហើយ​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ទី​ផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​និង​មាន​ប្រសិទ្ធ​ភាព​ដល់​សាធារណៈ​ជន​ទូទៅ​។​ ​លើស​ពី​នេះ​ ​សិក្ខាសាលា​ក៏មាន​គោលបំណង​ចង់​ឱ្យ​អ្នក​សារ​ព័ត៌មាន​យល់​ដឹង​បន្ថែម​អំពី​ការ​អភិវឌ្ឍ​នៃ​ទី​ផ្សារ​មូលបត្រ​ ​ផលិតផល​ហិរញ្ញវត្ថុ​ដូចជា​ភាគ​ហ៊ុន​ ​និង​សញ្ញាប័ណ្ណ​) ​ចំណេះ​ដឹង​ទូទៅ​ស្តីពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ដំបូន្មាន​សម្រាប់​ការ​សរសេរ​ព័ត៌មាន​មូលបត្រ​។​

​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​សិក្ខាសាលា​នេះ​ជាមួយ​លោក​ ​ជា​ ​សុធា​ ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​ ​លោក​ ​ជា​ ​សុធា​ ​គឺជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​សិក្ខាសាលា​ ​ដែល​ចូលរួម​ធ្វើ​បទ​បង្ហាញ​ចែករំលែក​ចំណេះ​ដឹង​អំពី​ “​ចំណេះ​ដឹង​ទូទៅ​ស្តីពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ”​។​

​លោក​ ​សុធា​ ​មានប្រសាសន៍ថា​ ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​អាច​ជាទី​ផ្សារ​មួយ​ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធំ​មិន​ធ្លាប់ស្គាល់​ ​ប៉ុន្តែ​សម្រាប់​ឈ្មួញ​ ​ឬ​អ្នក​វិនិយោគ​ឧបករណ៍​និស្សន្ទ​អាជីព​ ​ពួកគេ​ប្រើប្រាស់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ដើម្បី​ការពារ​ហា​និ​ភ័យ​ ​បង្កើន​ការ​វិនិយោគ​ដើម្បី​ចំណេញ​ ​និង​ធ្វើការ​ប៉ាន់ស្មាន​លើ​បំរែបំរួល​នៃ​តម្លៃ​ទំនិញ​ផ្សេងៗ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​៖​ “​ខ្ញុំ​មាន​សេចក្តីរីករាយ​ណាស់​នៅ​ថ្ងៃនេះ​ ​ដែល​បាន​ចែករំលែក​ចំណេះ​ដឹង​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ស្តីពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ដល់​អ្នក​ទាំងអស់គ្នា​ ​ជាពិសេស​អ្នក​សារ​ព័ត៌មាន​ដែល​ត្រូវការ​សរសេរ​ព័ត៌មាន​មូលបត្រ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ ​ដើម្បី​អប់រំ​សាធារណជន​ទូទៅ​ឱ្យ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ទី​ផ្សារ​​​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​មួយ​នេះ​”​។​

​ក្រៅពី​វាគ្មិន​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​វាគ្មិន​ដទៃទៀត​មកពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏មាន​វត្តមាន​នៅ​ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ​ ​ដោយធ្វើ​បទ​បង្ហាញ​រៀងៗខ្លួន​លើ​ប្រធាន​បទ​ផ្សេងៗ​គ្នា​ដូចជា​ប្រធាន​បទ​ស្ដីពី​ទី​ផ្សារ​មូល​ប័ត្រ​ ​ផលិតផល​ហិរញ្ញវត្ថុ​ ​និង​ដំបូន្មាន​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​វិ​ស​័​យ​មូលបត្រ​ ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ដល់​សិក្ខាកាម​ទាំងឡាយ​ដែល​មាន​វត្តមាន​នៅ​ទីនោះ​។​ ​សិក្ខាកាម​ដែល​បាន​ចូលរួម​សិក្ខាសាលា​នេះ​រួម​មាន​អ្នក​សារ​ព័ត៌មាន​ ​និង​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​សាកលវិទ្យាល័យ​កម្ពុជា​ ​ដែល​កំពុង​សិក្សា​នៅ​ដេ​ប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ទូរគមនាគមន៍​។​

​បន្ទាប់ពី​រៀបចំ​សិក្ខាសាលា​នេះ​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​សង្ឃឹម​ថា​អ្នក​សារ​ព័ត៌មាន​នឹង​មានការ​យល់​ដឹង​កាន់តែ​ស៊ី​ជម្រៅ​អំពី​វិ​ស​័​យ​មូល​ប័ត្រ​នៅ​កម្ពុជា​ ​និង​ពង្រឹង​ជំនាញ​របស់​ពួកគេ​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិ​ស​័​យ​មួយ​នេះ​ ​ហើយ​ជា​លទ្ធផល​ពួកគេ​នឹង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​សា​រៈ​ប្រយោជន៍​ជូ​ល​ដល់​សាធារណជន​អំពី​ទី​ផ្សារ​មូល​ប័ត្រ​ ​និង​ផលិតផល​ហិរញ្ញវត្ថុ​ផ្សេងទៀត​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​តែងតែ​គាំទ្រ​ ​និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ផ្ដល់​វគ្គ​បណ្តុះបណ្តាល​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ជូន​ដល់​សាធារណជន​ ​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​។​ ​ជាក់ស្ដែង​នៅដើម​ខែវិច្ឆិកា​នេះ​ ​ភាគី​ទាំងពីរ​បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡា​ញ​ប្រកបដោយជោគជ័យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ស្តីពី​ “​វគ្គ​បណ្តុះបណ្តាល​សម្រាប់​បុគ្គល​ត្រូវ​ទទួលស្គាល់​គុណវុឌ្ឍិ​តាម​ប្រព័ន្ធ​អន​ឡា​ញ​សម្រាប់​ក្រុមហ៊ុន​ធ្វើអាជីវកម្ម​ឧបករណ៍​និស្សន្ទ” ​ដើម្បី​ជួយ​ជ​ម្រុ​ញ​ដល់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទឱ្យ​កាន់តែ​រីក​ចម្រើន​ទៅមុខ​។​