ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពលើការបង្កើត និងចូលរួមវេទិកាសាធារណៈក្នុងគោលបំណងផ្ដល់ការអប់រំដល់សាធារណជនអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ បង្ហាញឱកាសវិនិយោគមាសដល់អតិថិជនគោលដៅ និងចូលរួមចំណែកដល់ការបង្កើតការងារ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមសិក្ខាសាលាវិនិយោគ ដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី និងមានអ្នកចូលរួមជាង ១៥០នាក់ រួមទាំងអ្នកចូលរួមដោយផ្ទាល់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ ដែលមកពីហុងកុង ហ្វីលីពីន ឥណ្ឌូនេស៊ី និងចិន។
ត្រឹមតែរយៈពេលបីខែចុងក្រោយនៃ ឆ្នាំ២០២២ នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមចំណែកដល់កម្មវិធីជាច្រើន ជាមួយនឹងលទ្ធផលវិជ្ជមាន និងការបង្កើតបាននូវមុខមាត់កាន់តែល្អប្រសើរឡើងសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ សិក្ខាសាលាអប់រំចំនួនបីដងនៅសាកលវិទ្យាល័យបីផ្សេងៗគ្នា សិក្ខាសាលានៅគ្រប់បណ្ដាខេត្ដ-ក្រុងរដូវកាលទី២ (ខេត្តកំពង់ធំ និងខេត្តសៀមរាប) សិក្ខាសាលាពាក់ព័ន្ធនឹងឱកាសនិងការអភិវឌ្ឍវិថីការងារ ពិព័រណ៍អន្ដរជាតិ iFX Expo នៅប្រទេសថៃ និងវគ្គបណ្តុះបណ្តាលផ្នែកវិនិយោគមួយចំនួនទៀតផងដែរ។
សិក្ខាសាលាវិនិយោគ ដែលមានប្រធានបទ «WRAP UP 2022, GET OPPORTUNITIES IN 2023» គឺត្រូវបានរៀបចំឡើងនៅអគារ ហ្គោលដិន ថាវវើរ រាជធានីភ្នំពេញ និងមានវាគ្មិនកិត្តិយសចំនួនបួនរូប ដែលបានឡើងចែករំលែកយ៉ាងក្បោះក្បាយអំពីប្រធានបទ ពីព្រោះវាគ្មិនទាំងអស់សុទ្ធតែមានបទពិសោធន៍ច្រើនជាងមួយទសវត្សរ៍នៅក្នុងទីផ្សារឧបករណ៍និស្សន្ទ ឬ វិស័យអចលនទ្រព្យ។
ជាលទ្ធផល អ្នកចូលរួមទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសិក្ខាសាលានេះ ព្រមទាំងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដែលអាចនាំឱ្យពួកគាត់មើលឃើញ និងអាចរៀបចំផែនការអភិវឌ្ឍផ្ទាល់ខ្លួនសម្រាប់ ឆ្នាំ២០២៣។ កាន់តែពិសេស ការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារអចលនទ្រព្យ គឺជាគោលដៅដ៏មានសក្តានុពលមួយសម្រាប់ពួកគាត់ ក្នុងការបង្កើនផលប័ត្រវិនិយោគ ខណៈដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលបាន និងកំពុងធូរស្រាលបន្តិចម្តងៗពីផលលំបាក ដែលបង្កឡើងដោយជំងឺរាតត្បាតសកល។
សកម្មភាពបន្ទាប់របស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺចាប់យកឱកាសដ៏អស្ចារ្យនេះ ជាមួយអតិថិជន និងអ្នកដែលចង់ចូលរួមជាមួយក្រុមហ៊ុនទាំងអស់។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏កំពុងបង្កើតក្រុមការងារឱ្យកាន់តែធំជាងមុន ដើម្បីផ្ដល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរដល់អតិថិជនគោលដៅ និងដើម្បីសម្រេចបាននូវភាពជោគជ័យកាន់តែធំសម្រាប់ដំណើររួមគ្នាដ៏យូរអង្វែង។