​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កម្មវិធី​ជួបជុំ​ពិភាក្សា​ការ​វិនិយោគ​ក្នុង​រដូវ​កាល​បុណ្យណូអែល​របស់​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខាភីថល​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​កម្មវិធី​ជួបជុំ​ពិភាក្សា​ការ​វិនិយោគ​ក្នុង​រដូវ​កាល​បុណ្យណូអែល​របស់​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខាភីថល​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​សេចក្ដីសោមនស្ស​ ​ដោយ​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ ​ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​កំពូល​ទាំង​បី​នៅ​កម្ពុជា​ ​គឺ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ដើម្បី​អប​អរសាទរ​រដូវ​កាល​បុណ្យណូអែល​ ​និង​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​នៃ​ការ​វិនិយោគ​ ​ក៏ដូចជា​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​នៅ​គ្រប់​ដំណាក់កាល​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ប​ស់​ខ្លួន​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ឈាន​មុខ​គេ​នៅ​កម្ពុជា។​

​ដោយ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​កម្មវិធី​នេះ​បាន​ដំណើរការ​យ៉ាង​រលូន​ក្រោម​ប្រធាន​បទ​៖​ ​«​កម្មវិធី​ជួបជុំ​ពិភាក្សា​ការ​វិនិយោគ​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​នា​រដូវ​កាល​បុណ្យណូអែល​»​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​ ​ដើម្បី​សាទរ​អំណរគុណ​រវាង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ ​និង​ពង្រីក​វិសាលភាព​នៃ​ការ​វិនិយោគ​សម្រាប់​អតិថិជន​ទាំង​ចាស់​ទាំង​ថ្មី​ ​តាមរយៈ​កម្មវិធី​ប្រ​ម៉ូ​សិន​ល្អ​ៗ​ ​រូបមន្ត​អាជីវកម្ម​ទាន់សម័យ​ ​និង​ផលិតផល​វិនិយោគ​អន្តរជាតិ​ល្បី​ៗ​។​

​ក្នុង​ឱកាស​នេះ​ ​លោក​ ​ជា​ ​ពន្លក​ ​ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​និង​លោក​ ​G​e​or​g​e​ ​Black​ ​ដែល​ជា​ប្រធាន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​បាន​លើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជួយ​ដល់​វិនិ​យោគិន​ ​និង​អ្នក​ជួញ​ដូរ​ ​ក្នុង​ការ​បង្កើន​ទ្រព្យសម្បត្តិ​ ​និង​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​។​

​លោក​ ​ជា​ ​ពន្លក​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ទោះបីជា​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ ​និង​ធ្វើសកម្មភាព​អាជីវកម្ម​ ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ក៏ដោយ​ ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​តែងតែ​រក្សា​បាន​នូវ​ក​ម្រិ​ត​ស្តង់​ដារ​វិជ្ជាជីវៈ​ខ្ពស់​បំផុត​ ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំងក្លា​ ​និង​នាំមក​នូវ​ឱកាស​វិនិយោគ​ល្អ​ៗ​កាន់តែ​ច្រើន​ ​សម្រាប់​អតិថិជន​របស់យើង​ ​ដោយសារ​កត្តា​ទាំងអស់​នេះ​ ​គឺជា​មូលដ្ឋាន​គ្រឹះ​ ​និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​ស្ថិរភាព​អាជីវកម្ម​របស់យើង​»​។​

​លោក​ ​G​e​or​g​e​ ​Black​ ​ក៏បាន​លើកឡើង​ដែរ​ថា​៖​ ​«​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​កំពូល​មួយ​នៅ​កម្ពុជា​ ​ហើយ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ថ្នាក់​គ្រប់គ្រង​ ​បុគ្គលិក​ ​ដៃគូ​សហការ​ ​និង​អតិថិជន​ ​គឺជា​គុណ​តម្លៃ​ស្នូល​នៃ​ភាព​ជោគជ័យ​របស់យើង​ ​ទោះបីជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​»​។​

​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ផលិតផល​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​របស់យើង​ ​ដូចជា​៖​ ​Face​book​ ​Net​f​l​i​x ​Micro​soft​ ​T​e​s​l​a​ ​និង​ភាគ​ហ៊ុន​ក្រុមហ៊ុន​អន្ដរជាតិ​ល្បី​ៗ​ជាច្រើន​ទៀត​ ​នឹង​ផ្តល់​ជូន​អតិថិជន​របស់យើង​នូវ​ជម្រើស​ផលិតផល​វិនិយោគ​កាន់តែ​ច្រើន​ ​ដើម្បី​ទាញ​យក​ប្រាក់ចំណេញ​ ​និង​ពង្រឹង​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ ​ក៏ដូចជា​សម្រាប់​ភាព​រីក​ចម្រើន​រួមគ្នា​ប្រកបដោយ​និរន្តរភាព​»​។​

​ពី​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​ក្រុមហ៊ុន​ ​ ​ចែករំលែក​ចំណាប់អារម្មណ៍​របស់​គាត់​ចំពោះ​ឱកាស​ពិសេស​ ​និង​អត្ថប្រយោជន៍​ ​ដែល​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​មានប្រសាសន៍ថា​៖​ ​«​ជា​ញឹកញាប់​ ​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​តែងតែ​នាំមក​នូវ​អ្វី​ដែល​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​ ​និង​សម្រាប់​ការ​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​ ​ខ្ញុំ​ពិតជា​មាន​សេចក្ដីរីករាយ​ក្រៃលែង​ ​ដែល​បាន​ចូលរួម​ជា​សក្ខីភាព​ក្នុង​កម្មវិធី​នេះ​ ​បន្ទាប់ពី​បាន​ចូលរួម​ម្ដង​រួចមក​ហើយ​ក្នុង​កម្មវិធី​ជួបជុំ​អប​អរសាទរ​បុណ្យ​សែន​ព្រះខែ​ ​និង​ឱកាស​វិនិយោគ​ថ្មី​ពី​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​កាលពី​ខែមុន​។​ ​ជាថ្មី​ម្តងទៀត​ ​ទោះ​ជា​នៅ​ក្នុង​ឱកាស​ផ្សេងគ្នា​ ​អតិថិជន​របស់​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ ​មិន​ត្រឹមតែ​កញ្ចប់​ប្រ​ម៉ូ​សិន​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ការ​គាំទ្រ​ ​និង​យុទ្ធ​សា​ស្រ្ត​វិនិយោគ​ថ្មីទៀត​ផង​ ​ដើម្បី​ចាប់ផ្ដើម​ ​ឬ​បន្ដ​ទាញ​យក​ប្រាក់ចំណេញ​ពី​ការ​ប្រែប្រួល​តម្លៃ​ភាគ​ហ៊ុន​ក្រុមហ៊ុន​អន្តរជាតិ​ល្បី​ៗ​ ​ដូចដែល​លោក​ ​G​e​or​g​e​ ​Black​ ​បាន​លើកឡើង​ខាងដើម​»​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​អ្នក​ត្រួសត្រាយផ្លូវ​ក្នុង​ការ​វិនិយោគ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្រោម​ការ​ត្រួតពិនិត្យ​ ​និង​ការ​​​ដឹកនាំ​ពី​និយ័ត​ករ​មូលបត្រ​កម្ពុជា​។​ ​ដោយសារ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មោទកភាព​ ​និង​ការ​រួមចំណែក​យ៉ាងសំខាន់​ ​ពី​ក្រុមហ៊ុន​ ហ្គោ​ល​វែ​ល​ ខា​ភី​ថល​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ផ្សេងទៀត​របស់យើង​ ​និង​និយ័ត​ករ​ទី​ផ្សារ​ ​យើង​បាន​ដាំ​គ្រាប់​ពូជ​នៃ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ការ​វិនិយោគ​ប្រកបដោយ​ផ្លែផ្កា​ ​ដែល​ជា​មូលដ្ឋាន​សម្រាប់​សមិទ្ធផល​យូរអង្វែង​ ​និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​។​